Monday, December 23, 2013

ប្រជា​សហគមន៍​បឹងកក់​បិទផ្លូវ​មុខ​សាលា​រាជធានី​ភ្នំពេញ​​

ប្រជាសហគមន៍បឹងកក់បិទផ្លូវមុខសាលារាជធានីភ្នំពេញ
(រូបភាព ជន ស្រីណុច)

​ប្រជា​សហគមន៍​​បឹងកក់​​ប្រមាណ ​១០០​នាក់ បិទ​ផ្លូវ​មុខ​​សាលា​រាជធានី​ភ្នំពេញ​​ នៅ​ព្រឹក​នេះ ដើម្បី​ទាមទារ​ឲ្យ​អភិបាល​សាលា​​រាជធានី​ភ្នំពេញ ជួយ​ដោះ​ស្រាយ​​បញ្ហា​​ផ្តល់​​សំណង និង​ផ្តល់​​ប័ណ្ណ​​កម្ម​សិទ្ធិ​ឲ្យ​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស​។​
នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ប្រជា​សហគមន៍​បឹងកក់​​ពីរ​ក្រុម​​តវ៉ា​រួមគ្នា​ គឺ​ប្រជា​សហគមន៍​ដែល​ទទួលបាន​សំណង​ហើយ និង​ប្រជា​សហគមន៍​​ដែល​មិនទាន់​ទទួលបាន​សំណង​។ ប្រជា​សហគមន៍​ដែល​ទទួល​សំណង​ហើយ ទាមទារ​សំណង​​បន្ថែមទៀត ដោយ​ពួកគេ​អះអាងថា សំណង​ដែល​ក្រុមហ៊ុន បង្ខំ​​ឲ្យ​​ពួក​គេ​​ទទួល​ពី​​មុន​​នោះ​​តិចតួច​មិន​សម និង​តម្លៃ​ដី​។ ចំណែក​ប្រជា​​​សហគមន៍ ដែល​មិន​ទាន់​ទទួល​​សំណង​ទាមទារ​​ឲ្យ​អាជ្ញាធរ​​ពន្លឿន​ការ​វាស់វែង​ដី​ផ្តល់​ប័ណ្ណ​កម្ម សិទ្ធិ ឲ្យ​ពួកគាត់​ឲ្យបាន​ឆាប់ ដើម្បី​​ជៀសវាង​​ការបណ្តេញ​ចេញ​ដោយ​បង្ខំ​ទៀត​។​
​ដំបូង​ឡើយ​​ ប្រជា​សហគមន៍​គ្រាន់តែ​មាន​បំណង​​ដាក់​បញ្ញត្តិ​​សុំ​​កិច្ច​​អន្តរាគមន៍​ទេ តែ​បន្ទាប់​ពី​ប៉ះ​ពាក្យសំដី​ជាមួយ​​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ពួកគេ​ក៏​ចាប់​ផ្តើម​​បិទផ្លូវ​តែម្តង​។​

ចាប់ពី​ពេល​ម៉ោង​៩ ដល់​ម៉ោង​ជាង​១០​​ព្រឹក​នេះ ប្រជា​សហគមន៍​បិទផ្លូវ មិនទាន់​មាន​ការ​បង្ក្រាប​ទេ តែ​សមត្ថ​កិច្ច​បញ្ជូន​​បន្ថែម​ទៅ​ទីនោះ​ជា​បន្តបន្ទាប់​៕

No comments:

Post a Comment

yes