Wednesday, December 25, 2013

គណបក្សសង្គ្រោះជាតិបង្ហាញ​តម្រាយ​​​ផ្លូវ​​ហែក្បួន​​នៅ​រសៀល​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​នេះ​

គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញគំនូស​តម្រាយ​ផ្លូវ​ ដែលក្រុម​បាតុករ​​គាំទ្រ​គណបក្ស​​នេះ ត្រូវ​ហែ​ក្បួន​បាតុកម្ម នៅ​​រសៀល​​ថ្ងៃ​ពុធ​​ ​ទី​២៥​ ខែ​​ធ្នូ​នេះ ដោយ​ក្បួននឹងហែ​​ទៅតាមផ្លូវជាតិលេខ ៦អា។​
​យោងសេចក្ដីជូន​​ដំ​ណឺង​របស់​​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ការបង្ហាញ​ផែនទីតម្រាយ​ផ្លូវ​ហែ​ក្បួន សម្រាប់​ថ្ងៃ​ពុធ​នេះ បាន​​​ឲ្យដឹងថា ក្បួន​នឹង​ហែ​ចេញ​​ពីទី​​លាន​ប្រជាធិប​តេយ្យ តាម​ផ្លូវ​៦១ រហូតដល់​ផ្លូវ​​៤៧ បត់ឆ្វេង​ឆ្ពោះ​ទៅរង្វង់មូល​ស្តាត​ចាស់ (គល់​ស្ពាន់​ជ្រោយ​ចង្វា) រួចបត់​ឡើង​ស្ពាន​ជ្រោយ​ចង្វារ តាម​ផ្លូវ​ជាតិ​លេខ ៦អា រហូតដល់​វត្ត​​គៀន​​ឃ្លាំង បត់ស្តាំ​​ដល់​​ផ្លូវ​លំ បត់​ឆ្វេង​តាម​ផ្លូវ​មាត់​ទន្លេ រហូត​ដល់​វត្ត​វារិន្ទ​​ (វត្ត​ព្រែក​លៀប) បត់​ឆ្វេង​ដល់​ផ្លូវ​ជាតិ​​​លេខ​​៦​អា បត់​​ឆ្វេង រហូតល់​ស្ពាន​ជ្រោយ​ចង្វា​វិញ បត់​តាម​រង្វង់មូល​​ស្តាត​ចាស់ ចូល​​មហា​វិថី​ព្រះមុនីវង្ស​ ដល់កែង​​​ផ្លូវ​ ១០៨ បត់​ឆ្វេង​ចូល​ទីលាន​ប្រជា​ធិប​តេយ្យ​​វិញ។
​​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​​ដើរ​​ក្បួន​តវ៉ា​តាម​ដងផ្លូវ​នានា នៅ​​រាជធានី​ភ្នំពេញ អស់រយៈពេល​ ១០​ថ្ងៃ មក​ហើយ​ ដើម្បី​ទាក់​ទាញ​​ការ​ចាប់​​អារម្មណ៍​​របស់​អ្នកធ្វើ​​ដំណើរ​ អ្នករស់នៅ​​ក្នុងរាជ​ធានី​​ភ្នំពេញ ដើម្បីចូលរួម​គាំទ្រ​ចលនា​​មហា​បាតុកម្ម ដែល​​គណបក្ស​នេះ ហៅថា ការទាមទារ​ឲ្យ​មាន​​ការ​បោះ​ឆ្នោត​​ឡើង​វិញ និង​ទាម​ទារ​ឲ្យ​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ចុះ​ចេញ​ពីតំណែង ខណៈ​គណបក្សប្រឆាំងនេះ ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​​ឆោ្នត​​នៅ​​ថ្ងៃ​​ទី២៨ ខែ​កក្កដា ដោយ​ចោទថា មាន​ការលួចបន្លំ​តួលេខសន្លឹកឆ្នោត​ពី​គណបក្សកាន់អំណាច​៕

No comments:

Post a Comment

yes