សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 27, 2013

កម្មករ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៤​និង​ផ្លូវ​មុខ​ក្រសួង​ការងារ​ទាមទារ​ដំឡើង​ប្រាក់​ខែ

កម្មករ​បិទ​ផ្លូវ ភ្នំពេញ ៦១០

មេ​ដឹក​នាំ​សហជីព​កម្មករ កំពុង​ជួប​ប្រជុំ​គ្នា​ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​សុំ​ឲ្យ​ដោះ​លែង​កម្មករ​ប្រមាណ ៧​នាក់​ដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​ពួក​គេ​ចេញ​ធ្វើ​បាតុកម្ម​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ តំបន់​សេដ្ឋកិច្ច​ពិសេស ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទួត ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ ធ្នូ នេះ។

តំណាង​កម្មករ​មួយ​រូប​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ កម្មករ​កាត់​ដេរ​កម្ពុជា លោក លី ហ៊ូវ បាន​ឲ្យ​ដឹង​ថា កម្មករ​ប្រមាណ ៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ម៉ោង​ប្រមាណ​ជាង ១១​ថ្ងៃ​ត្រង់ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​នៅ​ត្រង់​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ម៉ោង​ប្រមាណ ៩​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ធ្នូ។ ក្រៅ​ពី​ចាប់​ខ្លួន​កម្មករ ៧​នាក់​នោះ ក៏​មាន​កម្មករ​ប្រមាណ ១០​នាក់​ផ្សេង​ទៀត​រង​របួស ក្នុង​នោះ​មាន​ម្នាក់​របួស​ធ្ងន់​ដោយ​បាក់​ជើង។ ចំណែក​ខាង​សមត្ថកិច្ច​ក៏​មាន​របួស​ខ្លះ​ដែរ។
ស្ថានការណ៍​ចុង​ក្រោយ​គិត​មក​ត្រឹម​ម៉ោង​ប្រមាណ ១២​ថ្ងៃ​ត្រង់ ថ្ងៃ​ដដែល​នេះ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ចាប់​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​រហូត​មក​ដល់​មុខ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កំពុង​ស្ថិត​ក្នុង​សភាព​តានតឹង និង​ស្ទះ​ចរាចរណ៍ ដោយ​ក្រុម​កម្មករ​ជាច្រើន​ពាន់​នាក់​នៅ​តែ​ព្យាយាម​បិទ​ផ្លូវ​នោះ​ជាច្រើន​កន្លែង ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ និង​សុំ​ឲ្យ​ដោះ​លែង​កម្មករ​មក​វិញ​ភ្លាមៗ។

មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ពី​មន្ត្រី​រដ្ឋាភិបាល ចំពោះ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៤ ដែល​ត​ភ្ជាប់​មក​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​មុខ​ក្រសួង​ការងារ នោះ។

No comments:

Post a Comment

yes