នៅលើទំព័របណ្តាញសង្គម (Facebook) ផ្លូវការរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិងកំពុងផ្សព្វផ្សាយ បានជម្រាបប្រាប់បងប្អូនប្រជាពលរដ្ឋអំពីវិស័យសុខាភិបាលនៅប្រទេសកម្ពុជា ដោយលោកអះអាងថា ភារកិច្ចដំបូង ដែលលោកជានាយករដ្ឋមន្ត្រីត្រូវធ្វើជូនប្រជារាស្ត្រខ្មែរនោះគឺ ការផ្ដល់សេវាថែទាំសុខុមាលភាពជូនប្រជារាស្ត្រខ្មែរ។
លោក សម រង្ស៊ី បានឲ្យដឹងថា សព្វថ្ងៃ នៅពេលប្រជារាស្ត្រក្រីក្រធ្លាក់ខ្លួនឈឺម្ដងៗ នោះត្រូវលក់ផ្ទះ លក់ដី លក់គោក្របី ដើម្បីយកប្រាក់ព្យាបាលជម្ងឺ។ ដោយសារមន្ទីរពេទ្យរបស់រដ្ឋគ្មានសមត្ថភាពព្យាបាលជម្ងឺជូនរាស្ត្រ នោះទើបប្រជារាស្ត្រក្រីក្រ ត្រូវតែលក់សព្វលក់គ្រប់ ដើម្បីយកប្រាក់ទៅរកគេ ឲ្យជួយព្យាបាលជម្ងឺជូន អ្នកណាក៏រកដែរ ឲ្យតែមានសង្ឃឹមតែបន្តិច។
លោក សម រង្ស៊ី បានប្រកាសសន្យាជូនប្រជារាស្ត្រខ្មែរថា លោកនឹងមិនអនុញ្ញាតឲ្យប្រជារាស្ត្រក្រីក្រណាម្នាក់ លក់ទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីយកប្រាក់ព្យាបាលជម្ងឺទៀតឡើយ។ ហេតុនេះ សូមបងប្អូនជនរួមជាតិបោះឆ្នោតឲ្យលោក ដើម្បីសម្រេចគោលបំណងនេះ៕
No comments:
Post a Comment
yes