សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 20, 2013

បុរស​ដើរ​លី​ឈើឆ្កាង​​​ជុំវិញ​ពិភព​លោក​មក​ដល់​ក្រុង​អង្គរ​សៀមរាប

131120_21a
លោក លីនសាយ ហាម៉ុន ដើរ​លី​ឈើ​ឆ្កាង​របស់​គ្រិស្ត​សាសនា​​បង្ហាញ​
វត្តមាន​​​នៅ​​សៀម​រាប ​ប្រទេស​​កម្ពុជា​។ រូបថតMiranda Glasser
 អ្នក​ទស្សនា​នានា​ប្រាកដ​ជា​មាន​ការ​ងឿងឆ្ងល់​ជា​មិន​ខាន​ឡើយ​ពេល​បាន​ឃើញ​ សកម្មភាព​បុរស​ជា​ប្រេសិត​សាសនា​គ្រិស្ត​ម្នាក់​បាន​លី​ឈើឆ្កាង​ប្រវែង​ ៣,៦៥​ម៉ែត្រ​ដើរ​តាម​ផ្លូវ។ បុរស​នោះ​មាន​ឈ្មោះ​ថា​ លីនសាយ​ហាម៉ុន ​ខណៈ​លោក​គឺជា​ប្រេសិត​របស់​ព្រះយេស៊ូ​ដ៏​ជោកជាំ​ម្នាក់។
លោក​លីនសាយ​ ហាម៉ុន​មាន​វ័យ​៦០​ឆ្នាំ​មកពី​ក្រុង​ខនវ៉ល់​ប្រទេស​អង់គ្លេស។ លោក​បាន​លី​ឈើឆ្កាង​មួយ​នេះ​ដើរ​តាម​ផ្លូវ​អស់​រយៈពេល​២៦​ឆ្នាំ​មក​ហើយ ខណៈ​ពេល​នេះ​លោក​មាន​វត្តមាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​។ គេ​ឃើញ​លោក​តែង​លី​ ឬ​យក​ឈើឆ្កាង​នេះ​ដាក់​លើ​ស្មា​អូស​តាម​ខ្លួន​គាត់​ជានិច្ច​ជាមួយ​នឹង​ ទម្ងន់​២៥​គីឡូក្រាម។ តែ​គេ​ក៏​បាន​ឃើញ​លោក​ប្រើកង់​រទេះ​តូច​ភ្ជាប់​ចុង​ឈើឆ្កាង​ម្ខាង​ដើម្បី​ ងាយស្រួល​ក្នុង​ការ​អូស​ទាញ​វា​ផង​ដែរ។
លោក​បាន​ទាញ​ ឬ​អូស​ឈើឆ្កាង​ព្រះយេស៊ូ​គ្រិស្ត​នេះ​ចំនួន​១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ តើ​គាត់​ធ្វើ​បែប​នេះ​ដើម្បី​អ្វី​ទៅ?
លោក ​លីនសាយ​ ហាម៉ុន​ថា ​មកពី​រូប​លោក​គោរព​ស្រឡាញ់​ព្រះយេស៊ូ​គ្រិស្ត​ពេក​ហើយ​ក៏​ចង់​ចែក​រំលែក ​ជាមួយ​អ្នក​ដទៃ​ ទើប​បាន​នឹក​គិត​រក​មធ្យោបាយ​លី​ទាញ​ឈើឆ្កាង​ដ៏​ធំ​នេះ​ឡើង​ដើរ​ទៅ​កាន់​ បណ្តា​ប្រទេស​នានា​នោះ។

លោក​បន្ត​ថា៖ «​វា​ពិតជា​ទង្វើ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មែន តែ​ក៏​ជា​គន្លឹះ​មួយ​ដើម្បី​បង្ហាញ​ឲ្យ​មនុស្សម្នា​ជឿ​យើង​ដែរ។ ច្បាស់​ជា​មាន​អ្នក​ខ្លះ​គិត​ថា​ខ្ញុំ​ជា​អ្នក​ងប់ងុល​នឹង​ជំនឿ​ ឬ​អ្នក​ខ្លះ​ថា ​ខ្ញុំ​ជា​មនុស្ស​ឆ្កួត។ តែ​សង្ឃឹម​ថា​ពេល​ជួប​ខ្ញុំ​ពួកគេ​មិន​គិត​ដូច្នោះ​ទៀត​ឡើយ។ ខ្ញុំ​តែងតែ​លី​វា​ដើរ​ក្នុង​ចម្ងាយ​ប្រមាណ​ជាង​១៦០​គីឡូម៉ែត្រ​សម្រាប់​ ឆ្លងកាត់​ប្រទេស​នីមួយៗ​តាម​ដងផ្លូវ។ ដូច​ពេល​នេះ​អ៊ីចឹង​ខ្ញុំ​លី​វា​តាម​ផ្លូវ​មួយ​នៅក្នុង​ខេត្ត​សៀមរាប​ កណ្តាល​ហ្វូង​មនុស្ស​រាប់ពាន់​នាក់»។
លោក​បន្ត​ថា៖ «បើ​នៅ​ប្រទេស​ឥណ្ឌា​វិញ​យើង​គ្រាន់តែ​ដើរ​ឆ្លង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ទៀត​ប៉ុណ្ណោះ​ព្រោះ​ស្ថានភាព​ផ្លូវ​ពិបាក។ អ្នក​ដែល​រង់ចាំ​បន់ស្រន់​ដល់​ព្រះយេស៊ូ​នោះ​គឺ​ច្រើន​តែ​ជា​មនុស្សស្រី​ចាស់ៗ ​និង​ក្មេងៗ»។
លោក​ថា​ ការ​ធ្វើ​បែប​នេះ​វា​ហាក់​ដូចជា​យើង​បាន​កាន់​ដៃ​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ ឬ​យួរ​ទូរស័ព្ទ​ដៃ​ជា​ទី​ស្រឡាញ់​តាម​ខ្លួន​ដែរ។ ទោះ​បី​ជា​វា​ជា​គំនិត​បែប​រាក់កំភែល​ក្តី​ក៏​លោក​ហាម៉ុន​និយាយ​ថា​យ៉ាង​ ហោច​ណាស់​ក៏​ឃើញ​មាន​អ្នក​មើល​យើង​លី​ឈើឆ្កាង​អូស​តាម​ផ្លូវ​ដែរ។ បើ​នៅ​តាម​ភូមិឋាន​អ្នក​មូស្លីម​វិញ​ក៏​ពួកគេ​បាន​ស្វាគមន៍​យើង​ដែរ។
លោក ​ថា៖ «ខ្ញុំ​ពេញ​ចិត្ត​នឹង​ទង្វើ​មួយ​នេះ។ ខ្ញុំ​ពិតជា​ពេញ​ចិត្ត​នឹង​ការ​ពាំនាំ​នូវ​ក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ និង​ផ្សព្វផ្សាយ​ក្តីស្រឡាញ់​នេះ​ទៅ​ឲ្យ​អ្នក​ដទៃ​។ តែ​វា​ប្រហែល​ជា​ទង្វើ​មួយ​ដែល​គេ​គិត​មក​លើ​រូប​ខ្ញុំ​ថា​ត្រូវ​បាន​គេ​បង្ខំ»។
គួរ​បញ្ជាក់​ថា​ លោក​លីនសាយ​ ហាម៉ុន​ បាន​លី​ឈើឆ្កាង​អូស​តាម​ដងវិថី​នានា​ឆ្លងកាត់​ប្រទេស​មួយ​ចំនួន​មក​ហើយ​ ដូចជា​ប្រទេស​រូម៉ានី​ នេប៉ាល់​ នូវែលសេឡង់​ និង​ស្រីលង្កា ​ជាដើម​មុន​មក​ដល់​ប្រទេស​កម្ពុជា​។
លោក​បាន​ប្រាប់​សារព័ត៌មាន​អង់គ្លេស​ Daily Mail​ ថា ​ដើម​ឆ្នាំ​នេះ​លោក​បាន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ និង​ក្រុង​រ៉ូម​តាម​វិថី​ St Peter's Square​នៅឯ​ប្រទេស​អ៊ីតាលី​ និង​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ខណៈ​បាន​ធ្វើ​សកម្មភាព​នៅ​ Red Square ។
ចំពោះ ​ថវិកា​សម្រាប់​ចាយវាយ​លើ​ការ​ធ្វើ​ដំណើរ​ជា​ប្រេសិត​ព្រះ​របស់​លោក​នេះ​ បាន​ពី​ក្រុម​អ្នក​គាំទ្រ​សាសនា​គ្រិស្ត​ផ្តល់​ជូន​ និង​ថវិកា​បាន​ពី​ការងារ​នៃ​របរ​ចាស់​របស់​លោក​ជា​អ្នក​ថែទាំ​នៅឯ​ស្រុកកំណើត​នោះ។
លោក​បន្ថែម​ថា៖«ខ្ញុំ​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ចូលចិត្ត ​ភាព​ឯករាជ្យ​ ឬ​អ្នក​បួស​។ ខ្ញុំ​គ្រាន់​តែ​ចង់​មាន​សិទ្ធិ​សេរីភាព​ផ្សព្វផ្សាយ​សេចក្តី​ល្អ​របស់​ ព្រះ​ដល់​ក្រុម​មនុស្ស​ដែល​គោរព​ស្រឡាញ់​ព្រះយេស៊ូ​គ្រិស្ត​តែ​ប៉ុណ្ណោះ»៕

No comments:

Post a Comment

yes