សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 15, 2013

ព្រះសង្ឃ​បិណ្ឌ​បាត​​ពី​​លោកហ៊ុនសែនដើម្បី​ឲ្យ​អាជ្ញាធរ​បញ្ឈប់​គំរាមកំហែង​តាម​វត្ត​​

សន្និសីទ​សារព័ត៌មាន​របស់​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ (រូបថត ណាត សុភាព)

​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​​យុត្តិធម៌​សង្គម បិណ្ឌបាត​​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​​បញ្ជា​​ទៅ​​អាជ្ញាធរ​​ឲ្យ​​បញ្ឈប់​​ការ​គំរាម​កំហែង​ព្រះ​សង្ឃ​​នៅ​​តាម​​វត្ត បន្ទាប់​​ពី​​ព្រះ​សង្ឃ​​ចូល​រួម​​សកម្ម​ភាព​​សង្គម​។
​ក្នុង​សន្និសីទ​សារ​​ព័ត៌មាន​​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​តុលា​នេះ ព្រះ​អង្គ ប៊ុត ប៊ុន​​តេង មាន​ថេរ​ដីកា​ថា បើ​រដ្ឋាភិបាល​​លោក ហ៊ុន សែន នៅតែ​បន្ត​ដាក់​ប៉ូលិស ឃ្លាំ​​មើល​​ព្រះសង្ឃ​នៅ​តាម​ទី​វត្ត​អារាម​ទូទាំង​រាជធានី​-​ខេត្ត គំរាម​ព្រះសង្ឃ​មិនឲ្យ​ចូលរួម​ក្នុង​ការសម្តែង​មតិ​ផ្សេងៗ​ទាក់ទង​នឹង​រឿង​អយុត្តិធម៌​សង្គម​នោះ ធ្វើឲ្យ​កម្ពុជា​ទទួល​រង​ការអាប់ឱ​ន និង​ជាប់​គាំ​នយោបាយ​បន្តទៀត​ ៖ "អត្មា​សុំ​បិណ្ឌ​បាត​ឲ្យ​ចម្រើន​ពរ​ជា​អនុ​សាសន៍ គួរ​តែ​បញ្ឈប់​ការ​គំរាម​កំហែងមក​​ដល់​ព្រះ​សង្ឃ ពី​ព្រោះ​ការ​ជាប់​គាំង​នយោ​បាយ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មាន​ការ​គំរាម​កំ​ហែង​ដល់​ព្រះ​សង្ឃ បើ​សិន​ជា​មាន​ការ​ជាប់​គាំង​នយោ​បាយ​ហើយមាន​ការ​គំរាម​កំហែង​​ព្រះ​សង្ឃ និង​ធ្វើ​ឲ្យ​មាន​លទ្ធ​ផល​អាក្រក់​បី​យ៉ាង លទ្ធ​ផលអាក្រក់​​​ទី​មួយ រដ្ឋាភិបាល​បាល​នឹង​សំអុយ​​ជាតិ​ខ្លួន​ឯង​​ចោល លទ្ធ​ផល​ទីពីរ រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​​បាត់​បង់​តម្លៃ​ប្រទេស​របស់​​ខ្លួន លទ្ធ​ផល​ទីបី រដ្ឋាភិបាលធ្វើ​ឲ្យ​ប្រជា​ជន​មាន​​ជម្លោះ​ពាក្យ​សម្តី​រវាង​បក្ស​មួយ​ទៅ​​បក្ស​មួយ"។

​ព្រះអង្គ ប៊ុត ប៊ុន​តេង ឲ្យដឹងថា បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​​សង្គម បង្កើតឡើង​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៣ ដើម្បី​​ការពារ និង​ស្វែងរក​យុត្តិធម៌​ជូន​​ព្រះសង្ឃ​​ដែល​ត្រូវបាន​គេ​គំរាមកំហែង​ ​ដោយសារ​ការចូលរួម​បញ្ចេញមតិ​ស្របច្បាប់​ជាដើម​។ បច្ចុប្បន្ន​នេះ មាន​សមាជិក ជា​ព្រះសង្ឃ ៣​ពាន់​អង្គ មក​ពី​បណ្តា​ខេត្ត​ចំនួន​៤​ គឺ​ខេត្ត​កំពង់ចាម កំពង់ធំ បាត់ដំបង សៀមរាប និង​រាជធានី​ភ្នំពេញ​។​
​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ព្រះសង្ឃ​មាន​សិទ្ធិ​ដូច​និង​ប្រជា​ពលរដ្ឋ​​​ធម្មតា​​ដែរ ក្នុង​ការសម្តែង​មតិ តែ​ត្រូវ​ស្ថិតនៅ​ក្រោម​ក្របខណ្ឌ​ច្បាប់​។ លោក​បញ្ជាក់ថា រដ្ឋាភិបាល ដាក់​ប៉ូលិស​ឃ្លាំ​មើល​ព្រះសង្ឃ​ចូលរួម​សម្តែង​មតិ​ផ្សេងៗ ដើម្បី​ការពារ​សុវត្ថិភាព និង​សន្តិសុខ​សង្គម​ ៖ "ព្រះ​សង្ឃក៏ជា​ពលរដ្ឋ​ដែរ ហើយ​អញ្ចឹង​លោក​មាន​សិទ្ធិ ប៉ុន្តែ​គ្រាន់​តែ​ថា​រាជ​រដ្ឋាភិបាល លោក​ធ្វើទៅតាមបទ​បញ្ជា ទៅ​តាមតួនាទី​និង​​ភារ​កិច្ច​របស់​លោក​​ ដែល​​ច្បាប់​បាន​ប្រ​គល់​​ឲ្យ ហើយ​និង​​ធ្វើ​យ៉ាង​ណាដើម្បី​ថែ​​រក្សា​ និង​ការ​ពារ​ នូវ​សុវត្ថិ​ភាព សន្តិ​ភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ អាហ្នឹង​ខ្ញុំ​គ្រាន់​តែ​ជម្រាប់​ប៉ុណ្ណឹង​ទេ រាជ​រដ្ឋាភិបាល​លោក​បាន​រៀប​ចំ​ទៅ​តាម​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ដែល​បាន​ប្រ​គល់​ឲ្យ​លោក"។
ការ​បិណ្ឌបាត​នេះ ​ធ្វើឡើង​បន្ទាប់ពី​ក្រុម​សមត្ថកិច្ច បាន​ចុះ​ទៅ​ឡោម​ព័ទ្ធ​កុដិ​មួយចំនួន​នៅ​វត្ត​បទុម​វត្តី រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​៩ ខែ​តុលា​នេះ ដោយ​មិន​ប្រាប់​ពី​មូលហេតុ ធ្វើឲ្យ​ព្រះសង្ឃ​មាន​ការភ័យខ្លា​ច​។ សមត្ថកិច្ច​បាន​រក​ព្រះសង្ឃ​មួយ​អង្គ ព្រះនាម ងីម សៅរ៍​​សំខាន់ ដែល​ធ្លាប់​ចូលរួម​ធ្វើ​មហា​​​បាតុកម្ម គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចលនា​ទាមទារ​យុត្តិធម៌​សង្គម និង​លទ្ធិប្រជាធិបតេយ្យ​មួយ​កន្លងមក​។​
​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការដាក់​ប៉ូលិស​ឃ្លាំ​មើល​ព្រះសង្ឃ​នៅ​តាម​ទី​វត្ត​អារាម និង​ការគំរាមកំហែង​ព្រះសង្ឃ​មិនឲ្យ​ចូលរួម​សម្តែង​មតិ ដើម្បី​សន្តិភាព​សង្គម គឺជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដែល​ធានា​ដោយ​ច្បាប់​៕

No comments:

Post a Comment

yes