
ប៉ូលិសចាប់ក្រុមបាតុករមួយចំនួនក្រោយមានការប៉ះទង្គិចនៅ
ស្ទឹងមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានបញ្ចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយ ស្ដីពីការបង្ក្រាបហួសហេតុលើបាតុកម្មរបស់ក្រុមកម្មករ។ របាយការណ៍បានបង្ហាញពីទិដ្ឋភាពរួមថា ការប៉ុនប៉ងបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធរ កាលពីពេលថ្មីៗនេះ ក្នុងការបំបែកបាតុកម្មរបស់ក្រុមកម្មករនោះ ជាគំរូមួយទៀតដែលបង្ហាញឲ្យឃើញពីការមិនគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំគ្នាដោយសន្តិវិធី។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឌុច ពិសិដ្ឋ បានពន្យល់ថា របាយការណ៍នេះចង់បង្ហាញពីទិដ្ឋភាពដែលអាជ្ញាធរបង្ក្រាបការដង្ហែក្បួនបាតុកម្មរបស់ក្រុមកម្មកររោងចក្រ អែស.អិល (SL) ដោយហិង្សានៅមុខវត្តស្ទឹងមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ បណ្ដាលឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សា រហូតធ្វើឲ្យមានអ្នកស្លាប់ម្នាក់ និងរងរបួសធ្ងន់ ព្រមទាំងមានចាប់ខ្លួនពលរដ្ឋជាច្រើននាក់ថែមទៀត។
លោកបន្តថា របាយការណ៍នេះបានផ្ញើទៅគ្រប់ស្ថាប័នក្នុងរដ្ឋាភិបាលដែលពាក់ព័ន្ធ ដើម្បីសុំឲ្យពួកគាត់គិតពិចារណាឡើងវិញចំពោះទិដ្ឋភាពនេះ និងបញ្ចៀសកុំឲ្យមានអំពើហិង្សា ការប្រើប្រាស់អាវុធបង្ក្រាប និងត្រូវដោះស្រាយដោយសន្តិវិធី៕
No comments:
Post a Comment
yes