សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 30, 2013

គណបក្សប្រឆាំង​ថៃ​កោះ​ធ្វើបាតុកម្ម​នៅ​ថ្ងៃស្អែក​

ស៊ូ​ថេប​(ស្តាំ)​ប្រកាស​ធ្វើ​បាតុកម្ម​បន្ទាប់​ពី​រដ្ឋអាជ្ញា​ចោទប្រកាន់​លោក​និង​ប្រធាន​
គណបក្ស​ប្រជាធិបតេយ្យ​លោក​អាប់​ភិស៊ី​ត វេចា​ជីវ៉ា ចំពោះ​ការបង្ក្រាប​
ដ៏​បង្ហូរឈាម​កាលពី​ឆ្នាំ​២០១០

គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា​ខ្លួន​នឹង​ចាប់ផ្តើម​ការជួបជុំ​មួយ​ប្រឆាំង​នឹង​ពង្រាង​ច្បាប់​លើកលែងទោស​​ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៦​ល្ងាច​ថ្ងៃ​ព្រហស្បត៍នៅ​ស្ថានីយ​រថភ្លើង​មួយ​នៅ​ក្រុង​បាងកក​។​
​ស៊ូ​ថេប ធឿក​ស៊ូបាន សមាជិក​សភា​របស់​បក្សប្រឆាំង​នេះ បាន​អាន​សេចក្តីថ្លែងការណ៍​របស់​បក្ស ដោយ​ប្រកាស​ការចាប់ផ្តើម​ការ​​តវ៉ា​ប្រឆាំង​នៅ​សន្និសីទកាសែត​នៅ​ពីមុខ​រូបសំណាក​ស្តេច​រ៉ា​ម៉ា​ទី​៧​។​
ស៊ូ​ថេប​បានប្រកាសថា​"​គណបក្ស​ចង់​ប្រកាស​បំណង​ចូលរួម​ជាមួយ​ប្រជាជន​ទូទាំង​ប្រទេស​ដើម្បី​ប្រឆាំង​នឹង​ពង្រាងច្បាប់​នេះ​។​ខ្ញុំ​សូ​​ម​អញ្ជើញ​ប្រជាជន​ទូទាំងប្រទេមក​ចូលរួម​ការជួបជុំ​នៅ​ស្ថានីយ​Sam Sen​នៅ​ថ្ងៃ​៣១​តុលា​នេះ​។​គណបក្ស ប្រជាជន​និង​ធុរជន​នឹង​​បន្ត​ធ្វើ​ការជួបជុំ​រហូត​ទាល់តែ​រដ្ឋាភិបាល​ទម្លាក់​ចោល​ពង្រាង​ច្បាប់​នេះ​"​។​
​សេចក្តីថ្លែងការណ៍​បាន​និយាយទៀតថា នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ព្រមទាំង​គណបក្សកាន់អំណាច ភឿ​ថៃ បាន​ឆ្លៀត​​កេងចំណេញ​ពី​សម្លេង​ភាគច្រើន​ក្នុង​សភា​ដើម្បី​ជំរុញ​អនុម័ត​ពង្រាងច្បាប់​ដ៏​ប្រទូសរ៉ាយ​នេះ​អោយ​ក្លាយទៅជា​ច្បាប់​ដើម្បី​លាងជម្រះ​​ទោស​កំហុស​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​និង​ភេរវកម្ម​។​
​អតីត​ឧបនាយករដ្ឋមន្ត្រី​រូបនេះ​បាន​អាន​សេចក្តីថ្លែងការណ៍​បន្ថែម​ទៀត​ដែល​មាន​ខ្លឹមសារ​ថា​"​ប្រសិនបើ​អនុញ្ញាត​អោយ​រដ្ឋាភិបាល​ធ្វើ​អ្វីៗ​ដែល​ខ្លួន​ចង់​ដោយ​ប្រើ​សម្លេង​ភាគច្រើន​ក្នុង​សភា ប្រទេស​នឹង​ត្រូវ​ត្រួតត្រា​ដោយ​អំណាច​ផ្តាច់ការ​របស់​រដ្ឋាភិបាល​ដែលមាន​​បំណង​ការពារ​ផលប្រយោជន៍​ក្រុម​គ្រួសារ​និង​បក្ខពួក​ដោយ​គ្មាន​គិតគូរ​ពី​ប្រជាជន​"​។​
​ក្នុងពេល​ជាមួយគ្នា ក្រុម​ម៉ា​សមុខ​ស​ឬ​V For Thailand ក៏​បាន​អំពាវនាវ​អោយ​ប្រជាជន​ចូលរួម​ការជួបជុំ​របស់​គណបក្ស​ប្រជា​ធិប​​តេ​យ្យ​នៅ​ថ្ងៃ​៣១​តុលា​៕

No comments:

Post a Comment

yes