ប្រធានគណបក្សប្រឆាំងប្រទេសថៃ លោកអាប់ភីស៊ីត បានប្រកាសប្ដេជ្ញា វាយផ្ដួលរំលំរដ្ឋាភិបាល លោកស្រីយីងឡាក់ ដែលហៅថារបបលោកថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ដែលបានកំពុងនីរទេសខ្លួន។
លោកនិយាយថា រដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ ដែលលោកថាក់ស៊ីន ដឹកនាំពីបរទេស លែងមានភាពស្របច្បាប់ហើយ។ លោកថា នៅពេលនេះក្រុមអ្នកប្រជាធិបតេយ្យ បានគាំទ្រកាន់តែច្រើនឡើងៗ ចំពោះចលនាប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ ដើម្បីធ្វើការផ្លាស់ប្ដូរ។ ប៉ុន្តែ លោកនិយាយថា ប្រសិនបើលោកឈ្នះក្នុងសមរភូមិនេះ គឺលោកមិនស្ទាក់ស្ទើរចំពោះការឯកភាពជាតិឡើយ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា គោលដៅរបស់គណបក្សប្រជាធិបតេយ្យ គឺចង់ដកឫសកែវ របបលោកថាក់ស៊ីន តែប៉ុណ្ណោះ។
នៅពេលជាមួយគ្នានេះ លោក សូថេព ថុងសូបាន មេដឹកនាំបាតុករ បាននិយាយថា គោលដៅនៃការធ្វើបាតុកម្មដើម្បីផ្ដួលរំលំរដ្ឋាភិបាល លោកស្រីយីងឡាក់ និងបិទបញ្ចប់នៅប៉ុន្មានថ្ងៃទៀតនេះ ជាមួយនឹងការនាំមកនូវជ័យជំនះមួយសម្រាប់ជាតិថៃទាំងមូល៕
No comments:
Post a Comment
yes