Friday, November 29, 2013

បាតុករ​ប្រឆាំង​រដ្ឋាភិបាលចូល​កាន់កាប់​បញ្ជាការ​កងទ័ពថៃ​

ទីបញ្ជាកងទ័ពថៃ ត្រូវបានបាតុករកាន់កាប់ (រូបភាពពី The Nation)

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ ដែល​មក​ពី​បណ្ដាញ​និស្សិត​ដើម្បី​កែទម្រង់​ បាន​សម្រុក​ចូល​​កាន់​កាប់​ទី​បញ្ជាការ​​កង​ទ័ព នៅ​​ព្រឹក​​ថ្ងៃ​​សុក្រ​​នេះ ខណៈ​មេដឹកនាំ​​គណបក្ស​ប្រឆាំង ប្រកាស​​ដឹក​នាំ​​បាតុករ ប្រសិន​បើ​លោក​សូ​ថេប​ អនុ​ប្រធាន​​​គណបក្សប្រឆាំង​​ត្រូវ​ចាប់ខ្លួន។​

តាម​​សេចក្ដីរាយការណ៍​របស់​កាសែត​ថៃ The Nation បាន​ឲ្យដឹង​ថា ​បាតុករ​​ដែល​​មក​ពី​បណ្ដាញ​​និស្សិត​​ដើម្បី​​កែ​​ទម្រង់ បាន​ចូល​កាន់កាប់ ទីបញ្ជាការ​កង​ទ័ព នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​គឺ​នៅ​ម៉ោង ១២និង៣៣​នាទី ហើយ​​បាន​ប្រកាស​ប្រាប់​​​កង​ទ័ព មក​ចូលរួម​ជាមួយ​ពួកគេ គឺ​ដើម្បី​ផ្លាស់ប្ដូរ។​ តែ​នៅ​ខណៈ​បាតុករ​​និស្សិត ចូលលុកលុយ​ទីបញ្ជាការ​កង​ទ័ព នៅ​ក្រុង​បាងកក លោក​អាប់​ភី​ស៊ីត មេដឹកនាំ​គណបក្សប្រឆាំង ប្រកាសថា លោក​ត្រូវ​ផ្ដួលរំលំ​របប​លោក​​ថាក់​​ស៊ីន ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​​ព្រមាន​​ថា ប្រសិន​បើលោក​សូ​ថេប ត្រូវ​បាន​​ចាប់​ខ្លួន គឺ​រូប​​លោកត្រូវ​ដឹកនាំ​បាតុករ ហើយ​សង្ឃឹមថា អ្នកក្រុង​បាង​​កក ជាង​ជិត​១០​លាន​នាក់ នឹងចូលរួម​​ជាមួយលោក​។

​បាតុកម្ម​ប្រឆាំងរដ្ឋាភិបាល លោកស្រី​យី​ង​ឡាក់ ដែល​ដឹកនាំ​​លោក​សូ​ថេប ថុង​សូ​បាង ​បាន​ប្រព្រឹត្តទៅ​ជិត​មួយ​សប្ដាហ៍​មក​ហើយ ដោយ​បា​តុ​ក​រ​បាន​រឹប​អូស​​ក្រសួង យ៉ាង​តិច​​ជាង​​១០ ដើម្បីឲ្យ​កិច្ចការ​រដ្ឋបាលបាន​ផ្អាក​ដំណើរ ហើយការចូល​កាន់កាប់ ទីបញ្ជាការ​កងទ័ព នៅ​ក្រុង​បាងកក​នៅ​ថ្ងៃនេះ គឺជា​ព្រឹត្តិ​ការ​ណ៍ថ្មី​​បំផុត។

នៅ​ថ្ងៃ​សៅរ៍ ​ទី​៣០ ជា​ថ្ងៃ​ឈប់​សម្រាក​ការងារ មានការ​រំពឹង​ថា​ សហ​ជីព ចំនួន៤៣ នឹង​មក​ចូលរួមបាតុកម្ម ប្រឆាំង​រដ្ឋាភិបាល ហើយ​គ្រានោះ​ត្រូវបាន​អ្នក​វិភាគ​ព្រមាន​ថា​ នឹង​ធ្វើឲ្យ​ស្ថានការណ៍​ក្រុង​បាងកក​កាន់តែ​ផុយស្រួយ​ថែមទៀត៕

No comments:

Post a Comment

yes