សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 21, 2013

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ត្រូវ​តែងតាំង​ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ​​

រូបថតពីgoogle.com

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោក គោ​ស៊ុំ សារឿ​ត នឹង​ត្រូវ​តែងតាំង​ជា​អភិបាលខេត្ត​បន្ទាយ មានជ័យ ជំនួស លោក ទ្រី ណារិន ដែល​បាន​ទទួលមរណភាព​កាល​ពី​កន្លងទៅ​។
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​VOD​ថា ពិធី​បំពាក់​តំណែង​អភិបាលខេត្ត​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ក្រោម​អធិបតីភាព​របស់​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​តំណាងរាស្ត្រ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក កែ គឹមយ៉ាន​។​លោក​បញ្ជាក់ថា លោក គោ​ស៊ុំ សារឿ​ត ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ សម្រាប់​នីតិកាល​ទី​៥​​នេះ​។​
​កន្លងទៅ លោក គោ​ស៊ុំ សារឿ​ត បាន​ចូលរួមចំណែក​ជាមួយ​លោក កែ គឹមយ៉ាន ក្នុង​ការជួយ​កសាង​សមិទ្ធិផល​នានា​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។​

​កាលពី​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា អតីត​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក ទ្រី ណារិន បាន​ស្លាប់ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង​៕

No comments:

Post a Comment

yes