
ចូលរួមជាវាគ្មិននៅក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃព្រហស្បតិ៍ទី១២ ខែធ្នូ ឆ្នាំ២០១៣ លោកថ្លែងថា លោកនឹងមិនទៅចរចាចង់បានតំណែងពីគណបក្សប្រជាជន ដែលបានលួចតំណែងទាំងអស់ហ្នឹងពីរាស្ត្រនោះទេ
សូមស្តាប់ Hello VOA
មេដឹកនាំគណបក្សជំទាស់លោក សម
រង្ស៉ី បានបញ្ជាក់ជំហរចុងក្រោយរបស់
លោកចំពោះការជាប់គាំងនយោបាយដោយទាមទារឲ្យគណបក្សកាន់អំណាច
ប្រគល់ជ័យជម្នះពីការបោះឆ្នោតឲ្យគណបក្សជំទាស់វិញដោយមិនចាំបាច់ ចរចា។
លោកថ្លែងថា លោកនឹងមិនទៅចរចាចង់បានតំណែងពីគណបក្សប្រជាជន
ដែលបានលួចតំណែងទាំងអស់ហ្នឹងពីរាស្ត្រនោះទេ ព្រោះតំណែងនោះ
គឺប្រជារាស្ត្រប្រគល់ឲ្យគណបក្សសង្គ្រោះជាតិ។
ចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូ
វីអូអេនៅយប់ថ្ងៃព្រហស្បតិ៍ ស្តីអំពី «ជំហរ
គណបក្សជំទាស់ចុងក្រោយចំពោះបញ្ហាជាប់គាំងនយោបាយ» លោក
សម រង្ស៉ី
ថ្លែងថាគណបក្សសង្គ្រោះជាតិរបស់លោកស្តាប់តាមប្រជាពលរដ្ឋពេលនេះ។
បើប្រជាពលរដ្ឋទាមទារឲ្យមានបាតុកម្មរបៀបណាមួយ រួមទាំងងើបឈរឡើង
ទូទាំងប្រទេស ដើម្បីតវ៉ារឿងយុត្តិធម៌ទាក់ទងការបោះឆ្នោត លោកនឹងយល់ព្រម។
គណបក្សកាន់អំណាចគួរអនុញាតឲ្យមានការស៊ើបអង្កេត
បង្ហាញសន្លឹកឆ្នោត ឬក៏ធ្វើការបោះឆ្នោតឡើងវិញឬលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែនត្រូវចុះចេញ
ពីមុខតំណែងពីរដ្ឋាភិបាលខុសច្បាប់ដែលកើតចេញពីសភាខុសច្បាប់។ តែមន្ត្រី
គណបក្សកាន់អំណាចអះអាងថា ជាសំណើរមិនសមរម្យដែលមិនអាចធ្វើបាន។
ក្រុមមន្ត្រីគណបក្សកាន់អំណាចបានចាត់ទុកថា
ស្ថានការណ៍នយោបាយកម្ពុជានិងថៃផ្សេងគ្នា ហើយបានហៅការអំពាវនាវរបស់គណបក្សជំទាស់ឲ្យលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន
ចុះចេញពីមុខតំណែងជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋ។
លោកបានបន្ថែមថា
មេដឹកនាំកម្ពុជាគួរយកគំរូតាមលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់នៃប្រទេសថៃដែលសុខចិត្តក្លាយជារដ្ឋាភិបាលចាំផ្ទះនិងរៀបចំការ
បោះឆ្នោតឡើងវិញពេលប្រជារាស្ត្រមិនសុខចិត្ត៕
No comments:
Post a Comment
yes