សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 27, 2013

គណបក្សប្រឆាំងបារម្ភ​ពី​«​ល្បិច​ស្វា​ស៊ី​បាយរួច​លាប​មាត់​ពពែ​»ខណៈ​កម្មករ​កំពុង​តវ៉ា​​


គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​សុក្រ​នេះ ប្រកាស​ឲ្យ​កម្មករ​-​កម្មការិនី មានការ​ប្រុងប្រយ័ត្ន ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​កុំឲ្យ​ធ្លាក់​ក្នុង​អន្ទាក់ជន​ទុច្ចរិ​តរបស់​«​ក្រុម​ជន​មាន​អំណាច​ខិលខូច​»​។​
​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​២៧​ខែ​ធ្នូ​នេះ ឲ្យដឹងថា អ្នកមានអំណាច​«​ខិលខូច​»​មួយចំនួន មានបំណង​អាក្រក់​ចង់​ប្រើល្បិច​អុកឡុក បង្ក​ហិង្សា រួច​ហើយ​ទម្លាក់​កំហុស​លើក​ម្មករ​-​កម្មការិនី ដែល​កំពុង​ធ្វើ​កូដកម្ម​បាតុកម្ម​ដោយ​សន្តិវិធី​។ គណបក្ស​បាន​ចាត់ទុក​ទង្វើ​នេះ​ជា «​ល្បិច​ស្វា​ស៊ី​បាយ រួច​លាប​មាត់​ពពែ​» ដែល​តែងតែ​ត្រូវបាន​ប្រើប្រាស់​កន្លងមក ក្នុង​គោលបំណង​ទម្លាក់កំហុស​លើ​អ្នកណា ដែល​ហ៊ាន​ចេញមុខ​តវ៉ា​ប្រឆាំង​ផលប្រយោជន៍​របស់​ពួកគេ​។
​គណបក្ស​សង្គ្រោះ​ជាតិ ស្នើឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​តាមដា​ន​ស៊ើបអង្កេត និង​ចាប់​ជន​ណា ដែល​មាន​បំណង​អាក្រក់​ប្រើល្បិច​ទម្លាក់​កំហុស​​លើ​កម្មករ​កម្មការិនី​ខ្មែរ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​។

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ណែនាំ​ឲ្យ​រោងចក្រ បិទទ្វារ​បណ្តោះអាសន្ន ដើម្បី​បង្កា​ហានិភ័យ​មួយចំនួន​ដែល​អាច​កើតឡើង​៕

No comments:

Post a Comment

yes