សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 30, 2013

កម្មករ​រាប់ពាន់នាក់​ចាប់ផ្តើម​បិទផ្លូវ​សហព័ន្ធរុស្ស៊ី​នៅ​មុខ​ក្រសួង​ការងារ​​

កម្មករកំពុងតវ៉ានៅមុខ​ក្រសួងការងារ​ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣
 (រូបភាពដោយ តាត ឧត្ដម)

កម្មករ​រាប់ពាន់នាក់​ចាប់ផ្តើម​បិទផ្លូវ​សហព័ន្ធរុស្ស៊ី នៅ​មុខ​ក្រសួង​ការងារ​នៅ​ម៉ោង​ជាង​៩​ព្រឹក​នេះ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​កម្មករ​ឲ្យបាន​យ៉ាងតិច​១៦០​ដុល្លារ ខណៈ​មន្ត្រី ពាក់ព័ន្ធ​កំពុង​ចរចា​នៅ​ក្នុង​ក្រសួង​។
​កម្មករ​រាប់ពាន់នាក់ មាន​លើក​បដា​សរសេរថា ១៦០​ដុល្លារ ហើយ​ស្រែក​ទាមទារ​ដំឡើង​ប្រាក់​ឈ្នូល​នោះ បានចាប់ផ្តើម​បិទផ្លូវ​នៅ​មុខ​ក្រសួង​ការងារ ដើម្បី​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​រួម​មាន​​តំណាង​ក្រុមហ៊ុន និង​រដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់ខែ ដើម្បី​ឲ្យ​ពួក​គាត់​អាច​រស់នៅ​បាន​ក្នុង​ជីវភាព​សមរម្យ​។​
​នៅ​កន្លែង​បិទផ្លូវ​នោះ ក៏​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ដែរ តែ​មិន​មាន​ហិង្សា កើតឡើង​ទេ​។​
​ចាប់តាំងពី​​​គណៈក​ម្មការ​ប្រឹក្សា​ការងារ​សម្រេច​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​កម្មករ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ ដែល​ដំឡើង​ចន្លោះ​ពី​១៥​ទៅ​១៧​ដុល្លារ​ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​៥​ឆ្នាំ​នោះ កម្មករ​​ផ្ទុះ​ការ​តវ៉ា​ទូទាំងប្រទេស គឺ​ពួក​គេ​ចង់​បាន​តាម​រូបមន្ត​៨០​បូក​៨០ ​គឺ​ស្នើ​នឹង​១៦០​ដុល្លារ​៕

No comments:

Post a Comment

yes