ថ្ងៃណា ? ខែណា ? ឆ្នាំណា ? ទើប ឈូក បណ្ឌិត ជាប់គុក
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងនៅថ្ងៃអាទិត្យនេះថា ការយឺតយ៉ាវ តាមចាប់ខ្លួនជនជាប់ចោទបាញ់កម្មរ ឈូក បណ្ឌិត មកផ្តន្ទាទោស ដោយសារកម្លាំងសមត្ថកិច្ចជាប់រវល់ការពារសណ្តាប់ធ្នាប់សារធារណៈ ក្រោយការបោះឆ្នោត។
លោក ស ខេង ឲ្យVODដឹង នៅព្រឹកថ្ងៃទី២៧ខែតុលានេះថា ក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចរបស់លោក ជាប់រវល់ការពារសន្តិសុខសណ្តាបធ្នាប់ ជាពិសេសការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យសមត្ថកិច្ចមានភាពមមាញឹក មិនសូវមានពេលតាមចាប់ខ្លួនលោក ឈូក បណ្ឌិត មកផ្តន្ទាទោស ។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលរូបនោះ បន្តថា ទោះជាយ៉ាងណា សមត្ថកិច្ចនឹងមិនបណ្តោយឲ្យជនជាប់ចោទឈូក បណ្ឌិត នៅក្រៅសំណាញ់ច្បាប់ទេ ។
សាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ឈូក បណ្ឌិត ដាក់ពន្ធនាគារ១៨ខែ ពីបទបង្ករបួសស្នាមដោយអចេតនា ទាក់ទិននឹងការបាញ់កម្មការិនី៣នាក់ឲ្យរងរបួស នៅខេត្តស្វាយរៀង កាលពីខែកុម្ភៈ ឆ្នាំ២០១២។
សំណុំរឿងបាញ់កម្មករនៅក្រុងបាវិត ត្រូវជនជាប់ចោទលោក ឈូក បណ្ឌិត ប្តឹងទាស់មកសាលាឧទ្ធរណ៍ ហើយតុលាការគ្រោង បើកសវនាការសំនុំរឿង នៅថ្ងៃទី៣១ខែតុលានេះ។
មន្ត្រីអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយចំនួន ធ្លាប់រិះគន់ថា ជនជាប់ចោទជាអតីតមន្ត្រីមានអំណាចរូបនោះ ទំនងជាមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនៅពីក្រោយខ្នង ទើបសមត្ថកិច្ចមិនហ៊ានចាប់ខ្លួនយកផ្តន្ទាទោសតាមច្បាប់។
ក្រោយមានព្រឹត្តិការណ៍បាញ់កម្មករឲ្យរងរបួស៣នាក់ នៅក្រុងបាវិត លោក លោក ស ខេង ទំលាយ ឲ្យអ្នកសារព័ត៌ដឹងថា ខ្មាន់កាំភ្លើងគឺ លោក ឈូក បណ្ឌិត និងធ្លាប់ចេញបញ្ជាឲ្យ សមត្ថកិច្ចតាមចាប់ខ្លួន ជនជាប់ចោទមកផ្តន្ទាទោស ប៉ុន្តែ មកដល់ពេលនេះ ឈូក បណ្ឌិ តកំពុង បន្តមានសេរីភាពនៅឡើយ ។
No comments:
Post a Comment
yes