សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 28, 2013

សម្លេងខ្មួសគងនិងសម្រែកស្រែកឲ្យលោកហ៊ុនសែនចុះចេញពីអំណាចកំពុងតែធ្វើឲ្យនាយករដ្ឋមន្រ្តីខុសច្បាប់មួយនេះព្រលឹងនៅចុងសក់


សូមស្តាប់បទយកការណ៏ដូចតទៅ !


មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ពីមួយថ្ងៃទៅមួយថ្ងៃកំពុងតែមាន​សន្ទុះ​ហក់​ឡើងជាលំដាប់ ក្នុងការទាមទារឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីមិនស្របច្បាប់ចុះ​ចេញពីអំ​ណាច ។

ជាមួយគ្នានោះ សម្លេងខ្មួស គង និងការស្រែកទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីអំ​ណាច ព្រម​ទាំងសម្រែក​កម្មករ ស្រែកទាមទារតំឡើងប្រាក់ខែគោលចំនួន១៦០ដុល្លា ក្នុងមួយខែបាន​ឮខ្ទរខ្ទារ​ពេញផ្ទៃប្រទេស និងអន្តរ​ជាតិ ។

ប្រជាពលរដ្ឋខ្មែរមិនថាចាស់ក្មេងយុវជននោះឡើយ គឺមិនត្រូវការលោក ហ៊ុន សែន និងគណបក្ស​ប្រជា​ជន​​ដឹកនាំ​ប្រទេស​ជាតិទៀតឡើយ ដោយសារតែរដ្ឋាភិបាលដែលដឹកនាំដោយ​គណបក្រប្រជា​ជន គឺមិនបានយកផលប្រ​យោជន៏ជាតិ និងពលរដ្ឋជាធំឡើយ ហើយ ការរំលោភសិទ្ធិមនុស្សក៏បាន​កើត​មាន​យ៉ាង​ធ្ងន់ធ្ងរជាលំដាប់ ។

ហេតុដូច្នេះហើយ កម្ពុជាពេលនេះគឺត្រូវការផ្លាស់ប្តូរអ្នកដឹកនាំ ដើម្បីជ្រើសរើសមេដឹកនាំថ្មី ដែលស្រ​លាញ់​ជាតិ ស្រលាញ់រាស្រ្ត យល់ពីតម្រូវត្រូវការរាស្រ្ត ដូចជាកម្មករ កសិករ សិស្ស និស្សិត បញ្ញាវ័ន្ត មន្រ្តីរាជការ ព្រះសង្ឃ និងអាជីវករជាដើម ។

ដូចគ្នានេះផងដែរ នៅក្នុងពិធីដង្ហែរក្បួនមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ កាលពី​ល្ងាច​ថ្ងៃទី២៦ ធ្នូ ដែលមានកម្មករ កសិករ សិស្ស និស្សិត បញ្ញាវ័ន្ត មន្រ្តីរាជការ ព្រះសង្ឃ  និងអាជីវ​ករ ចូលរួមជា ពិសេស​កម្មករ​​ជាច្រើនម៉ឺននាក់នោះ គោលដៅតែមួយគត់ដូចគ្នា គឺធ្វើ​ការទាមទារឲ្យ​លោក ហ៊ុន សែន ចុះចេញពីអំណាច និង​ធ្វើការតំឡើងប្រាក់ខែជូនកម្មករទាប​បំផុតចំនួន​១៦០​ដុល្លា ក្នុងមួយខែ ។


កម្មការរិនីម្នាក់ឈ្មោះ លក្ខិណា មកពីរោងចក្រ BM បានប្រាប់ឲ្យដឹងក្នុងពិធីដង្ហែរក្បួនជាមួយ​គណ​បក្សសង្គ្រោះ​ជាតិ ថា រូបគាត់មកនេះគឺដើម្បីធ្វើការទាមទារសិទ្ធិមកវិញ ដែលគាត់បាន​បោះឆ្នោត​ជូនគណបក្សសង្គ្រោះជាតិ ហើយត្រូវបានគណបក្សប្រជាជនលួចឆន្ទៈរបស់គាត់ ក៏ដូចជាការ​ទាម​ទារ​ឲ្យមានការតំឡើងប្រាក់ខែគោល​ជូន​កម្មករយ៉ាងតិចចំនួន១៦០ដុល្លា ក្នុងមួយខែ ។ ( សម្លេង កល្ខិណា )

ចំណែកកម្មការរិនីមួយរូបទៀតមកពីរោងចក្រ យូណាយធីត សង្ឃឹមថា ប្រទេសកម្ពុជាដឹកនាំដោយ​គណបក្ស​សង្គ្រោះ​ជាតិ និងមានលោកប្រធាន សម រង្ស៊ី ជានាយករដ្ឋមន្រ្តី និងធ្វើឲ្យជាតិ​មានការរីក​ចំរើន ហើយ​កម្មករក៏​និងទទួលបានប្រាក់ខែខ្ពស់​ដូចជាការទាម​​ទារ​នៅពេល​នេះ ដោយគាត់ជឿជាក់​
លើការដឹកនាំ​របស់លោក​ប្រ​ធាន សម រង្ស៊ី ព្រោះពួកគាត់ជា​កម្មករសព្វថ្ងៃ គឺរស់នៅពិបាក​ណាស់ ប្រាក់ខែចាយវាយមិនគ្រប់គ្រាន់​ឡើយថ្លៃផ្ទះក៏ឡើងថ្លៃ ហើយងាកមកទំនិញនៅលើទីផ្សារវិញ​ថ្លៃខ្ពស់កប់ពពកផងដែរ ។ ( សម្លេង យូណាយធីត )

ចំណែកឯនិស្សិតឆ្នាំទី១ ផ្នែកសំណង់ស៊ីវិល ឈ្មោះ ទៀវ វុទ្ថា ដែលចូលរួមដង្ហែរក្បួន​ជាមួយគណ​បក្សសង្គ្រោះ​ជាតិ ដែរនោះប្រាប់ថា ក្នុងនាមជានិស្សិតមួយមួយ គាត់មិនអាចនៅព្រងើយកន្តើយ​ហើយឱបដៃមើលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខុសច្បាប់នេះ បន្តធ្វើអ្វីស្រេចតែអំពើ​ចិត្ត​ទៀតឡើយ ហេតុដូច្នេះហើយ រូបលោក​ត្រូវតែចូល​រួមធ្វើមហាបាតុកម្មអហិង្សាជាមួយគណ​បក្ស​សង្គ្រោះជាតិ ដើម្បីទាមទារឲ្យលោក ហ៊ុន សែន ចុះ​ចេញពីអំណាច ហើយនិសិស្សច្រើនម៉ឺននាក់​ដែល​បញ្ចប់ការសិក្សា គឺលោក ហ៊ុន សែន អសមត្ថភាពក្នុង​ការរក​ទីផ្សារការងារ ឲ្យ​និស្សិតផងដែរ ។ ( សម្លេង និស្សិត )

ដោយឡែក ព្រះតេជគុណ ថាច់ សុខភាព និមន្តមកពីវត្តសាមគ្គីរង្សី បានមានសង្ឃដីការថា មូល​ហេតុ​ដែល​ព្រះ​អង្គ និមន្តមកចូលរួមធ្វើមហាបាតុកម្មអហិង្សាជាមួយគណបក្សសង្គ្រោះជាតិ ដោយ​សារតែព្រះអង្គ​ស្រលាញ់​យុត្តិ​ធម៌ ព្រោះសង្គមយើងសព្វថ្ងៃក្រោមការដឹកនាំរបស់គណ​បក្សប្រជា​ជន និងមានលោក ហ៊ុន សែន ជានាយករដ្ឋ​មន្រ្តី គឺគ្មានយុត្តិធម៌នោះឡើយ ហើយការនិមន្តមក​របស់ព្រះអង្គគឺគ្មានការបង្ខិតបង្ខំ ឬផ្តល់ជាបច្ច័យចំពោះ​ព្រះ​អង្គឡើយ មកដោយទឹកព្រះទ័យ និង​ការ​ចំណាយទាំងឡាយគឺបច្ច័យផ្ទាល់ខ្លួនរបស់ព្រះអង្គ ៕  ( សម្លេង ព្រះសង្ឃ )

ចំណែកឯពលករដ្ឋនៅទីក្រុងភ្នំពេញ និងមកពីខេត្តកំពង់ចាម បានមានប្រសាសប្រហាក់ប្រ​ហែលគ្នាថា ពួកគាត់​មក​នេះគឺគាំទ្រយ៉ាងពេញទំហឹងនូវសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ដែលធ្វើសម្រាប់ប្រយោជន៏ជាតិ និង​ពល​រដ្ឋ ព្រោះគណបក្សប្រជាជន ធ្វើអ្វីមិនគិតប្រ​យោជន៏ជាតិ និងពលរដ្ឋនោះឡើយ គិតតែពីប្រយោជន៏បុគ្គល និងបក្ខពួករបស់គេ ៕ ( សម្លេង ពលរដ្ឋ )

អ៊ុំស្រីវ័យជាង៧០ឆ្នាំ មកពីខេត្តកណ្តាលប្រាប់ថា គាត់មិនអាចរស់នៅបន្តទៀតទេ ក្រោមរដ្ឋាភិបាលដែល​ដឹក​នាំ​ដោយគណបក្សប្រជាជននោះ ព្រោះលោក ហ៊ុន សែន ធ្វើបាបរាស្រ្ត លក់​សម្បត្តិជាតិ និងប្រមូលផ្តុំគ្នា​ប្រព្រឹត្តិ​អំពើពុករលួយជាលក្ខណៈព្រព័ន្ធ ។ ( សម្លេង អ៊ុំស្រី )

សរុបសេចក្តីមក ការទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាចនៅពេលនេះ បានធ្វើឲ្យនាយករដ្ឋ​មន្រ្តីមិន​ស្របច្បាប់រូបនោះ កំពុងតែភ័យព្រលឹងចុងសក់ ហើយសូម្បីតែកូនក្មេង ក៏មិនពេញចិត្តនិងលោក ហ៊ុន សែន ដឹក​នាំប្រទេសជាតិផងដែរ ។ ( សម្លេង ក្មេង )


ហ៊ុន សែន អើយចុះចេញទៅ រាស្ត្រលែងត្រូវការអ្នកទៀតហើយ ល្មមហើយ ប៉ុណ្ណឹងបានហើយ ទុកឲ្យជាតិ និង​រាស្រ្តខ្មែរ រស់នៅបានសុខស្រួលផង ។ ទោះបីជាលោកថាមិនខុសអី ហើយនៅក្រាញ់ននៀល​មិនព្រមចុះយ៉ាង​ណា​​ ក៏សន្ទុះរបស់រាស្រ្តនៅពេលនេះ​រួបរួមគ្នា​ទាញ​លោកទំលាក់ចុះឲ្យទាល់តែបានដែរ ព្រោះលោកខុសច្រើន​ណាស់ ខ្លួនលោកផ្ទាល់គឺដឹងខ្លួន​ឯង​យ៉ាងច្បាប់មិនបាច់ក្រឡៃព័ត៌មាន ធ្វើឲ្យខ្លួនឯងល្អ និងស្អាតស្អំនោះទេ រាស្រ្តសម័យ២០១៣ មិនចាញ់បោកលោក ហ៊ុន សែន ទៀតឡើយ ៕

No comments:

Post a Comment

yes