Tuesday, June 4, 2013

ពលករខ្មែររាប់ពាន់នាក់ទទួលស្វាគមន៍​​លោកសមរង្ស៊ី

CNRP

ពលករខ្មែរប្រមាណជាង២០០០នាក់ ដែលកំពុងធ្វើការក្នុង​ប្រទេសកូរ៉េខាងត្បូង បានទទួល ស្វាគមន៍​លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងពិធីជួបសំណេះសំណាល​នៅ ទីក្រុងសេអ៊ូល (Seoul) កាលពីថ្ងៃទី២ ខែមិថុនានេះ។​ 

យោងតាមប្រភពព័ត៌មានពីទំព័រ​បណ្តាញសង្គម (Facebook) ផ្លូវការរបស់លោក សម រង្ស៊ី ដែលបាន​ផ្សព្វផ្សាយកាលពី​ថ្ងៃទី២ខែមិថុនាម្សិលមិញបានឲ្យដឹងថា ក្រៅពីការទទួល​ស្វាគមន៍ គាំទ្ររូបលោក ពលករខ្មែរទាំងនោះក៏បានឧបត្ថម្ភគណបក្សសង្រ្គោះជាតិតាមសន្តានចិត្តរៀងៗខ្លួន ដែលមានទឹក​ប្រាក់សរុបប្រមាណ១៥០០០ដុល្លារសហរដ្ឋអាមេរិក ក្នុងគោលបំណង​ចូលរួមយុទ្ធ​នាការ​សង្រ្គោះ​ជាតិ។

No comments:

Post a Comment

yes