នៅបន្ទាប់ពីចូលរួមក្នុងពិធីបុណ្យកឋិនទាន
ដែលជាប្រពៃណីជាតិ ដង្ហែទៅកាន់វត្តនានាមួយ ចំនួនក្នុងរយៈពេល១ខែកន្លងមកនេះ ជាថ្មីម្តងទៀតលោកអនុប្រធាន
កឹម សុខា នៅរសៀលថ្ងៃទី១៩ វិច្ឆិកា ២០១៣ ក៏បានបន្តនាំយកបច្ច័យមួយចំនួនបន្ថែមទៀត
ដែលទទួលបានពីការចូលរួមចាប់មគ្គផលរបស់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងក្នុងប្រទេសនិងក្រៅប្រទេស
ប្រគេនដល់ព្រះសង្ឃគ្រូចៅអធិការវត្ត ឧដ្តុងមានជ័យ និងវត្តជោតរង្សី
ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម ដើម្បីកសាងសមិទ្ធផលនានា
ក្នុងទីវត្តអារាមទាំងពីរ ។
បន្ទាប់មកលោកអនុប្រធាន
កឹម សុខា អមតំណើរដោយលោក គួយ ប៊ុនរឿន ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្ត
លោក ម៉ៅ មុន្នីវណ្ណ អនុប្រធានក្រុមការងារខេត្ត និងប្រធាន អនុប្រធានប្រតិបត្តិខេត្ត
ព្រមទាំងក្រុមការងារស្រុកមួយចំនួនទៀត បានបន្តរដំណើរចុះជួបសំ
ណេះសំណាលជាមួយប្រជាពលរដ្ឋ សមាជិក-សមាជិការគណបក្សនៅភូមិស្រែតានងលិច ឃុំ ចាន់មូល
ស្រុកមេមត់ និងនៅភូមិបុស្ស ឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម
ដើម្បីធ្វើការជំរាបជូនការវិវឌ្ឍន៏ស្ថានការណ៏នយោបាយ
និងយុទ្ធសាស្រ្តបន្តរបស់គណបក្សសង្គ្រោះជាតិ ដើម្បី ទាមទាយុត្តិធម៌
ជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។
ជាមួយគ្នានោះនៅថ្ងៃទី២០ វិច្ឆិកា លោកប្រធាន សម
រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ក៏បន្តចុះ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពេលព្រឹកនៅក្រុងព្រៃវែង
សថិតនៅរោង កុនពានមាស និងពេលរសៀលនៅភូមិក្តីរូង ឃុំរោងដំរី ស្រុកបាភ្នំ
ហើយនៅថ្ងៃទី២១ វិច្ឆិកា ២០១៣ លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា
ក៏បន្តចុះជួបពលរដ្ឋ និងក្រុមប្រឹក្សាជាប់ឆ្នោត សមាជិក-សមាជិការគណបក្សពេលព្រឹកនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ
ខេត្តស្វាយរៀង សង្កាត់ចេក ក្រុងស្វាយរៀង ហើយពេលរសៀលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំក្រោលគោ
ស្រុកស្វាយជ្រុំ ៕



No comments:
Post a Comment
yes