Friday, December 27, 2013

កម្មករ​បន្ត​ប្រមូលផ្តុំ​នៅ​មុខ​រោងចក្រនិង​ដង្ហែ​មក​ទីលាន​ប្រជាធិបតេយ្យ​​

(តារាងតម្លៃប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ដែលនឹងត្រូវដំឡើងជារៀងរាល់ឆ្នាំ 
តាមសេចក្តីសម្រេចរបស់ក្រសួងការងារ/ដោយស៊ុន ណារិន)

កម្មករ​រាប់រយ​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ កំពុងតែ​បន្ត​ប្រមូលផ្តុំ​គ្នា និង​ដង្ហែ​មក​ពី​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ចូលរួម​តវ៉ា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ការដំឡើង​ប្រាក់​ឈ្នួល​ដល់​ទៅ​១៦០​ដុល្លារ​។​
​កម្មករ​រាប់រយ​នាក់ បាន​កំពុងធ្វើដំណើរ​តាម​រថយន្ត​ជា​បណ្តើរៗ​មក​ទីលាន​ប្រជាធិបតេយ្យ​។ ចំណែក​កម្មករ​មួយចំនួនទៀត កំពុងតែ​ប្រមូលផ្តុំ​គ្នា​នៅ​តាម​រោងចក្រ ដោយ​នឹង​ដើរ​ដង្ហែ​មក​ទីលាន​ប្រជាធិបតេយ្យ​។​
​កម្មករ បានឲ្យដឹងថា រោងចក្រ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ បាន​បិទទ្វារ មិន​ឲ្យ​កម្មករ ចេញ​មក​តវ៉ា​។
​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ណែនាំ​ឲ្យ​រោងចក្រ បិទទ្វារ​បណ្តោះអាសន្ន ដើ​ម្បី​បង្កា​ហានិភ័យ​មួយចំនួន​ដែល​អាច​កើតឡើង​។

​អគ្គលេខាធិការ​សមាគម​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ ប្រាប់​VOD​ថា ការដក​វិនិយោគទុន​ពី​កម្ពុជា ដោយសារ​កម្មករ​ធ្វើ​កូដកម្ម និង​បាតុកម្ម​ច្រើនដង និង​ក្រុមហ៊ុន​មួយចំនួន មិន​មាន​លទ្ធភាព ក្នុង​ការ​ផ្តល់​ប្រាក់ខែ​គោល​១៦០​ដុល្លារ​ក្នុង​១​ខែ​។ លោក​បន្តថា តម្លៃ​ជាវ​ទំនិញ​ពី​អ្នក​បញ្ជា​ទិញ គឺ​មិន​មាន​ការប្រែប្រួល ដែល​នាំ​ឲ្យ​និយោជក មិន​អាច​ទទួលបាន​ចំនូល​បន្ថែម ដើម្បី​បង្កើន​ប្រាក់​ឈ្នួល​ដល់​កម្មករ​ឡើយ​។

No comments:

Post a Comment

yes