សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 22, 2013

លោកសមរង្ស៊ីប្រកាស​បន្ត​ទាមទារ​រក​យុត្តិធម៌​ជូន​​ម្ចាស់​ឆ្នោតក្រោយ​បញ្ចប់​​ដំណើរ​​ការ​ទូត​​របស់​​លោក​​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ (រូបថត តាំង វីដា)

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​​បន្ត​ការទាមទារ​​រក​​យុត្តិ​ធម៌​​ជូន​​ម្ចាស់​ឆ្នោត ដោយ​លោក​អះអាងថា គណបក្ស​ទទួល​បានកា​រ​គាំទ្រ​​ច្រើន​ពី​សហគមន៍​អន្តរជាតិ អំ​ទ្បុង​បេសកកម្ម​ការទូត​ក្រៅប្រទេស​របស់​លោក  ដើម្បី​កុំឲ្យ​អន្តរជាតិ​ទទួល​ស្គាល់​​លទ្ធផល​បោះឆ្នោត​។​
​ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក​ត្រលប់​មក​ដល់​កម្ពុជា​វិញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រោយពី​បញ្ចប់​​បេសកម្ម​ការទូត​​រយៈ​ពេល ២ សប្តាហ៍ ស្វែងរក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ ដោយ​បាន​ឆ្លងកាត់​សហភាព អឺរ៉ុប និង​អាមេរិក​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​នេះ លោក សម រង្ស៊ី ក៏​បាន​ឆ្លងកាត់​ប្រទេស​អង់​គ្លេស បារាំង និង​ប្រទេស​បែ​ល​ហ្សិក​ផងដែរ​។​
​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន លោក សម រង្ស៊ី ថ្លែងថា ជំនួប​ជាមួយ​សហគមន៍​បរទេស​លើក​នេះ គឺ​បង្ហាញ​ពី​ការគាំទ្រ និង​ការលើកទឹកចិត្ត​មួយ សម្រាប់​គណបក្ស បន្ត​ការទាមទារ​របស់​ខ្លួន ក្នុង​ការស៊ើបអង្កេត​ស្វែងរក​ការ​ពិត​ជូន​ម្ចាស់ឆ្នោត​។ ជាមួយគ្នានេះ លោក​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ បន្ត​ការ​ទាម​​ទារ​​​របស់​​ខ្លួន លុះ​ណា​​ការពិត​ត្រូវបាន​ផ្តល់ជូន​ពួកគេ​ ​៖ "ហើយ​ខ្ញុំ​នឹង​ជម្រាប​សហ​ការី​ និង​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់ ឲ្យ​បន្ត​ការ​ទាម​ទារ​របស់​យើង​ អ្វី​​ដែល​យើង​កំពុង​ធ្វើ​នេះ​ គឺ​ត្រឹម​ត្រូវ​ណាស់ ទាម​ទារ​រក​ការ​ពិត​​ដើម្បី​ផ្តល់​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត ហើយ​យើង​ច្បាស់​ជា​ទទួល​ជ័យ​ជំនះ ក្នុងការ​ទាម​ទារ​ផ្តល់​យុត្តិ​ធម៌​​ជូន​ម្ចាស់​ឆ្នោត ដោយ​ឈរ​លើ​ការ​ពិត ការពិតគឺ​ឆន្ទៈ​ប្រ​ជា​រាស្ត្រ​​ខ្មែរ​ ដែល​បាន​បោះឆ្នោតនេះ​​​ មិន​មែន​បោះ​ឆ្នោត​រក្សា​​រដ្ឋ​អំណាច​ដដែល​​​ទេ គឺ​បោះឆ្នោត​ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​"។

​លោក សម រង្ស៊ី បញ្ជាក់​ជា​ថ្មី​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​​​ចូលរួម​ប្រជុំ​រដ្ឋសភា​ឡើយ ប្រសិនបើ​មិន​មាន​ការចរចា ស្វែងរក​ការពិត ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ឡើងវិញ​នោះ​។​
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ចាត់ទុក​បេសកម្ម​ការទូត​របស់​លោក សម រង្ស៊ី មិនមាន​ឥទ្ធិពល​សម្រាប់​កម្ពុជា​ឡើយ​។ លោក​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​បើក​ជំហរ​សម្រាប់​ការចរចា ប្រសិនបើ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ចូល​ប្រជុំ​សភា​។​
​អ្នកវិភាគ​នយោបាយ លោក បណ្ឌិត សុខ ទូច ចាត់ទុក​ដំណើរ​ការទូត​របស់​លោក សម រង្ស៊ី ថា ជា​ផល​វិជ្ជមាន​មួយ​សម្រាប់​​គណបក្ស​។ ប៉ុន្តែ លោក ថា ករណី​នេះ សហគមន៍​អន្តរជាតិ គ្រាន់តែ​អាច​ជួយ​ដឹង​ឮ​តែ​ប៉ុណ្ណោះ ពោល​​គឺ​មិន​អាច​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​បានឡើយ​ ​៖
គណបក្ស​​​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣ រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែតុលា​។ គណបក្ស​គ្រោង​ដង្ហែ​ក្បួន​ដើម្បី​យក​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ដាក់ជូន អង្គការសហប្រជាជាតិ និង​ស្ថានទូត​នៃ​ប្រទេស​ភាគី​ហត្ថលេខី​​នៃ​កិច្ច​ព្រម​ទីក្រុង​ប៉ារីស ក្នុង​បំណង​​ស្នើ​​ឲ្យ​ដោះ​ស្រាយ​​បញ្ហា​​បោះ​ឆ្នោត កាល​ពី​ខែ​កក្កដា ឆ្នាំ​នេះ​៕

No comments:

Post a Comment

yes