សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 19, 2013

សព​អាកាសយានិក​កម្ពុជាក្នុងការ​ធ្លាក់​យន្តហោះ​នៅ​ឡាវនឹង​បញ្ជូនមក​កម្ពុជា​ថ្ងៃនេះ​


សព​របស់​អាកាសយានិក​កម្ពុជា​ដែល​បាន​ស្លាប់​នៅក្នុង​ការធ្លាក់​យន្តហោះ​នៅ​ប្រទេស​ឡាវ ត្រូវបាន​រកឃើញ​ហើយ​នៅ​ព្រឹក​នេះ​។ សព​នោះ​ត្រូវ​រំពឹងថា​នឹង​នាំមក​កម្ពុជា​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​តាម​ជើងយន្តហោះ​ពិសេស​របស់​ឡាវ​។ នេះ​ជាការ​អះអាង​របស់ លោក សយ សុខាន់ អនុរដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​។​ 

លោក បាន​និយាយថា សព​លោក យុង សំ ប្រធាន​ក្រុម​ហោះហើរ​យន្តហោះ ATR 72 របស់​ក្រុមហ៊ុន Lao Airlines​នឹងត្រូវ​បញ្ជូន​មកដល់​កម្ពុជា​នៅ​រសៀល​ម៉ោង ១​និង​១០​នាទី​ថ្ងៃនេះ​។​

​លោក និយាយថា ​មនុស្ស​ ៤៩​នាក់​បាន​ស្លាប់​នៅក្នុង​ការធ្លាក់​យន្តហោះ​កាលពី​ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៣ ​កន្លងមក​។ តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​ អាកាសធាតុ​ត្រូវបាន​គេ​ចាត់ទុកជា​មូលហេតុ​ដែល​នាំ​ដល់​ការធ្លាក់​យន្តហោះ​នៅ​ប្រទេស​ឡាវ​នោះ​។ ប៉ុន្តែ​ការសន្និដ្ឋាន​ផ្លូវការ​ត្រូវ​រង់​ចាំ​ការវិភាគ​ទៅលើ​ទិន្ន័យ​ប្រអប់​ខ្មៅ​សិន​៕​ 

No comments:

Post a Comment

yes