រាត្រីសង្គ្រោះជាតិ នៅខេត្តអនធារីយ៉ូ ប្រទេសកាណាដា កាលពីយប់
ថ្ងៃទី១២ តុលា ២០១៣
ស្តាប់សម្លេង
រាត្រីសង្គ្រោះជាតិ
របស់ពលរដ្ឋខ្មែររស់នៅខេត្តអនធារីយ៉ូ ប្រទេសកាណាដា ដែលបានប្រារព្វធ្វើកាលពីយប់ថ្ងៃទី១២ តុលា ដើម្បីប្រមូលថវិការជួយដល់ពលរដ្ឋក្រីក្រ រងគ្រោះដោយទឹកជំនន់
និងសម្រាប់ទ្រទ្រង់មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះ ដែលនិងប្រារព្វធ្វើចាប់ពីថ្ងៃទី២៣ តុលាតទៅ គឺរាយអង្គាសបានថវិការចំនួន១២.៦៣២ដុល្លា
ហើយថវិការទាំង នោះគណបក្សសង្គ្រោះជាតិ បានទទួលហើយ
ព្រមទាំងបាននិងកំពុងតែបែងចែកសម្រាប់ ជួយដល់ពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខេត្ត-ក្រុង
និងរាជធានី ។
សកម្មភាពរាត្រីសង្គ្រោះជាតិ
អ្នកចូលរួមបរិច្ចាកថវិការជួយពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់ និងសម្រាប់ទ្រទ្រង់មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ
ចាប់ពីថ្ងៃទី២៣ តុលា តទៅ
គួរជំរាបជូនផងដែរថា អ្នកផ្តួចផ្តើមគំនិត រៀបចំកម្មវិធីរាត្រីសង្គ្រោះជាតិ
ដើម្បីប្រមូលថវិការជួយពលរដ្ឋក្រីក្រ រងគ្រោះដោយទឹកជំនន់
និងសម្រាប់ទ្រទ្រង់មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ នៅឯNewmarket ខេត្តអនធារីយ៉ូ ប្រទេសកាណាដា រួមមាន Mr. Huy
Kim horn, Mr. Bon Youk, Mr. Soung Kimsong, Mr. Phat Mat, Mr. Yim Krypheng, Mr.
Saram Choun, Mr. Vann Lun, Mr. Som Kosal,Mr. Keo Money, Mr.
Seth Sareth, Mr:Vannda Sok, Mr. Den Neang, Mr. Johnathan Tan, Mr. Pen Pourin
, Mrs.Voleak Phay, Mrs.Annie Souk, Mrs. Hang Sannary.និងមានការអញ្ជើញចូលរួមពីសំណាក់គណៈកម្មាធិការវត្តអនធារីយ៉ូ, វត្តខ្មែរកម្ពុជាក្រោម
នៅក្រុងហាមីនតុន, សមាគមខ្មែរកម្ពុជាក្រោម ខេត្តអនធារីយ៉ូ, ខ្មែរកម្ពុជាក្រោមរស់នៅក្រុងហាមីនតុន មរណៈសង្គ្រោះជាតិក្រុងតូរ៉ុនតូ តំណាងមូលនីធិសង្គ្រោះជាតិ និងថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ខេត្តអនធារីយ៉ូ,ព្រមទាំងប្រជាពលរដ្ឋខ្មែររស់នៅខេត្តអនធារីយ៉ូ ចូលរួមជាង៥០០នាក់
ដែលធ្វើឲ្យកម្មវិធីរាត្រី
សង្គ្រោះជាតិ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យបំផុត ។
លោក កឹម សុខា នាំយកជំនួយសប្បុរងជន ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
ជាមួយគ្នានោះផងដែរ នៅថ្ងៃទី១៨ តុលា ២០១៣
លោកអនុប្រធាន កឹម សុខាព្រមទាំងថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ
ខេត្តកំពង់ចាម រួមមានលោក គួយ ប៊ុនរឿន លោក ម៉ៅ មុន្នីវណ្ណ លោក គឹម សួរភីរិទ្ធ លោក
កង កឹមហាក់ លោក សួន វណ្ណឡេង ព្រមទាំងក្រុមការងារខេត្ត និងស្រុកជាច្រើនរូបទៀ
បាននាំយកជំនួយសប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលរួមមានអង្ករ ត្រីខ មី
ទឹកត្រី និងទឹកស៊ីអ៊ាវ ជូនដល់ពលរដ្ឋចំនួន២៣០គ្រួសារ នៅភូមិកោះតូច ឃុំពាមជីកង
ស្រុកកងមាស រួចលោកអនុប្រធាន កឹម សុខា និងបន្តដឹកនាំក្រុមការងារយកជំនួយសង្គ្រោះ
បន្ទាន់ ដែលទទួលបានពីសប្បុរសជន ជូនដល់ពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារ
នៅភូមិកោះអណ្តែត ឃុំកោះអណ្តែតស្រុកស្រីសន្ធរ ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត លោក ជា ជាវ រួមជាមួយនិងថ្នាក់ដឹកនាំគណបក្ស
សង្គ្រោះជាតិ ខេត្តបាត់ដំបង នាំយកជំនួយសង្គ្រោះបន្ទាន់ជូនពលរដ្ឋក្រីក្រ
រងគ្រោះដោយទឹកជំនន់
រីឯនៅខេត្តបាត់ដំបងនៅរសៀលថ្ងៃទី១៨ តុលា
២០១៣ លោក ជា ជាវ មាជិកក្រុមប្រឹក្សាខេត្ត កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត
ចៅសង្កាត់រងទី២ សង្កាត់អូរចា ព្រមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិខេត្តមួយចំនួនទៀត បាននាំយកជំនួយសប្បុរសជនជូនដល់ពលរដ្ឋក្រីក្ររងគ្រោះដោយ
ទឹកជំនន់ចំនួន៦០គ្រួសារ នៅឃុំមុខរា ស្រុករុក្ខគិរី រួចបន្តយកជំនួយសង្គ្រោះបន្ទាន់ទៅចែកជូនពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់
ចំនួន៤០គ្រួសារទៀត នៅឃុំព្រែកជីក ស្ថិតនៅក្នុងស្រុករុក្ខគិរី ដដែល ៕
No comments:
Post a Comment
yes