សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 27, 2013

កឹមសុខា៖គណបក្ស​ប្រជាជន​កំពុង​ដើរ​ទៅ​រក​ផ្លូវ​«ចំណេះ​ជិះ​ក​ឯង»

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអះអាងថា គណបក្សប្រជាជនកម្ពុជា បាន ធ្លាក់ក្នុងស្ថានភាព​ចំណេះជិះកងឯងហើយនៅពេលនេះ ។ ចំណេះជិះកងឯងត្រូវបានលោក កឹម សុខា បកស្រាយថា ពីមុនមកគណបក្ស​ប្រជាជនថា ការបោះឆ្នោតត្រឹមត្រូវ យុត្តិធម៌ ហេតុអ្វីពេល នេះ ប្រកាសចង់កែទម្រង់ការបោះឆ្នោតនោះទៅវិញ។ ជុំវិញ​បញ្ហានេះ មន្រ្តីជាន់ខ្ពស់គណបក្សប្រជា ជនបានលើកឡើងថា មិនមែនជាចំណេះជិះកឯងនោះទេ គឺគ្រាន់តែធ្វើការ​កែ​ទម្រង់បច្ចេកទេស ការបោះឆ្នោតមួយចំនួនប៉ុណ្ណោះ។

លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ប្រព័ន្ធនៃការ បោះឆ្នោតនៅក្នុងអាណត្តិ​ទី៥ កាលពីពេលថ្មីៗនេះ លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះ ជាតិ បានធ្វើការបកស្រាយថា ការប្រកាស​ជំហរ​របស់គណបក្សកាន់អំណាចបែបនេះ ជាជំហរមួយ ដែលរុញច្រានឲ្យគណបក្សប្រជាជនកម្ពុជាដើរដល់ដំណាក់កាល «ចំណេះជិះកឯង» ។ 

នៅក្នុងន័យនេះ លោក កឹម សុខា បានសង្កត់ធ្ញន់ថា ពីមុនមកគណបក្សនេះ បានប្រកាស​ការពារ​ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាថា មានលក្ខណៈល្អ ត្រឹមត្រូវ យុត្តិធម៌ខ្លាំងណាស់ ដោយធ្វើ តាម​បែបប្រជាធិបតេយ្យ​សុទ្ធសាធ។ ចុះហេតុអ្វីក៏ពេលនេះ គណបក្សរបស់លោក ហ៊ុន សែន ចាំ បាច់ប្រកាសចង់ធ្វើការកែប្រែប្រព័ន្ធបោះឆ្នោតនេះ ឲ្យមានលក្ខណៈល្អជាងមុនធ្វើអ្វី? បើខ្លួនឯង ពេញចិត្តហើយនោះ។


លោក កឹម សុខា បញ្ជាក់ថា បើគណបក្សប្រជាជន​ចង់​កែទម្រង់ការបោះឆ្នោតមែនោះ មានតែលាត ត្រដាងឲ្យឃើញ​ថា​គណបក្សនេះ ព្រមទទួលស្គាល់ការពិតថា កាលបោះ​ឆ្នោតនាពេលកន្លងមក មិន ល្អ មិនត្រឹមត្រូវពិតប្រាកដមែន។ លោក​អនុ​ប្រធាន​បក្សប្រឆាំងរូបនេះ បន្ថែមថា គណបក្សកាន់អំ ណាចហេតុតែចង់បំភ័ន្ត មតិសហគមន៍អន្តរជាតិដោយ​ធ្វើ​ជា​ប្រកាស​រៀបចំសិក្ខាសាលា ដើម្បីចង់ បានមតិនានាពីមហាជនក្នុងគោលដៅដើម្បីកែទម្រង់ឆ្នោត ដោយផ្ទុយពីការអះអាង​របស់​ខ្លួន​ពីមុន មក ទើបចំណេះជិះកងឯងបែបនេះ។

ជុំវិញបញ្ហានេះ លោក ជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ទស្សនា វដ្តីមនោរម្យព័ងអាំងហ្វូថា លោក កឹម សុខា ជាមនុស្សចែប៉ប្រែច្រើនណាស់ ដែលពីមុនមកមានតែ បីកៅអីសោះ ឥឡូវធ្វើឯងណាខ្លាំង ដោយ​ចោទថាគណបក្សប្រជាជនធ្លាក់ក្នុងស្ថានភាព ចំណេះជិះ កឯងទៅរួច។ លោក ជាម យៀម បន្តថា គណបក្សប្រជាជន​កម្ពុជា នៅតែទទួលស្គាល់ថា ការបោះ ឆ្នោតកាលពីពេលកន្លងទៅ ជាការបោះឆ្នោតត្រូវ និងមានយុត្តិធម៌បំផុត ហើយការ​បោះឆ្នោតនេះ ធ្វើឡើងតាមនីតិវិធីច្បាស់លាស់ពិតប្រាកដ។

បណ្ឌិត«រដ្ឋ» ជាម យៀប បញ្ជាក់ថា ការប្រកាសកែទម្រង់នេះ មិនមែនជាការកែទម្រង់គ.ជ.ប នោះ ទេ គ្រាន់តែជាការ​កែ​ទម្រង់ការបោះឆ្នោតមួយចំនួនតែប៉ុណ្ណោះ ជាពិសេសបញ្ហាបច្ចេកទេស នៃការ បោះឆ្នោត ដោយលោកក៏បានទទួលស្គាល់​ដែរថា មានបញ្ហាខុសបច្ចេកទេសតិចតួចផងដែរ តែមិន មែនថាការបោះឆ្នោតនេះ មិនត្រឹមត្រូវ និងមិនយុត្តិធម៌នោះទេ។ លោក អះអាងថា ការកែទម្រង់នេះ ក៏ធ្វើឡើងតាមគណបក្សសង្គ្រោះជាតិ ដែលបានស្នើឲ្យមាន​ការកែប្រែការបោះឆ្នោត​កាលពី ពេល កន្លងទៅផងដែរ ដោយយោងតាមការសម្រេចមួយ នៃកិច្ចប្រជុំរវាង​មេដឹកនាំកំពូលៗ​នៃគណបក្ស​ទាំងពីរ​ដែលបានជួបគ្នាកាលពីខែកញ្ញាកន្លងទៅ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែតុលាកន្លងទៅ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែង ការណ៍មួយ​ដោយ​អះអាងថា នឹងធ្វើការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅក្នុងប្រទេស តាមរយៈ ការ សហការគ្នាជាមួយនឹងគណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។ 

ការប្តេជ្ញាចិត្តរបស់បក្សកាន់អំណាចបែបនេះ បានធ្វើឲ្យមតិមួយ​ចំនួន​សាទរ តែមួយចំនួនទៀត មិន សាទរបែរជាមាថងាយការប្តេជ្ញាចិត្តនេះថា ជាការអត់ប្រយោជន៍ ដើម្បីគ្រាន់តែល្អមើល​ប៉ុណ្ណោះ មិន មែនមានចេតនាចង់កែប្រែពិតប្រាកដនោះទេ៕
--------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:

Post a Comment

yes