
ទីបញ្ជាកងទ័ពថៃ ត្រូវបានបាតុករកាន់កាប់ (រូបភាពពី The Nation)
បាតុករប្រឆាំងរដ្ឋាភិបាលថៃ ដែលមកពីបណ្ដាញនិស្សិតដើម្បីកែទម្រង់ បានសម្រុកចូលកាន់កាប់ទីបញ្ជាការកងទ័ព នៅព្រឹកថ្ងៃសុក្រនេះ ខណៈមេដឹកនាំគណបក្សប្រឆាំង ប្រកាសដឹកនាំបាតុករ ប្រសិនបើលោកសូថេប អនុប្រធានគណបក្សប្រឆាំងត្រូវចាប់ខ្លួន។
តាមសេចក្ដីរាយការណ៍របស់កាសែតថៃ The Nation បានឲ្យដឹងថា បាតុករដែលមកពីបណ្ដាញនិស្សិតដើម្បីកែទម្រង់ បានចូលកាន់កាប់ ទីបញ្ជាការកងទ័ព នៅព្រឹកថ្ងៃសុក្រនេះ គឺនៅម៉ោង ១២និង៣៣នាទី ហើយបានប្រកាសប្រាប់កងទ័ព មកចូលរួមជាមួយពួកគេ គឺដើម្បីផ្លាស់ប្ដូរ។ តែនៅខណៈបាតុករនិស្សិត ចូលលុកលុយទីបញ្ជាការកងទ័ព នៅក្រុងបាងកក លោកអាប់ភីស៊ីត មេដឹកនាំគណបក្សប្រឆាំង ប្រកាសថា លោកត្រូវផ្ដួលរំលំរបបលោកថាក់ស៊ីន ក្នុងពេលឆាប់ៗនេះ ហើយព្រមានថា ប្រសិនបើលោកសូថេប ត្រូវបានចាប់ខ្លួន គឺរូបលោកត្រូវដឹកនាំបាតុករ ហើយសង្ឃឹមថា អ្នកក្រុងបាងកក ជាងជិត១០លាននាក់ នឹងចូលរួមជាមួយលោក។
បាតុកម្មប្រឆាំងរដ្ឋាភិបាល លោកស្រីយីងឡាក់ ដែលដឹកនាំលោកសូថេប ថុងសូបាង បានប្រព្រឹត្តទៅជិតមួយសប្ដាហ៍មកហើយ ដោយបាតុករបានរឹបអូសក្រសួង យ៉ាងតិចជាង១០ ដើម្បីឲ្យកិច្ចការរដ្ឋបាលបានផ្អាកដំណើរ ហើយការចូលកាន់កាប់ ទីបញ្ជាការកងទ័ព នៅក្រុងបាងកកនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ថ្មីបំផុត។
នៅថ្ងៃសៅរ៍ ទី៣០ ជាថ្ងៃឈប់សម្រាកការងារ មានការរំពឹងថា សហជីព ចំនួន៤៣ នឹងមកចូលរួមបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ហើយគ្រានោះត្រូវបានអ្នកវិភាគព្រមានថា នឹងធ្វើឲ្យស្ថានការណ៍ក្រុងបាងកកកាន់តែផុយស្រួយថែមទៀត៕
No comments:
Post a Comment
yes