សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 15, 2013

​ព្រះសង្ឃ​៧​អង្គគង់នៅ​វត្ត​ស្ទឹងមានជ័យគ្រោង​ប្តឹង​មេ​ប៉ូលិសនិង​មេ​ប៉េអឹម​រាជធានី​ភ្នំពេញ​ករណីហិង្សានៅស្ពានស្ទឹងមានជ័យ​

ព្រះសង្ឃ​ចំនួន​៧​អង្គ និង​និស្សិត ដែល​ស្នាក់នៅ​វត្ត​ស្ទឹងមានជ័យ គ្រោង​ដាក់​ពាក្យបណ្តឹង​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​ស្នងការ​នគរបាល និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពី​បទ​រំលោភ​សិទ្ធិមនុស្ស​។​
​ការគ្រោង​ដាក់​ពាក្យបណ្តឹង​នេះ បន្ទាប់ពី​ព្រះអង្គ​ទាំង​៧​អង្គ ត្រូវ​ដោះលែង​កាលពី​ថ្ងៃ​អង្គារ ដោយ​រកឃើញថា មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ប៉ះទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៅ​ក្បែរ​ស្ពាន​ស្ទឹងមានជ័យ ដែល​បណ្តាលឲ្យ​ស្ត្រី​ម្នាក់ ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​ពិត និង​របួស​ជាច្រើន​នាក់​ទៀត​។​
​ព្រះ​តេជគុណ​ស្នាក់​នៅ​វត្ត​ស្ទឹងមានជ័យ ព្រះនាម យិន រតនៈ​សុធា​រី ប្រាប់​VOD​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្រុមនិស្សិត និង​ព្រះសង្ឃ កំពុង​រៀបចំ​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អង្គការ​មួយចំនួន​។ ព្រះ​តេជគុណ​បន្តថា អ្នករងគ្រោះ នឹង​ប្តឹង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ និង​មេបញ្ជាការ​កង​រាជ​អាវុជហត្ថ លោក រ័ត្ន ស្រ៊ាង ដែល​បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច បាញ់​កម្មករ និង​ពលរដ្ឋ​ស្លូតត្រង់ ដែល​ធ្វើឲ្យ​ព្រះសង្ឃ និង​យុវជន​រងរបួស​ជាច្រើន​នាក់ នៅ​មុខ​វត្ត​ស្ទឹងមានជ័យ​។ ព្រះ​តេជគុណ មាន​សង្ឃដីកា​ថា ព្រះអង្គ មាន​ភ័ស្តុតាង​ជា​ខ្សែ​វីដេអូ និង​រូបថត ដើម្បី​បង្ហាញ​តុលាការ​ពី​ករណីនេះ​។
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ យុវជន​ម្នាក់​មក​ពី​សម្ព័ន្ធ​កូន​ខ្មែរ​អ្នកស្នេហាជាតិ លោក នាង សុ​ឃុន បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ព្រះរាជ​ធា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង លោក ជួន សុវណ្ណ និង លោក រ័ត្ន ស្រ៊ាង ពី​បទ​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​រាជការ​សាធារណៈ ករណី​ប៉ះទង្គិច​នៅ​ស្ពាន​ស្ទឹងមានជ័យ​។​

VOD មិនទាន់​អាច​ទាក់ទង​លោក ជួន សុវណ្ណ ដើម្បី​សុំ​ការអត្ថាធិប្បាយ​លើ​ការដាក់​ពាក្យបណ្តឹង​នេះ បាន​នៅឡើយ​ទេ​។ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក រ័ត្ន ស្រ៊ាង ប្រាប់​VOD​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការដាក់​ពាក្យបណ្តឹង​នេះ គឺជា​សិទ្ធិ​របស់​បុគ្គល ដោយ​លោក​មិន​ចាប់​អារម្មណ៍​នោះទេ ៖ "​ខ្ញុំ​អត់​មាន​អី​ផង នេះ​ជា​សិទ្ធិ​សេរីភាព​របស់​អ្នកប្តឹង ចុះ​បើ​​មាន​ភ័ស្តុតាង​អី​ដាក់​ទៅ មាន​ទៅ​ថា​អី​"​។​
​វត្ត​ស្ទឹងមានជ័យ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ហែ​កឋិន​ចូល​កាលពី​ពេល​ថ្មីៗ​នេះ​។ នៅ​ក្បែរ​វត្ត​ស្ទឹង​មានជ័យ​ក៏​មាន​ករណី​ដុត​រថយន្ត​នគរបាល កាលពី​ថ្ងៃ​បោះឆ្នោត ដោយសារ​អ្នកបោះឆ្នោត​រកឃើញថា មាន​ភាពមិនប្រក្រតី​។ ប៉ុន្តែ​សមត្ថកិច្ច​ពុំ​បាន​វាយ​បង្ក្រាប ឬ​ចាប់ខ្លួន​នរណា​ឡើយ​។​
​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា យល់ថា ករណីនេះ តុលាកា​រគ​ប្បី​ចាត់វិធានការ​តាម​នីតិវិធី ដោយសារ​មាន​ភ័ស្តុតាង​ជា​ខ្សែ​វីដេអូ​ខ្លី​ជាច្រើន បាន​បង្ហាញ​ពី​មន្ត្រី​ទាំង​ពីរ​រូប​នេះ ពិតជា​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ហិង្សា​នេះ ៖ "​ប្រសិន​តុលាការ មិន​ចាត់​វិធានការ​តាម​នីតិវិធី​ទេ មានន័យ​ថា តុលាការ​ផ្សំគំនិត​គ្នា​ជាមួយ​បទ​ល្មើ​ល​នេះហើយ គឺ​បិទ​បាំង​បទល្មើស​នេះ មិន​ធ្វើ​ការដាក់ទោស ទៅលើ​អ្នក​ប្រព្រឹត្ត​បទល្មើស នេះ​ហើយ​គេ​ហៅថា អំពើ​និទណ្ឌភាព នេះ​ហើយ​ដែល​មតិ​ជាតិ និង​អន្តរជាតិ កន្លងមក​តែងតែ​ទិតៀន​ថា តុលាការ​មិន​ឯករាជ្យ  តុលាការ​ខ្លាច​អំនាចនីតិប្រតិបត្តិ​"៕

No comments:

Post a Comment

yes