Monday, June 3, 2013

បងប្អូនខ្មែរនៅកូរេខាងត្បូង បានទទួលសា្វគមន៍ប្រធានបក្ស​ សង្រ្គោះជាតិ លោក សម រង្ស៊ី យ៉ាងអធិកអធម

សេចក្តីថ្លែងការណ៍របស់លោក សម រង្ស៊ី
(ថ្ងៃទី២ខែមិថុនា២០១៣)
លោក ហ៊ុន សែន កំពុងលេងល្បែងបង្កចលាចល លោកនាយករដ្ឋមន្ត្រី ហ៊ុន​សែន កំពុង ចោទ លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិថា ចូលដៃជើង ជាមួយ​ពួកអតីតមេដឹកនាំខ្មែរ ក្រហម តាមរយ:ការចោទថា លោក កឹម សុខា បដិសេធ​មិនទទួលស្គាល់​បទល្មើស ឧក្រិដ្ឋ កម្មដ៏ ឃោរឃៅរបស់ពួកនោះ។ លោក ហ៊ុន សែន ដដែលនេះ ក៏កំពុងតែចោទ​ ខ្ញុំ សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ ដែរថា ខ្ញុំ នេះ រឹងត្អឹងចំពោះពួកអតីតមេដឹកនាំខ្មែរក្រហម ដោយ​ជម្រុញ ឲ្យ មានការកាត់ទោសពួកនោះ ដែលទង្វើនេះ នឹងរុញច្រានកម្ពុជា ឲ្យធ្លាក់ចូលក្នុង​ភ្នក់ភ្លើងសង្គ្រាម ស៊ីវិលជាថ្មីទៀត។ ខណៈដែលគណបក្សសង្គ្រោះជាតិ ប្រកាន់ជំហរស្វែង​រក យុត្តិធម៌ ជូនជាតិ យើង ឃើញ លោក ហ៊ុន សែន មានជំហរងាករេ មិនច្បាស់លាស់។ ជាក់​ស្ដែង លោក ហ៊ុន សែន កំពុងការពារ​ ពួកមេដឹកនាំខ្មែរក្រហមមួយចំនួន ដែល សព្វថ្ងៃ​កំពុង​ស្ថិត ក្នុង ជួរមេដឹកនាំកំពូលៗ របស់ គណបក្ស ប្រជាជនកម្ពុជា និង ក្នុងជួរមន្ត្រី ជាន់ខ្ពស់របស់ រដ្ឋាភិបាល បច្ចុប្បន្ន ដូចជាលោក ជា ស៊ីម, លោក ហេង សំរិន, លោក គាត ឈន់ និង លោក ហោ ណាំហុង ជាដើម ថែមទាំងណែនាំអស់ លោក ទាំងនោះ កុំឲ្យចូលខ្លួនទៅ បំភ្លឺ តុលាការខ្មែរក្រហម តាម ដីកាកោះរបស់ ចៅក្រមអន្តរជាតិទៀតផង។ មើលសព្វៗទៅ លោក ហ៊ុន សែន ដូចជាកំពុងដើរតួជាអ្នកផ្សំគំនិត ជាមួយពួកមេដឹកនាំខ្មែរក្រហម តាម រយៈ ការជ្រៀតជ្រែក និង ការរារាំងកិច្ចការរបស់តុលាការ ខ្មែរក្រហម។ ខណៈ ដែលខ្ញុំមានបំណងត្រឹមតែខំស្វែង រក យុត្តិធម៌ ជូនប្រជារាស្ត្រខ្មែរ លោក ហ៊ុន សែន បែរជាគំរាមផ្ទុះសង្គ្រាមស៊ីវិលទូទាំងប្រទេស ប្រសិន បើ គណបក្ស សង្គ្រោះ ជាតិ ឈ្នះឆ្នោតខាងមុខនេះ។ លោក ហ៊ុន សែន កំពុងមួលបង្កាច់ការពិត បំពាន លើ យុត្តិធម៌ ហើយ និង គំរាម កំហែង ប្រជា រាស្ត្រ ខ្មែរ។ ឥឡូវ គាត់ កំពុង តែ បង្ក ភាព តាន តឹង ផ្សេងៗ ដើម្បី កេង ចំណេញ នយោបាយ។ ខ្ញុំ សូម អំពាវ នាវ ដល់ បង ប្អូន ប្រជា រាស្ត្រ ខ្មែរ សូមកុំចាញ់បោក ល្បិចកលរបស់លោក ហ៊ុន សែន ហើយធ្លាក់ចូលក្នុងអន្ទាក់ ល្បែងឡប់ឡែ របស់ គាត់។

សម រង្ស៊ី 

ខាងក្រោមនេះ ជារូបថត ស្តីពីសកម្មភាពការងាររបស់លោក សម រង្ស៊ី នៅកូរេខាងត្បូង ជាមួយបងប្អូនពលករខ្មែរ។




No comments:

Post a Comment

yes