សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 28, 2013

កម្មករ​ច្រើន​ម៉ឺន​នាក់​នៅ​បន្ត​តវ៉ា​ជំរុញ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ​ក្នុង​មួយខែ​​

កម្មករ​រោងចក្រ​ច្រើន​ម៉ឺន​នាក់ នៅ​ថ្ងៃ​សៅរ៍​នេះ បន្ត​ផ្ទុះ​បាតុក​ម្ម​​ច្រើន​កន្លែង​ផ្សេងគ្នា ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ​ក្នុង​មួយខែ ខណៈ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ គ្រោង​បើ​កិច្ចពិភាក្សា​ករណីនេះ បន្តទៀត នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ។​
​តាម​តំណាង​កម្មករ លោក គាត វិបុល អះអាងថា មកដល់​រសៀល​ថ្ងៃ​សៅរ៍​នេះ កម្មករ​ប្រមាណ​ជា​១០០០​នាក់ នៅ​បន្ត​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៤ ស្ថិតនៅ​តំបន់ឧស្សាហកម្ម​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដើម្បី​ដាក់​សម្ពាធ ឲ្យមាន​ការដំ​ឡើងប្រាក់​ឈ្នួល​ដល់​កម្មករ​១៦០​ដុល្លារ​ក្នុង​មួយខែ​។ ​សេចក្តីរាយការណ៍​ពី​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​ឲ្យដឹងថា មាន​កម្មករ​ច្រើន​ពាន់​នាក់​កំពុង​ប្រមូលផ្តុំ​គ្នា​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​ដូចគ្នា​។​
​សេចក្តីរាយការណ៍​ឲ្យដឹង​ទៀតថា កម្មករ​ជិត​៣​ម៉ឺន​នាក់ បាន​មក​ដល់​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ រួច​ស្រេច​ហើយ នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ត្រៀម​ហែ​ក្បួន​ជា​មួយ​​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល ដល់​១៦០​ដុល្លារ​នេះ​។​

​កាលពី​ថ្ងៃ​ទី​២៧ ​ខែ​ធ្នូ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​កោះប្រជុំ​បន្ទាន់​មួយ បន្ទាប់ពី​មាន​កម្មករ​ច្រើន​ពាន់​នាក់ បាន​ផ្ទុះ​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​គោល​រហូត​១៦០​ដុល្លារ​នេះ ដែល​មាន​ភាគី​រោងចក្រ តំណាង​សហជីព គ្រប់​និន្នាការ ប៉ុន្តែ​កិច្ច​ពិភាក្សា​នោះ​ត្រូវ​បរាជ័យ ដោយសា​រភាគី​រោងចក្រ អះអាងថា មិន​អាច​ដំឡើង​ប្រាក់​ឈ្នួល​នេះ ទៅ​តាម​ការទាមទារ របស់​កម្មករ​បាន ហើយ​ក្រសួង​សម្រេច​លើក​ករណី​នេះ ទៅ​ពិភាក្សា​បន្តទៀត នៅ​ថ្ងៃ​ទី​៣០ ​ខែ​ធ្នួ​ ឆ្នាំ​២០១៣​នេះ ដើម្បី​រក​ដំណោះស្រាយ៕
 អត្ថបទទាក់ទង៖ ក្រសួង​ការងារ អំពាវនាវ​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ រង់ចាំ​ការពិភាក្សា​បន្ត​រឿង​ដំឡើង​ប្រាក់​ឈ្នួល​​

No comments:

Post a Comment

yes