សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 19, 2013

សហគមន៍​​មាន​​ទំនាស់​ដីធ្លីហែ​ក្បួន​​ជុំវិញ​តុលាការ​កំពូល​រក​យុត្តិធម៌​នៅ​ថ្ងៃ​អង្គារ​នេះ​

សហគមន៍​មាន​ទំនាស់​ដីធ្លី​ចំនួន​បី​នៅ​​រាជធានី​ភ្នំពេញ នឹង​ដើ​រហែ​ក្បួន​ជុំវិញ​​តុលាការ​​កំពូល​​នៅ​រសៀល​ថ្ងៃ​​អង្គារ​​នេះ ដើម្បី​ធ្វើ​​ពិធី​​រំដោះ​គ្រោះ​​ និង បួង​សួង​​ឲ្យ​​តុលាការ​​ដោះ​លែង​​សកម្ម​ជន​​ដីធ្លី អ្នក​ស្រី​​យ៉ោម បុប្ផា ។​
​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វ​ន្នី បាន​ឲ្យដឹងថា វេលា​ម៉ោង​៣​រសៀល​នេះ សហគមន៍​​មាន​ទំនាស់​ដីធ្លី រួមមាន​ទាំង​ព្រះសង្ឃ​ផង​​នោះ នឹង​ដើរ​ជុំវិញ​​តុលាការ​កំពូល​​៣​ជុំ ​គឺ​អ្នក​ទំនាស់​ដីធ្លី​ស្លៀក​ពាក់​ស ដើរ​​ដោះ​​​ទ្រនាប់​ជើង មាន​កាន់​បាយសី សូត្រ​ធម៌ ទូងស្គរ​ផង។ ​អ្នកស្រី​បន្ត​ថា ពួកគាត់​ធ្វើ​ពិធី​នេះ ក្នុង​​គោលបំណង​បណ្តេញ​ឧបទ្រុប​ចង្រៃ​ចេញពី​អ្នកស្រី យ៉ោម បុប្ផា ដើម្បី​ឲ្យ​គាត់​បាន​រួចផុត​ពី​អំពើ​អ​យុតិ្ត​ធម៌​នេះ នឹង​បាន​មកជួបជុំ​ក្រុម​គ្រួសារ​វិញ​។​
សហគមន៍​មាន​ទំនាស់​ដីធ្លី​ដែល​ចូលរួម​នោះ​មាន សហគមន៍​បឹងកក់ បុរី​កីឡា និង​ថ្មគោល​។​
​តុលាការ​កំពូល គ្រោង​បើក​សវនាការ​លើ​បណ្តឹង​ទាស់​របស់​អ្នកស្រី យ៉ោម បុប្ផា នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ចិកា​។ អ្នកស្រី​​យ៉ោម បុប្ផា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាល​​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ ហើយ​​ត្រូវបាន​សាលាដំបូង​​រាជ​ធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​៦០​លាន​រៀល ចោទ​​ពី​បទ ប្រើ​ហិង្សា​ដោយ​ចេតនា វាយ​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​រងរបួស​។ ក្រោយមក​ត្រូវបាន​សាលាឧទ្ទណ៍​ប្តូរ​បទ​ចោទ ទៅ​​ជា​​បទ ផ្តួចផ្តើម​ឲ្យមាន​ហិង្សា​វិញ ក្រោយ​ពី​រក​​មិន​ឃើញ​​កំហុស និង​សម្រេច​ឲ្យ​ទទួលទោស​២​ឆ្នាំ ដោយ​ព្យួរទោស​មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២០​លាន​រៀលុ៕

No comments:

Post a Comment

yes