សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 29, 2013

ចេញ​សាលក្រម​លែងលះ​តែ​ឆានីនិង​ឪពុកក្មេក​បដិសេធ

131129_23a
លោក យុត្ថារ៉ា ឆានី និង​អ្នកនាង ចន ច័ន្ទលក្ខិណា
 រូបថត ឈឹម ស្រីនាង
ក្រោយពី​ពាក្យបណ្ដឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ពី​សំណាក់​អ្នកនាង​ ចន​ ច័ន្ទលក្ខិណា ​និង​មេធាវី​របស់​នាង​ បាន​ដាក់​ចូល​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​លែងលះ​ស្វាមី​ លោក​ យុត្ថារ៉ា ឆានី​ និង​ក្រោយពី​អ្នក​ទាំង​ពីរ​ បាន​ចូល​ទៅ​កាន់​តុលាការ​ ទាញ​ហេតុផល​ផ្ទាល់​មាត់​កាលពី​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​២០១៣​ រួច​មក​ទីបំផុត​នៅ​រសៀល​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​នេះ​ តុលាការ​បាន​សម្រេច​ប្រកាស​សាលក្រម​លែងលះ​ជា​ផ្លូវការ​ហើយ​ រវាង​បណ្ដឹង​លែង​ប្ដី​របស់​អ្នកនាង​ ចន ច័ន្ទលក្ខិណា ពោល​គឺ​ត្រូវ​ចែក​ផ្លូវ​គ្នា​ទៅ​តាម​ច្បាប់​ ចាប់ពី​ថ្ងៃ​នេះ​ត​ទៅ។
ប្រភព​ព័ត៌មាន​ទម្លាយ​ចេញ​ពី​សំណាក់​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង​ថា ​តុលាការ​បាន​សម្រេច​ ប្រកាស​សាលក្រម​លើ​បណ្ដឹង​លែងលះ​នេះ​ជា​ផ្លូវការ​នៅ​ចំពោះ​មុខ​មេធាវី​ អ្នកនាង​ ចន​ ច័ន្ទលក្ខិណា ហើយ​សាលក្រម​មាន​៣​ចំណុច​ធំៗ​ គឺ​ទី​១​ កូនស្រី​ម្នាក់​ដែល​ជា​ចំណង​ដៃ​មង្គលការ​ រយៈពេល​ជិត​២០​ឆ្នាំ​ ត្រូវ​បាន​ទៅលើ​លោក​ យុត្ថារ៉ា ឆានី​ ជា​អ្នក​បីបាច់​ថែរក្សា​បន្ត។ ទី​២​តម្រូវ​ឲ្យ​បែកចែក​ទ្រព្យ​សម្បត្តិ​រកស៊ី​រួម​គ្នា ​ជា​ពីរ​ចំណែក​ស្មើៗ​គ្នា ​និង​ទី៣​ តម្រូវ​ឲ្យ​អ្នក​ទាំង​ពីរ​ អនុវត្ត​សាលក្រម​លែងលះ​ ចាប់ពី​ថ្ងៃ​នេះ​ត​ទៅ។
ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​សាលក្រម​លែងលះ​នេះ​ លោក​ យុត្ថា រ៉ាឆានី បាន​ថ្លែង​ទាំង​ភ្ញាក់ផ្អើល​ថា​ លោក​មិន​បាន​ដឹង​រឿង​អ្វី​ទាល់​តែ​សោះ​ ពី​សាលក្រម​ លែងលះ​នេះ ​ហើយ​បើ​អ្នក​កាសែត​ដឹង​ជាង​លោក​ សូម​ឲ្យ​គេ​ចុះ​ផ្សាយ​យ៉ាង​ម៉េច​ក៏​ចុះ​ផ្សាយ​ទៅ​ចុះ។​ លោក​ យុត្ថារ៉ា ឆានី​ និយាយ​ទាំង​សម្ដី​ញាប់ៗ​បែប​ភ្ញាក់ផ្អើល​ថា៖ «សាលដីកា​អី​ទៀត​ហើយ​...! ​ខ្ញុំ​អត់​ដឹង​ទេ ​ខ្ញុំ​កំពុង​តែ​ជាប់រវល់​ បើ​គេ​ដឹង​ជាង​ខ្ញុំ​ឲ្យ​គេ​ចុះ​ទៅ​ណា ​ខ្ញុំ​សុំ​បន្តិច​..! ខ្ញុំ​កំពុង​ជាប់​រៀបចំ​ឆាក»។

ដោយឡែក​ តារាសម្ដែង​អ្នកនាង​ ចន​ ច័ន្ទលក្ខិណា ​ដែល​ជា​ដើម​បណ្ដឹង ​ក្នុង​សំណុំ​រឿង​លែងលះ​ប្ដី​ រហូត​ប្រកាស​ សាលក្រម​ជា​ស្ថាពរ​នៅពេល​នេះ ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ នៅ​ល្ងាច​ថ្ងៃ​ទី​២៨​នេះ​ ខណៈ​ទូរស័ព្ទ​ចូល ​តែ​គ្មាន​អ្នក​ទទួល​។
ប៉ុន្តែ​ឪពុក​បង្កើត​នាង ចន ច័ន្ទលក្ខិណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ទាំង​អារម្មណ៍​គ្រោតគ្រាត​ថា៖ «រឿង​នោះ​មិនមែន​ជា​ការពិត ដូច​អ្វី​ដែល​លេចឮ​នោះ​ទេ កូន​ខ្ញុំ ​និង​ឆានី​នៅ​រស់នៅ​ជាមួយ ​គ្នា​ធម្មតា។ កាលពី​បី​បួន​ថ្ងៃ​មុន លក្ខិណា ទៅ​សម្តែង​នៅ​ម៉ាឡេស៊ី ឆានី ប្តី​នាង​ក៏​ទៅ​ជាមួយ​ដែរ គេ​ជូន​ប្រពន្ធ​គេ​ទៅ​ហ្នឹង​មិន​មាន​អ្វី​ជា​បញ្ហា​ដូច​អ្នក​ថា​ និង​ព័ត៌មាន​នោះ​ឡើយ មិនមាន​ទេ​»។
ជាមួយ​ការ​ផ្តល់​ចម្លើយ​ផ្ទុយស្រឡះ​ពី​ព័ត៌មាន​លេចឮ​នោះ​ ឪពុក​នាង​ ចន ច័ន្ទលក្ខិណា លោក ចន វណ្ណឌី ក៏​បាន​លើក​ឡើង​បែប​ជា​ចម្ងល់​ដែរ​ថា៖ «ខ្ញុំ​ឆ្ងល់​ណាស់​កូនៗ​នៅ​ជាមួយ​គ្នា​ធម្មតា ម៉េច​ក៏​ព័ត៌មាន​ចេះ​តែ​ផ្សាយ​ថា នាង​ឈ្លោះ​គ្នា ប្តឹង​លែង​លះ​ប្តី​ តើ​ព័ត៌មាន​នេះ​បាន​ពី​ណា​បើ​គ្រួសារ​គេ​មិន​មាន​អ្វី​ផង​នោះ»។
បន្ថែមពី​ការ​អះអាង ​នេះ លោក ចន វណ្ណឌី ជា​ឪពុក​នាង​ ចន ច័ន្ទ លក្ខិណា ក៏​បាន​បញ្ជាក់​ថា៖ «កូន​ឆានី ធ្វើការ​នៅ​បាយ័ន ចុះ​តាម​ខេត្ត​ ធ្វើ​កម្មវិធី​តន្ត្រី​ស្រុក​ខ្មែរ មាន​កន្លះ​ខែ​ទៅ​ដល់​បី​ខែ​ទើប​មក​ផ្ទះ​ជួប​មុខ​ប្រពន្ធ​កូន​ម្តង​ក៏​មាន​។ ចំណែក លក្ខិណា នាង​នៅ​ផ្ទះ​ការងារ​សិល្បៈ​ក៏​រវល់​ដែរ ណា​មួយ​នាង​ក៏​រវល់​ការ​គ្រប់គ្រង​ហាង ពួកគេ​មិន​សូវ​បាន​ជួប​មុខ​គ្នា​មែន តែ​ខ្ញុំ​ប្រាប់​ថា​ ចំណង​ស្នេហ៍​ប្តី​ប្រពន្ធ​កូន​ខ្ញុំ​មិន​មាន​អ្វី​ប្រែប្រួល​ដូច​ព័ត៌មាន​គេ​និយាយ​និង​យក​ទៅ​សរសេរ​នោះ​ទេ​»។
ឆ្លើយ​នឹង​សំណួរ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​សួរ​ថា ចំណង​ស្នេហ៍​កូន​អ៊ំ​មាន ​រស់​នៅក្នុង​សម្ព័ន្ធភាព​ធម្មតា ម៉េច​បាន​ជា​ព័ត៌មាន​ចេញ​ពី​មន្ត្រី​តុលាការ​ថា អ្នកនាង ចន ច័ន្ទលក្ខិណា បាន​ទៅ​ដាក់​ពាក្យ​លែង​ប្តី និង​អម​ជាមួយ​មេធាវី​ធ្លាប់​បាន​ចូល​ទាញ​ហេតុផល​ផ្ទាល់មាត់​ម្តង​កាលពី​ថ្ងៃ​ទី​៣១ ខែ​តុលា​មុន​នេះ។
ឪពុក​នាង ចន ច័ន្ទលក្ខិណា បាន​ឆ្លើយ​ដោយ​ខ្លី​ថា៖ «រឿង​នោះ​ជា​រឿង​គេ​ចេះ​តែ​ប្រឌិត​ យក​ចេញ​ជា​ព័ត៌មាន​ និង​បាន​ព័ត៌មាន​លក់​ដាច់ ចំណែកឯ​ការពិត ​កូន​ខ្ញុំ​ទាំង​ពីរ​មិន​មាន​អ្វី​កើតឡើង​ដូច​គេ​និយាយ​ទេ។ ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​មុននេះ​ថា មិន​មាន​ជម្លោះ​ណាឈាន​ដល់​ការ​ប្តឹង​លែង​ប្តី​នោះ​ទេ»។
ផ្ទុយពី​ការ​អះអាង​របស់​ឪពុក​បង្កើត កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ពេល​ដែល​អ្នកនាង​ ចន ច័ន្ទលក្ខិណា​ មកពី​ប្រទេស​ម៉ាឡេស៊ី​វិញ នាង​បាន​ទទួល​ស្គាល់​ថា ចន ច័ន្ទលក្ខិណា បាន​ទទួល​ស្គាល់​ការ​ប្តឹង​សុំ​លែងលះ​ប្តី​នោះ​គឺជា​ការ​ពិត ប៉ុន្តែ​អ្នកនាង​បាន​បដិសេធ​ការ​ប្តឹង​លែង​ប្តី​នោះ មិន​មាន​ពាក់ព័ន្ធ​នឹង​ស្នេហា​ត្រីកោណ​ជាមួយ​បុរស​ពាក់​ផ្កាយ​ណា​ម្នាក់​ ឡើយ ដោយ​អ្នកនាង​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ការ​បែកបាក់ ឬ​មិន​បែកបាក់​ជាមួយ​ស្វាមី របស់​អ្នកនាង ជា​រឿង​ជីវិត​ឯកជន ផ្នែក​ផ្ទៃ​ក្នុង​គ្រួសារ​ប៉ុណ្ណោះ គ្មាន​ពាក់ព័ន្ធ​ទៅ​នឹង​មេទ័ព​ពោះម៉ាយ ឬ​បុគ្គល​ណា​ផ្សេង​ជា​អ្នក​ទី៣ ចូល​ជ្រៀត​ជ្រែក​ឡើយ។
អ្នកនាង​ ចន ច័ន្ទលក្ខិណា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា៖ «គឺ​កើត​ចេញ​ពី​ការ​រស់នៅ​មិន​ចុះ​សម្រុង​ជាមួយ​គ្នា​យូរ​មក​ហើយ ទើប​យើង​ជ្រើសរើស​យក​ការ​ចែក​ផ្លូវ​គ្នា​នេះ»។
ទាក់ទង​នឹង​ការ​ចេញ​សាលក្រម ភ្នំពេញ​ ប៉ុស្ដិ៍​បាន​ព្យាយាម​ទាក់ទង​លោក​ចៅក្រម ម៉េង តូនី ដែល​ទទួល​ធ្វើការ​លើ​បណ្ដឹង​នេះ​ដែរ ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន៕

No comments:

Post a Comment

yes