សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 22, 2013

ផ្ទៃ​ទីលាន​​ប្រជាធិបតេយ្យ​រង​ការខូចខាតក្រោយពី​សមត្ថកិច្ច​យក​ទី​នោះ​ធ្វើ​ការហ្វឹកហាត់​​

ទីលានប្រជាធិបតេយ្យ ដែលរងការ​ខូច​ខាត (រូបថត តាត ឧត្តម)

ផ្ទៃ​ទីលាន​ប្រជាធិបតេយ្យ​រង​ការខូចខាត​ដោយ​ដុំៗ ក្រោយពី​សមត្ថកិច្ច​យក​ទី​នោះ​ធ្វើ​ការហ្វឹកហាត់ កាល​ពី​ថ្ងៃ​ចន្ទ ដែល​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​ចូល​ចត​​នៅលើ​កា​រូ​ឡា​​នោះ ។​
ប្រជាពលរដ្ឋ​ដែល​ឃើញ​ស្ថានភាព​ខូចខាត​នៃ​ទីលាន​ប្រជាធិបតេយ្យ​ ដែល​ជា​កន្លែង​ទុក​សម្រាប់​តែ​ពលរដ្ឋ​ធ្វើ​ការសំដែង​មតិ​នោះ បាន​រិះគន់​ចំពោះ​ការ​បង្ក​​ឲ្យ​ខូច​ខាត​​សម្បត្តិ​​រដ្ឋ​​នេះ ព្រោះ​ការសាង​សង់​ទីលាន​ប្រជាធិបតេយ្យ​នេះ ត្រូវ​ចំណាយ​ថវិកាជាតិ ដែល​ពលរដ្ឋ​បង់ពន្ធ​។
ម្យ៉ាង​ទៀត​ពួកគេ យល់ថា ការបង្ក​ឲ្យ​ខូច​ខាត​​ផ្ទៃទី​​លានប្រជាធិបតេយ្យ​នេះ ​នឹ​ង​ប៉ះពាល់​ដល់​ជួបជុំ​គ្នា​របស់​បាតុករ​ ​ដែល​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​​​ជាតិ ចាប់ពី​ថ្ងៃ​ទី​២៣​ខែ​តុលា​នេះ ព្រោះ​តែ​ផ្ទៃ​ទីលាន​ប្រជាធិបតេយ្យ​​ត្រូវ​បាន​ខូចខាត ដោយ​រ​បើក​​ផ្ទាំង​ការូឡា ក្រោយពី​រថយន្ត​ពន្លត់​អគ្គីភ័យ​ជាង​​១០​គ្រឿង​បើក​ទៅ​ចត​នៅ​ទីនោះ​ ៖ "​ម្សិលមិញៗ​ខាង​គេ​នោះ គេ​ធ្វើ​នៅ​ខាង​នោះ ឃើញ​កម្លាំង ខាងនេះ​ខាង​សមត្ថកិច្ច​ ឡាន​ទឹក​ឡាន​អី​ហ្នឹង​។ វា​ឡើង​ឡាន​វា​ធ្ងន់​ អញ្ចឹង​ទៅ​បាន​វា​របើក​ឥដ្ឋ​ហ្នឹង​ឡើង​មក។ ថ្ងៃ​នេះ​ដែល​យើង​ឃើញ​ គឺ​នៅក្នុង​ទីលាន​ហ្នឹង គឺ​វា​របើក​វា​របាញ​​ខ្ទេច​ខ្ទី​អស់​ ដោយ​សារ​ឡាន​​ទឹក​គេ​យក​បើក​កម្ទេច​ចោល​នៅលើ​ទីលាន​ហ្នឹង​ ដើម្បីកុំ​ឲ្យ​គណបក្ស​សង្គ្រោះជាតិធ្វើមហា​បាតុ​កម្ម​នៅ​ទីលាន​ហ្នឹង។ ព្រោះ​អី​វា​ជា​សម្បត្តិ​របស់​រដ្ឋ​ ដែល​យើង​ធ្វើ​បំផ្លិច​បំ​ផ្លាញ​អញ្ចឹង​ វា​បណ្តាល​ឲ្យ​ជះ​ឥទ្ធិ​ពល​អត់​ល្អ ហើយ​កន្លែង​នេះ​មិន​ថា​ធ្វើ​បាតុ​កម្ម​ទេ ដែល​ល្ងាច​ៗ​ឡើង​ប្រជា​ពលរដ្ឋ​​លោក​ក៏​មក​ហាត់​ប្រាណ​មក​កំសាន្តអី​​កន្លែង​ហ្នឹង​អញ្ចឹង​ដែរ​។ តាម​ការ​យល់​របស់​ខ្ញុំ ការ​ដែល​ធ្វើ​នេះ​គេ​រំខាន​ មិន​ឲ្យ​មាន​ការ​ធ្វើ​សមាជ​បាតុ​កម្ម​តែ​ប៉ុណ្ណោះ​ឯង តែ​អត់​មាន​ផល​ប្រ​យោជន៍​អីសម្រាប់​ប្រ​ទេស​ទេ ធ្វើ​នេះ​ធ្វើ​រំខាន មិន​រំខាន​ពេល​វេលា រំខាន​ដល់​មូល​ដ្ឋាន បាក់​បែក​​ខ្ទេច​ខ្ទី​អស់ ហើយ​និង​សម្តែង​ឬទ្ធិ​​ឲ្យ​ប្រជា​រាស្ត្រ​ទាំង​អស់​ខ្លាច​តែ​ប៉ុណ្ណឹង​ទេ​"។

អភិបាលរាជធានី​ភ្នំពេញ​ លោក ប៉ា សុជាតិវង្ស ថ្លែងថា គេមិនត្រូវបន្ទោសតែលើសមត្ថកិច្ចដែល​ធ្វើឲ្យខូចផ្ទៃទីលានប្រជាធិបតេយ្យនេះទេ បើបន្ទោស​គួរតែបន្ទោស អ្នកធ្វើ​បាតុ​កម្មដែរ​ ៖ "ដូច​ជា​រឿង​ហ្នឹង​មិន​ទាក់​ទង​ដល់​វិទ្យុ​យក​ព័ត៌មាន​ទេ​ កំប៉ិច​កំប៉ុក​សោះហ្នឹង​ អី​ក៏​ខ្វល់​អី បើ​គេ​ធ្វើ​បាតុ​កម្ម​បាន​ បើ​គេ​ធ្វើ​អី​ផ្សេង​ទៀត​មិន​បាន ប្រជា​ជនណា​​​ក៏​ចេះ​ម្ល៉េះ អើយ​ព័ត៌មាន​សំណួរ​អញ្ចឹង​ខ្ញុំ​មិន​ឆ្លើយ​ទេ បាន​ហើយ​"។
​កាល​​ពី​ម្សិលមិញ​សមត្ថកិច្ច​ប្រមាណ​​១០០០​នាក់ បាន​ធ្វើ​ការហ្វឹកហាត់​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ដែល​ក្រុម​បណ្តាញ​ពហុ​វិស័យ​ចោទថា ជា​ការ​ដណ្តើម​​ទី​នោះ ពី​​ពួក​គេ ប្រមាណ​៥០០​នាក់ មកពី​​២៤​​ខេត្ត​-​រាជធានី ដែល​គ្រោង​យក​ទីតាំង​នោះ​ដើម្បី​ធ្វើ​សមាជ​ប្រជាជន ទាមទារ​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​​​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដោះស្រាយ​តម្រូវការ​របស់​ពួកគាត់​៕

No comments:

Post a Comment

yes