សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 22, 2013

លោកអនុប្រធានកឹមសុខានិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាច្រើនរូបទៀតបន្តចុះចែកជំនួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមមូលដ្ឋាន

លោកអនុប្រធាន កឹម សុខា យកជំនួយចែកជូនពលរដ្ឋក្រីក្រងរងគ្រោះ
ដោយទឹកជំនន់នៅខេត្តតាកែវ


ស្តាប់សម្លេង


បើទោះបីជាទឹកជំនន់ បានស្រកចុះបន្តិចទៅហើយក្តី ក៏ប៉ុន្តែការប្រឈមនិងការលំបាករបស់ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅតែជាបញ្ហាចោទដដែល ។

ជាមួយគ្នានោះ ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជារៀងរាល់ថ្ងៃគឺត្រូវការជំនួយសង្គ្រោះបន្ទាន់ ដល់ពួកគាត់ជាចាំបាច់ ដើម្បីដោះស្រាយជីវភាព ដោយហេតុថា ទឹកជំនន់បានបំផ្លាញដល់​ផលដំណាំរបស់ពួកគាត់ស្ទើរតែទាំងស្រុក និងធ្វើឲ្យការប្រកបរបរប្រចាំថ្ងៃត្រូវបានកាត់ផ្តាច់​ទាំងស្រុង ។

ព្រមជាមួយគ្នានោះ គណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់បានធ្វើការអំពាវនាវដល់សប្បុរស​ជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីស្វែងរកជំនួយជួយសង្គ្រោះបន្ទាន់​ដល់ពលរដ្ឋក្រីក្រ​ដែល​រង​គ្រោះដោយទឹកជំនន់ ។

 

លោកអនុប្រធាន កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ យកជំនួយចែកជូន
ពលរដ្ឋក្រីក្រងរងគ្រោះដោយទឹកជំនន់នៅខេត្តតាកែវ

ជាក់ស្តែងនៅថ្ងៃទី២១ តុលា ២០១៣ លោកអនុប្រធាន កឹម សុខា អមតំណើរដោយលោក ឃី វណ្ណដេត តំណាងរាស្រ្តជាប់ឆ្នោត ព្រមទាំងក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តតាកែវ និងស្រុកជាច្រើនរូបទៀត បានយកជំនួយសង្គ្រោះបន្ទាន់ដែលទទួលបានពីសប្បុ រសជន​ទាំង​ក្នុង និងក្រៅប្រទេស ជួនដល់ពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់ចំនួន១៨២គ្រួសារ នៅឃុំកំ​ពង់​ក្រសាំង ស្រុកបុរីជលសា ។

ចំណែក១ក្រុមទៀត ដែលដឹកនាំដោយលោក អ៊ូ ចាន់រត្ន័ លោកស្រី ទេព សុធី រួមជាមួយប្រតិ បត្តិខេត្ត និងក្រុមការងារខេត្ត ព្រមទាំងស្រុកជាច្រើនរូប បានយកជំនួយសប្បុរជនដែលរួម​មាន អង្ក ត្រីខ មី ទឹកត្រី និងទឹកស៊ីអ៊ាវជាដើម​ ជូនដល់ពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់ ចំនួន១២០គ្រួសារ នៅឃុំជ័យជោគ ស្រុកបុរីជនសាផងដែរ ។

ជាមួយគ្នានោះ កាលពីថ្ងៃទី២០ តុលា លោក គង់ សភា តំណាងរាស្រ្តជាប់ឆ្នោត និងជាអនុប្រ ធានគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង បាននាំយកជំនួយជូន​ដល់គ្រួសារពលរដ្ឋទី​ទាល់​ក្រនៅស្រុករំដួល ក្នុងនោះរួមមាន ជូនដល់គ្រួសារលោក រ័ត្ន ណារី នៅឃុំភ្នា មីចំនួន២កេះ ជូន​គ្រួសារ​លោក ព្រុំ ឈន នៅឃុំភ្នា មី២កេះ ជូនគ្រួសារលោក មិន កុន ដែលរងគ្រោះ​ដោយ​ខ្យល់ព្យុះ មី២កេះ រួមជាមួយនិងប្រាក់ចំនួន១០០.០០០រៀល នៅឃុំបុសម៉ន ជូនគ្រួសារលោក ង៉ោ លី មី២កេះ នៅភូមិហេតុសំណាញ់ ឃុំម៉ឺនជ័យ និងជូនគ្រួសារលោកយាយ សោម សាម៉ៃ មី២កេះ​ នៅភូមិហេតុសំណាស់ ឃុំម៉ឺនជ័យ ស្រុករំដួល ផងដែរ ។


ដូចគ្នានេះ នៅថ្ងៃទី២១ តុលា ក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង ក៏បាននាំ​យកជំនួយសប្បុរសជន ជូនពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់ចំនួន១៣៨គ្រួសារ នៅភូមិ តាម៉ុលលើ ឃុំកោះថ្កូវ ស្រុកជល់គិរី ។


ចំណែលកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចៅសង្កាត់រងទី២ សង្កាត់អូរចា ក៏បាននាំយកជំនួយ​សប្បុរសជននៅប្រទេស អូស្រ្តាលី ទឹកចិត្តកូនខ្មែរ ជូនដល់ពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំ នន់ចំនួន១០០គ្រួសារ នៅសង្កាត់អូរចា ក្រុងបាត់ដំបង និង៥០គ្រួសារផ្សេងទៀតជូនពលរដ្ឋ ក្រីក្ររងគ្រោះដោយទឹកជំនន់នៅឃុំអន្លង់វិល ស្រុកសង្កែផងដែរ ៕

No comments:

Post a Comment

yes