សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 1, 2013

យ៉ែមបុញ្ញឬទ្ធិ៖ការចាញ់ឆ្នោតរបស់គណបក្សប្រជាជននឹងធ្វើឲ្យរាស្រ្តរុងរឿង


នៅព្រឹកថ្ងៃទី១ខែមិថុនានេះ គណបក្សសង្រ្គោះជាតិខេត្តកំពង់ចាម បានរៀបចំវេទិកាសាធា​រណៈ​នៅភូមិឈ្លើង ឃុំកោះរការ ស្រុកកំពង់ចាម ខេត្តកំពង់ចាម ដែលពិធីនេះត្រូវបានអញ្ជើញ​ចូលរួមដោយលោក យ៉ែម បុញ្ញឬទ្ធិ អគ្គនាយករដ្ឋបាលគណបក្សសង្រ្គោះជាតិ លោក គួយ ប៊ុនរឿន ប្រធានក្រុមការងារខេត្ត រួមជាមួយថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ។

ថ្លែងក្នុងពិធីនេះ លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា ភាពជោគជ័យរបស់គណបក្ស​សង្រ្គោះជាតិ នៅក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា គឺជាភាពប្រសើរឡើងនៃជីវភាព​ប្រជាពលរដ្ឋ ព្រោះគណបក្សសង្រ្គោះជាតិ នឹងសម្រេចនូវអ្វីដែលជាគោលនយោបាយ​របស់​គណបក្ស ក្នុងគោលដៅលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ទន្ទឹមគ្នានេះដែរ លោក យ៉ែម បុញ្ញឬទ្ធិ បានលើកឡើងថា បើងាកមកមើលគណបក្សប្រជាជន​ លោក ហ៊ុន សែន រមែងប្រើភាសារចាញ់ៗគ្រប់ទីកន្លែងដូចជា បើគាត់ចាញ់ឈប់ធ្វើបុណ្យ បើគាត់ចាញ់ដកយកម៉ាស៊ីនបូមទឹកវិញ បើគាត់ចាញ់ឈប់ធ្វើផ្លូវ បើគាត់ចាញ់មិន​ក្រោម៤០​អាសនៈ។ល។


ដូច្នេះគណបក្សប្រជាជន ប្រាកដនឹងចាញ់ឆ្នោត ហើយការចាញ់ឆ្នោតរបស់គណបក្សប្រជាជន​ នឹងធ្វើឲ្យប្រជារាស្រ្តខ្មែរទទួលបានសុខសន្តិភាព និងមានជីវភាពសម្បូររុងរឿង ៕

No comments:

Post a Comment

yes