Monday, December 16, 2013

បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោតរបស់​គណបក្ស​សង្គ្រោះ​ជាតិនឹង​ស្នាក់នៅ​ជាមួយ​ក្រុម​បាតុករ​​

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ 
(រូបភាពដោយ តាត​ ឧត្តម)

ណបក្ស​សង្គ្រោះ​ជាតិ នឹងដាក់​អ្នកតំណាងរាស្ត្រ សម្រាក​​នៅ​ទីលាន​ប្រជាធិបតេយ្យ ជាមួយ​ក្រុម​បាតុករ ដើម្បី​បង្ហាញ​ការយកចិត្តទុកដាក់ រវាង​អ្នក​តំណាង​រាស្ត្រ និង​ប្រជាពលរដ្ឋ​ដែល​មកតវ៉ា ជំរុញ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ។​
​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ ប្រាប់​VOD នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី១៥ ខែ​ធ្នូ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាត់​ឲ្យ​តំណាង​រាស្ត្រ ចំនួន​៥​នាក់ សម្រាក​នៅ​ទីលាន​ប្រជាធិបតេយ្យ រៀងរាល់​យប់ ជាមួយ​ក្រុម​បាតុករ ដើម្បី​មើល​ការខុសត្រូវ​ផ្សេងៗ ជាពិសេស គឺ​ការ​លើក​ទឹក​ចិត្ត​ទៅ​​ដល់​ពួកគាត់ ដែល​បាន​ចំណាយពេល ធ្វើដំណើរ​មកពី​​ទី​ឆ្ងាយៗ គោលបំណង​ចង់​ផ្លាស់ប្តូរ ឲ្យមាន​លទ្ធិប្រជាធិបតេយ្យ​។
​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា ​បាតុកម្ម​នោះ​នឹង​ហែ​ក្បួន តាម​ដង​វិថី​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ទេនោះ​។ គណបក្ស​​​សង្គ្រោះ​ជាតិ ព្រមាន​ថា បាតុកម្ម​នោះ​នឹង​ធ្វើ​រយៈពេល​បី​ខែ​ជាប់​គ្នា បើ​នៅ​តែ​មិន​មាន​ការផ្លាស់ប្តូរ៕

No comments:

Post a Comment

yes