Thursday, December 26, 2013

ព្រឹទ្ធសភាខ្មែរមិនសមជាស្ថាប័នរដ្ឋទេ

ព្រឹទ្ធសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់នៅកម្ពុជាបានប្រកាសកាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ​គាំ​ទ្រឲ្យលោកហ៊ុនសែននាយករដ្ឋមន្ត្រីបន្តតួនាទីរបស់ខ្លួនទៀត បើទោះបីគណបក្សប្រឆាំងធ្វើបាតុ​កម្ម​ទាមទារឲ្យទម្លាក់នាយករដ្ឋមន្ត្រីចេញនិងស្នើសុំឲ្យមានការរៀបចំបោះឆ្នោតឡើងវិញក៏ដោយ។

សមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សសមរង្ស៊ីលោក គង់ គាំ បញ្ជាក់ថាការចេញ​សេចក្តីថ្លែង​ការណ៍គាំទ្រលោក ហ៊ុន សែន ពីស្ថាប័នព្រឹទ្ធសភាពេលនេះមិនបានឆ្លុះបញ្ចាំងពីជំហរសមាជិក​ទាំង​អស់ទេព្រោះសមាជិកព្រឹទ្ធសភាទាំង ១១រូប មកពីគណបក្សសមរង្ស៊ីមិនបានដឹងឮ​ពីការចេញលិ​ខិត​នោះឡើយ។ 

លោកបន្តថាលិខិតចេញពីព្រឹទ្ធសភាដែលមានចរិតគាំទ្រលោកហ៊ុនសែនទំនងចេញដោយសមាជិកព្រឹទ្ធសភាជាង ៤០រូប ដែលមកពីគណបក្សប្រជាជនកម្ពុជា។

បានសេចក្តីថាការចេញលិខិតនេះគឺមិនមានការប្រជុំពីស្ថាប័នព្រឹទ្ធសភាដើម្បីសំរេចការគាំទ្រនេះទេគឺគេសំរេចតែសមាជិកព្រឹទ្ធសភាជាង ៤០រូប ដែលមកពីគណបក្សប្រជាជនកម្ពុជា។

ហេតុនេះគេមិនអាចយកឈ្មោះស្ថាប័ននេះមកប្រើទេ។ ឬមួយពួកសមាជិកព្រឹទ្ធសភាជាង ៤០រូប អស់នេះមិនធ្លាប់ស្គាល់ច្បាប់ និងពីរបៀបរបបរដ្ឋក៏សំរេចអ្វីៗដោយស្ងាត់ៗដូចក្រុមចោរ​ដែលនៅ​ជួររាជរដ្ឋាភិបាលហ៊ុនសែនដែលក្រុមអស់នេះគាំទ្រសំរេចអ្វីៗក៏គ្មានតម្លាភាពដែរ។ 


ការគ្មានតម្លាភាពនេះក៏មាននៅក្នុងស្ថាប័នរដ្ឋសភាដែរ។បើយើងមើលពីសមាជិកព្រឹទ្ធសភាជាង ៤០រូបនេះយើងគ្មានការភ្ញាក់ផ្អើអ្វីទេពីការចេះដឹងពីរបៀបរបបរដ្ឋនិងច្បាប់នោះ។

ការគ្មានតម្លាភាពនេះមាននៅគ្រប់ស្ថាប័នរដ្ឋជាពិសេសនៅក្រសួងមហាផ្ទៃដែលអង្គការសង្គមស៊ីវិល « វិទ្យាស្ថាន តស៊ូមតិនិងគោលនយោបាយ (API) » សុំឯកសារផ្សេងៗទាក់ទងនឹងសេវា​សាធារ​ណៈដើម្បីឲ្យមានតម្លាភាពក្នុងការទំនាក់ទំនងរវាងប្រជាពលរដ្ឋនឹងអាជ្ញាធរតែលោក ស ខេងដែល​កាន់អំណាចជាង ២០ ឆ្នាំមកហើយមិនព្រមបញ្ចេញឯកសារដែលគេស្នើនេះ​សោះដោយយក​លេស​ថាគ្មានពេល។

ហើយស្ថាប័នផ្សេងៗទៀតដូចជាគ..បនិងក្រុមប្រឹក្សាធម្មនុញ្ញបើតាមអង្គការសង្គមស៊ីវិលធ្វើការអង្គេតពីការបោះឆ្នោតឆ្នាំ ២០១៣ នេះក៏គ្មានតម្លាភាពដែរ។

ក្រុមកាន់អំណាចដែលមិនព្រមឲ្យមានតម្លាភាពគឺយើងអាចសន្និដ្ឋានថាជាក្រុមចោរ។



                               លិម គិមយ៉ា


                              តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំ

No comments:

Post a Comment

yes