សូមស្តាប់បទយកការណ៏ដូចតទៅ !
មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ
ពីមួយថ្ងៃទៅមួយថ្ងៃកំពុងតែមានសន្ទុះហក់ឡើងជាលំដាប់ ក្នុងការទាមទារឲ្យលោក ហ៊ុន
សែន នាយករដ្ឋមន្រ្តីមិនស្របច្បាប់ចុះចេញពីអំណាច ។
ជាមួយគ្នានោះ សម្លេងខ្មួស គង
និងការស្រែកទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាច ព្រមទាំងសម្រែកកម្មករ
ស្រែកទាមទារតំឡើងប្រាក់ខែគោលចំនួន១៦០ដុល្លា ក្នុងមួយខែបានឮខ្ទរខ្ទារពេញផ្ទៃប្រទេស
និងអន្តរជាតិ ។
ប្រជាពលរដ្ឋខ្មែរមិនថាចាស់ក្មេងយុវជននោះឡើយ
គឺមិនត្រូវការលោក ហ៊ុន សែន និងគណបក្សប្រជាជនដឹកនាំប្រទេសជាតិទៀតឡើយ ដោយសារតែរដ្ឋាភិបាលដែលដឹកនាំដោយគណបក្រប្រជាជន
គឺមិនបានយកផលប្រយោជន៏ជាតិ និងពលរដ្ឋជាធំឡើយ ហើយ ការរំលោភសិទ្ធិមនុស្សក៏បានកើតមានយ៉ាងធ្ងន់ធ្ងរជាលំដាប់
។
ហេតុដូច្នេះហើយ
កម្ពុជាពេលនេះគឺត្រូវការផ្លាស់ប្តូរអ្នកដឹកនាំ ដើម្បីជ្រើសរើសមេដឹកនាំថ្មី
ដែលស្រលាញ់ជាតិ ស្រលាញ់រាស្រ្ត យល់ពីតម្រូវត្រូវការរាស្រ្ត ដូចជាកម្មករ កសិករ
សិស្ស និស្សិត បញ្ញាវ័ន្ត មន្រ្តីរាជការ ព្រះសង្ឃ និងអាជីវករជាដើម ។
ដូចគ្នានេះផងដែរ នៅក្នុងពិធីដង្ហែរក្បួនមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ
កាលពីល្ងាចថ្ងៃទី២៦ ធ្នូ ដែលមានកម្មករ កសិករ សិស្ស និស្សិត បញ្ញាវ័ន្ត
មន្រ្តីរាជការ ព្រះសង្ឃ និងអាជីវករ
ចូលរួមជា ពិសេសកម្មករជាច្រើនម៉ឺននាក់នោះ គោលដៅតែមួយគត់ដូចគ្នា
គឺធ្វើការទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាច និងធ្វើការតំឡើងប្រាក់ខែជូនកម្មករទាបបំផុតចំនួន១៦០ដុល្លា
ក្នុងមួយខែ ។
កម្មការរិនីម្នាក់ឈ្មោះ លក្ខិណា
មកពីរោងចក្រ
BM បានប្រាប់ឲ្យដឹងក្នុងពិធីដង្ហែរក្បួនជាមួយគណបក្សសង្គ្រោះជាតិ
ថា រូបគាត់មកនេះគឺដើម្បីធ្វើការទាមទារសិទ្ធិមកវិញ ដែលគាត់បានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ
ហើយត្រូវបានគណបក្សប្រជាជនលួចឆន្ទៈរបស់គាត់
ក៏ដូចជាការទាមទារឲ្យមានការតំឡើងប្រាក់ខែគោលជូនកម្មករយ៉ាងតិចចំនួន១៦០ដុល្លា
ក្នុងមួយខែ ។ ( សម្លេង កល្ខិណា )
ចំណែកកម្មការរិនីមួយរូបទៀតមកពីរោងចក្រ
យូណាយធីត សង្ឃឹមថា ប្រទេសកម្ពុជាដឹកនាំដោយគណបក្សសង្គ្រោះជាតិ និងមានលោកប្រធាន សម
រង្ស៊ី ជានាយករដ្ឋមន្រ្តី និងធ្វើឲ្យជាតិមានការរីកចំរើន ហើយកម្មករក៏និងទទួលបានប្រាក់ខែខ្ពស់ដូចជាការទាមទារនៅពេលនេះ ដោយគាត់ជឿជាក់
លើការដឹកនាំរបស់លោកប្រធាន សម រង្ស៊ី ព្រោះពួកគាត់ជាកម្មករសព្វថ្ងៃ
គឺរស់នៅពិបាកណាស់ ប្រាក់ខែចាយវាយមិនគ្រប់គ្រាន់ឡើយថ្លៃផ្ទះក៏ឡើងថ្លៃ ហើយងាកមកទំនិញនៅលើទីផ្សារវិញថ្លៃខ្ពស់កប់ពពកផងដែរ
។ ( សម្លេង យូណាយធីត )
ចំណែកឯនិស្សិតឆ្នាំទី១
ផ្នែកសំណង់ស៊ីវិល ឈ្មោះ ទៀវ វុទ្ថា ដែលចូលរួមដង្ហែរក្បួនជាមួយគណបក្សសង្គ្រោះជាតិ
ដែរនោះប្រាប់ថា ក្នុងនាមជានិស្សិតមួយមួយ គាត់មិនអាចនៅព្រងើយកន្តើយហើយឱបដៃមើលលោក
ហ៊ុន សែន នាយករដ្ឋមន្ត្រីខុសច្បាប់នេះ បន្តធ្វើអ្វីស្រេចតែអំពើចិត្តទៀតឡើយ
ហេតុដូច្នេះហើយ រូបលោកត្រូវតែចូលរួមធ្វើមហាបាតុកម្មអហិង្សាជាមួយគណបក្សសង្គ្រោះជាតិ
ដើម្បីទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាច ហើយនិសិស្សច្រើនម៉ឺននាក់ដែលបញ្ចប់ការសិក្សា
គឺលោក ហ៊ុន សែន អសមត្ថភាពក្នុងការរកទីផ្សារការងារ ឲ្យនិស្សិតផងដែរ ។ ( សម្លេង
និស្សិត )
ដោយឡែក ព្រះតេជគុណ ថាច់ សុខភាព
និមន្តមកពីវត្តសាមគ្គីរង្សី បានមានសង្ឃដីការថា មូលហេតុដែលព្រះអង្គ
និមន្តមកចូលរួមធ្វើមហាបាតុកម្មអហិង្សាជាមួយគណបក្សសង្គ្រោះជាតិ ដោយសារតែព្រះអង្គស្រលាញ់យុត្តិធម៌
ព្រោះសង្គមយើងសព្វថ្ងៃក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងមានលោក ហ៊ុន សែន
ជានាយករដ្ឋមន្រ្តី គឺគ្មានយុត្តិធម៌នោះឡើយ
ហើយការនិមន្តមករបស់ព្រះអង្គគឺគ្មានការបង្ខិតបង្ខំ ឬផ្តល់ជាបច្ច័យចំពោះព្រះអង្គឡើយ
មកដោយទឹកព្រះទ័យ និងការចំណាយទាំងឡាយគឺបច្ច័យផ្ទាល់ខ្លួនរបស់ព្រះអង្គ ៕ ( សម្លេង ព្រះសង្ឃ )
ចំណែកឯពលករដ្ឋនៅទីក្រុងភ្នំពេញ
និងមកពីខេត្តកំពង់ចាម បានមានប្រសាសប្រហាក់ប្រហែលគ្នាថា ពួកគាត់មកនេះគឺគាំទ្រយ៉ាងពេញទំហឹងនូវសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ
ដែលធ្វើសម្រាប់ប្រយោជន៏ជាតិ និងពលរដ្ឋ ព្រោះគណបក្សប្រជាជន
ធ្វើអ្វីមិនគិតប្រយោជន៏ជាតិ និងពលរដ្ឋនោះឡើយ គិតតែពីប្រយោជន៏បុគ្គល
និងបក្ខពួករបស់គេ ៕ ( សម្លេង ពលរដ្ឋ )
អ៊ុំស្រីវ័យជាង៧០ឆ្នាំ
មកពីខេត្តកណ្តាលប្រាប់ថា គាត់មិនអាចរស់នៅបន្តទៀតទេ ក្រោមរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជននោះ
ព្រោះលោក ហ៊ុន សែន ធ្វើបាបរាស្រ្ត លក់សម្បត្តិជាតិ និងប្រមូលផ្តុំគ្នាប្រព្រឹត្តិអំពើពុករលួយជាលក្ខណៈព្រព័ន្ធ
។ ( សម្លេង អ៊ុំស្រី )
សរុបសេចក្តីមក ការទាមទារឲ្យលោក
ហ៊ុន សែន ចុះចេញពីអំណាចនៅពេលនេះ បានធ្វើឲ្យនាយករដ្ឋមន្រ្តីមិនស្របច្បាប់រូបនោះ
កំពុងតែភ័យព្រលឹងចុងសក់ ហើយសូម្បីតែកូនក្មេង ក៏មិនពេញចិត្តនិងលោក ហ៊ុន សែន ដឹកនាំប្រទេសជាតិផងដែរ
។ ( សម្លេង ក្មេង )
ហ៊ុន សែន អើយចុះចេញទៅ
រាស្ត្រលែងត្រូវការអ្នកទៀតហើយ ល្មមហើយ ប៉ុណ្ណឹងបានហើយ ទុកឲ្យជាតិ និងរាស្រ្តខ្មែរ
រស់នៅបានសុខស្រួលផង ។ ទោះបីជាលោកថាមិនខុសអី ហើយនៅក្រាញ់ននៀលមិនព្រមចុះយ៉ាងណា ក៏សន្ទុះរបស់រាស្រ្តនៅពេលនេះរួបរួមគ្នាទាញលោកទំលាក់ចុះឲ្យទាល់តែបានដែរ
ព្រោះលោកខុសច្រើនណាស់ ខ្លួនលោកផ្ទាល់គឺដឹងខ្លួនឯងយ៉ាងច្បាប់មិនបាច់ក្រឡៃព័ត៌មាន
ធ្វើឲ្យខ្លួនឯងល្អ និងស្អាតស្អំនោះទេ រាស្រ្តសម័យ២០១៣ មិនចាញ់បោកលោក ហ៊ុន សែន ទៀតឡើយ
៕


No comments:
Post a Comment
yes