សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 15, 2013

សមត្ថកិច្ច​នៅ​ខេត្ត​ស្វាយរៀង​ឃាត់​រថយន្ត​ដឹក​អ្នក​ដំណើរ​មិន​ឲ្យ​មក​ភ្នំពេញ

នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា កង​កម្លាំង​មាន​សមត្ថកិច្ច​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​ឃាត់​​រថយន្ត​ដឹក​អ្នក​ដំណើរ​ជា​ច្រើន​គ្រឿង​មិន​អោយ​ចូល​មក​ក្រុង​ភ្នំពេញ។ ការ​ហាម​ឃាត់​របស់​ក្រុម​សមត្ថកិច្ច​នេះ គឺ​មិន​បាន​បញ្ជាក់​ប្រាប់​មូលហេតុ​ច្បាស់​លាស់​ណា​មួយ​ដល់​ក្រុម​អ្នក​រត់​ឡាន​ឈ្នួល​និង​អ្នក​ធ្វើ​ដំណើរ​នោះ​ទេ។


រថយន្តឈ្នួល​ដឹក​អ្នក​ដំណើរ​ជាង ១២​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​មិន​អនុញ្ញាត​អោយ​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​ឡើយ បន្ទាប់​ពី​មាន​ការ​ដក​យក​អត្តសញ្ញាណប័ណ្ណ​ និង​កត់​ឈ្មោះ​អ្នក​ធ្វើ​ដំណើរ និង​ម្ចាស់​រថយន្ត​ឈ្នួល។ ក្រុម​សមត្ថកិច្ច​ក៏​បង្គាប់​អោយ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​របស់​ពួកគេ​វិញ ដោយ​ពុំ​បាន​ប្រាប់​ពី​មូលហេតុ​ណា​មួយ​នៃ​ការ​ដាក់​ពង្រាយ​នគរបាល​ដែល​ឃាត់​រថយន្ត​ដឹក​អ្នក​ដំណើរ​ទាំង​នេះ​ទេ។
ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ព្រៃគ្រញូង ឃុំ​សម្បត្តិមានជ័យ ស្រុក​រមាសហែក អ្នកស្រី យ៉ាន់ ចាន់ណា ជា​កម្មករ​កាត់​ដេរ​ដែល​ត្រូវ​វិល​ត្រឡប់​មក​ធ្វើ​ការ​ក្នុង​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា មាន​ការ​បង្អាក់​ដំណើរ​អ្នកស្រី និង​ពលរដ្ឋ​ដទៃ​ទៀត​ពី​សំណាក់​​​នគរបាល​ជា​ច្រើន​នាក់។
លោក អាំង វ៉ើ អ្នក​រត់​រថយន្ត​ឈ្នួល​ពី​ព្រៃវែង មក​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា អាជ្ញាធរ​រារាំង​លោក​និង​អ្នក​រត់​រថយន្ត​ឈ្នួល​ជា​ច្រើន​នាក់​ទៀត ​មិន​អោយ​ចូល​រាជធានី​ភ្នំពេញ ដោយ​មិន​ពន្យល់​ពី​មូល​ហេតុ​នោះ​ទេ។
ជុំវិញ​បញ្ហា​នេះ​ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​លោក សំ អុល អធិការ​នគរបាល​ស្រុក​រមាសហែក បាន​ទេ ដើម្បី​ស្រាយ​បំភ្លឺ​ពី​ករណី​នេះ។
ទោះបីជា​យ៉ាង​ណា ការ​ឃាត់ឃាំង​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​នៅ​ពេល​នេះ​ ត្រូវ​បាន​ពលរដ្ឋ​ យល់​ថា នេះ​ជា​ចេតនា​អាជ្ញាធរ​ដើម្បី​រារាំង​ពលរដ្ឋ​​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន​ដែល​មាន​បំណង​ចូល​រួម​​មហា​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ៕

No comments:

Post a Comment

yes