Tuesday, June 11, 2013

គណបក្សសង្រ្គោះជាតិកាន់តែទទួលបានការគាំទ្រគ្រប់ទីកន្លែង

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់ប្រជាពលរដ្ឋ
ប្រជាពលរដ្ឋសប្បាយរីករាយទទួលយកសារនយោបាយគណបក្សសង្គ្រោះជាតិ 
ដែលធ្វើការជំរាបជុនដោយលោក កឹម សុខា 

ប្រជាពលរដ្ឋ រាប់ពាន់នាក់នៅឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ បានចូលរួម វេទិកាសា ធារណៈ ដែលរៀបចំដោយគណបក្សសង្រ្គោះជាតិ ខេត្តតាកែវ កាលពីរសៀល ថ្ងៃទី១០ ខែមិថុនាន ហើយ ពិធីនេះក៏ត្រូវបានអញ្ជើញចូលរួមដោយលោក កឹម សុខា អនុប្រធានបក្ស លោក ប៉ុល ហំ ប្រធានក្រុមការងារខេត្ត និងលោក ឃី វណ្ណដេត អនុប្រធាន រួមជាមួយ ថ្នាក់ ដឹកនាំមួយចំនួនផ្សេងទៀត ។

ប្រជាពលរដ្ឋខេត្តតាកែវ បានចូលរួមវេទិកាគណបក្សសង្រ្គោះជាតិ ដ៏ច្រើនលើសលុបបែបនេះ ត្រូវបានគេរំពឹងទុកថា នៅថ្ងៃបោះឆ្នោត ទី២៨ ខែកក្កដា ខាងមុខនេះ គណបក្សសង្រ្គោះជាតិ នឹងទទួលបានជ័យជំនះ ដើម្បីដឹកនាំប្រទេស ដែលរដ្ឋាភិបាលថ្មីនេះ អាចនឹងដោះស្រាយ បញ្ហាជីវភាពប្រជាពលរដ្ឋម្ចាស់ឆ្នោត ឲ្យមានភាពប្រសើរឡើង និងការពារធនធានធម្មជាតិ និងបូរណភាពទឹកដី ៕

No comments:

Post a Comment

yes