សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 28, 2013

ចំណង​ស្នេហ៍​បែក​បាក់សឿសុធារ៉ានិងសាពូនមីដាដាត្រូវ​បញ្ជាក់​ជា​ថ្មី

28-cut

អស់​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ ដែល​រឿង​រ៉ាវ​ចំណង​ស្នេហ៍​ក្រោម​ដំបូល​អាពាហ៍​ពិពាហ៍​បី​យប់​បី​ថ្ងៃ​របស់​សាពូន មីដាដា និង សឿ សុធារ៉ា ត្រូវ​បាន​អ្នក​រស់​នៅ​ក្នុង​សង្គម​សិល្បៈ និង​មហា​ជន​ លើក​ឡើង​ថា ស្នេហ៍​មួយ​នោះ​បាន​រង​ភាព​រង្គោះ​រង្គើ​យ៉ាង​ខ្លាំង រហូត​ថ្មី​ៗ​នេះ​មាន​ការ​និយាយ​នៅ​ក្នុង​សិល្បៈ​ពី​មួយ​ទៅ​មួយ​ថា សឿ សុធារ៉ា និង​សាពូន មីដាដា បាន​ចែក​ផ្លូវ​គ្នា​ដាច់​ស្រាច់​ហើយ។ តែ​យ៉ាង​ណា នៅ​ពេល​ជួប​តារា​ចម្រៀង​ខ្សោះ​បទ​ថ្មីៗ​ សាពូន មីដាដា លោក​បាន​បញ្ជាក់​ថា មិន​មាន​រឿង​ដូច​គេ​លើក​ឡើង​នោះ​ឡើយ​។
ជា​ថ្មី​ម្តង​ទៀត បន្ទាប់​ពី​ការ​សម្តែង​ភាព​ស្និទ​ស្នាល​ផ្អែម​ល្ហែម​នឹង​គ្នា​នៅ​ពេល​​ជូន​​នាង សឿ សុធារ៉ា ជា​ភរិយា ឡើង​យន្ត​ហោះ​ទៅ​សម្តែង​នៅ​លើ​ទឹក​ដី​អាមេរិក​កាល​ពី​ប៉ុន្មាន​ខែ​មុន នៅ​ពេល​នេះ តារា​ចម្រៀង​ដែល​និយម​និពន្ធ​ទាំង​ទំនុក​ច្រៀង និង​ទំនុក​ភ្លេង​ខ្លួន​ឯង​លោក សាពូន មីដាដា បាន​ចេញ​មុខ​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​ព័ត៌​មាន​ចុង​ក្រោយ​ដែល​ផ្ទុះ​នៅ​ក្នុង​សង្គម​សិល្បៈ និង​បាន​ល្បី​ខ្ចរ​ខ្ចាយ​ដល់​មហា​ជន​ពី​ការ​បែក​បាក់​ចំណង​ស្នេហ៍​ជាមួយ​នឹង​ភរិយា។

តារា​ចម្រៀង​ដែល​និយម​សក់​វែង សាពូន មីដាដា បាន​ទទួល​ស្គាល់​ថា កន្លង​មក​លោក​ក៏​ធ្លាប់​បាន​ដឹង​ឮ​​ជុំវិញ​​ព័ត៌​មាន​​ដែល​គេ​និយាយ​ពី​ការ​បែក​បាក់​រវាង​រូប​លោក និង​ភរិយា​ដែរ ប៉ុន្តែ​លោក​​ខ្លួន​ឯង​ក៏​មិន​បាន​ដឹង​ថា តើ​​ពួក​គេ​ទទួល​បាន​ព័ត៌​មាន​ទាំង​នោះ​មក​ពី​ណា​ដែរ ខណៈ​ដែល​រឿង​ពិត​រូប​លោក និង​ភរិយា ហាក់​ដូច​ជា​រស់​នៅ​ជាមួយ​គ្នា​ក្នុង​ចំណង​ស្នេហ៍​ធម្មតា​ដូច​កាល​ពី​មុន៕

No comments:

Post a Comment

yes