សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 28, 2013

លោក​នាយក​រដ្ឋ​មន្ត្រី​ជម្រុញ​ឲ្យ​ចិន​វិនិយោគ​លើ​វិស័យ​កែច្នៃ​នៅ​កម្ពុជា

1-hun-sen-parliament

ហ៊ុន សែន នាយករដ្ឋមន្រ្តីបំផ្លាញជាតិ និងជាមេដឹកនាំដៃប្រឡាក់ឈាម
លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន​ កាល​ពី​​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​បាន​​ជំរុញ​​ឲ្យ​វិនិយោគិន​ចិន​មក​ពី​ខេត្ត​សានទុង​ធ្វើ​ការ​វិនិយោគខាង​វិស័យ​កែ​ច្នៃ​​នៅ​កម្ពុជា​​សម្រាប់​ការ​នាំ​ចេញត្រឡប់​ទៅ​ប្រទេសចិន​វិញ​ ខណៈ​ប្រទេស​ចិន​​កាត់​បន្ថយ​ពន្ធនាំ​ចូល​​ ៩៥ ភាគរយ​។
យោងតាម​​លោក ​អៀង ​សុផល្លែត ទី​ប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​​មន្រ្ដី​​និយាយ​ទៅ​កាន់​អ្នក​កាសែត​ក្រោយពី​កិច្ច​ប្រជុំ​នេះ​​ ការ​អំពាវ​នា​វ​របស់​​លោកនាយករដ្ឋ​មន្ដ្រី​​បានធ្វើ​ឡើង​​ក្នុង​អំឡុង​​ក្នុងកិច្ច​ប្រជុំ​​ជា​មួយ​លោក Wang Junmin អនុរដ្ឋ​លេខា​ធិការ​របស់​បក្ស​កុម្មុយនីស្ដ​សានតុង នៃ​គណៈ​កម្មាធិការ​ថ្នាក់​​ខេត្ត​របស់ប្រទេសចិន​​នៅ​វិមា​នសន្តិភាព​របស់​រដ្ឋា​ភិ​បាល​​នៅ​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ចន្ទ ទី២៨ តុលា​នេះ។
លោក ​អៀង​ សុ​ផល្លែត​ ​បាន​និយាយ​ថា​ លោក​នាយករដ្ឋ​មន្រ្ដី​ បាន​ចង្អុល​បង្ហាញថា​ ស្ថិត​ក្រោម​​ក្របខ័ណ្ឌ​ច្បាប់​អាស៊ាន​-ចិន ​ ប្រទេសចិន​​យល់ព្រម​កាត់​បន្ថយពន្ធ​នាំ​ចូល​​៩៥​ភាគរយ​​សម្រាប់​ការ​នាំ​ចេញ ​ណា​មួយ​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​។ ​​

លោក​នាយករដ្ឋ​មន្ដ្រី​​បាន​ស្នើ​សុំ​គណៈ​ប្រតិភូពាណិជ្ជ​កម្ម​របស់ខេត្ត​ សានតុង​ត្រួត​ពិនិត្យ​លើការសិក្សា​លទ្ធ​ភាព​សម្រាប់​ការ​​វិនិយោគ​ណាមួយ​​នៅ ​ក្នុង​ឧស្សា​ហ​កម្មកែ​ច្នៃ​​នៅ​កម្ពុជា​៕

No comments:

Post a Comment

yes