សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 30, 2013

គណបក្សសង្គ្រោះជាតិផ្អាកការដើរដង្ហែរក្បួនចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសៅរ៍ចុងសប្តាហ៏នេះតែនៅបន្តធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យជាធម្មតា

មហាវីរបាតុកររាប់ម៉ឺន សែននាក់ ចូលរួមមហាបាតុកម្មអហិង្សា
ជាមួយ CNRP កាលពីថ្ងៃទី២៩ ធ្នូ ២០១៣

ស្តាប់សម្លេង

គណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មអហិង្សាចាប់ពីថ្ងៃទី១៥ ធ្នូរ ហូតមកទល់និងពេល​នេះ គឺទទួលបានជោគជ័យជាលំដាប់ ដោយមានការចូលរួមពីមហាជនកាន់តែមានចំនួនច្រើន​ឡើងៗជារៀងរាល់ថ្ងៃ ។

ការធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ក្នុងគោលបំណងឲ្យមានការបោះ​ឆ្នោតឡើងវិញ នៅបន្ទាប់ពីគណបក្សសង្គ្រោះជាតិ ក៏ដូចជាអង្គការសង្គមស៊ីវិល បានរកឃើញ ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ កាលពីថ្ងៃទី២៨ កក្កដា ២០១៣ កន្លង មកមិនមានភាពប្រក្រតីឡើយ ពោរពេញទៅដោយការលួចបន្លំពីសំណាក់ គជប ដែលជាដៃ ជើងរបស់គណបក្សប្រជាជន ហើយលទ្ធផលពិតប្រាកដនៃការបោះឆ្នោតនោះ គណបក្ស​សង្គ្រោះជាតិទេ ជាអ្នកទទួលបានជ័យជំនះសម្រាប់អាណត្តិទី៥នេះ ។

ហើយមួយចំណុចទៀត ប្រសិនបើក្នុងរយៈពេល៣ខែ មិនមានការជួបប្រាស្រ័យដើម្បីជជែក ពីបញ្ហាការរៀបចំការបោះឆ្នោតឡើងវិញ គឺកម្លាំងមហាជនខ្មែរ ដែលគាំទ្រគណបក្សសង្គ្រោះ ជាតិ និងបន្តការតវ៉ាទាមទារឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខុសច្បាប់បច្ចុប្បន្នចុះចេញពី តំណែង ព្រោះរាស្រ្តខ្មែរមិនត្រូវការលោក ហ៊ុន សែន ដឹកនាំក្បាលម៉ាស៊ីនកម្ពុជាទៀតឡើយ ។


នៅបន្ទាប់ពីការធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ទទួលបានជោគជ័យជា បន្តបន្ទាប់ដែលមានការចូលរួមពីសំណាក់ពលរដ្ឋ កសិករ កម្មករ មន្រ្តីរាជការ អាជីវករ ព្រះសង្ឃ សិស្ស និស្សិត បញ្ញាវ័ន ជាច្រើនម៉ឺន សែននាក់ កាលពីថ្ងៃទី២៩ ធ្នូ លោកប្រធាន សម រង្ស៊ី បានធ្វើការប្រកាសផ្អាកការដើរដង្ហែរក្បួនតាមដងផ្លូវរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ទី៣០ ធ្នូ ២០១៣ ហូតដល់ថ្ងៃសៅរ៍ ទី០៤ មករា ២០១៤ តែមហាបាតុកម្មអហិង្សានៅបន្តធ្វើ​នៅឯទីលានប្រជាធិបតេយ្យដូចធម្មតា ដែលក្នុងនោះមានការចូលរួមសម្តែងមតិរបស់ពលរដ្ឋ កម្មករ មន្រ្តីរាជការ អាជីវករ ព្រះសង្ឃ សិស្ស និស្សិត បញ្ញាវ័ន ក៏ដូចជាការថ្លែងរបស់ថ្នាក់ដឹក នាំគណបក្សទៅកាន់មហាវីរបាតុករជាដើម ហើយនៅថ្ងៃអាទិត្យ ទី៥ មករា ២០១៤ គណបក្ស និងដឹកនាំមហាវីរបាតុករ ដើរដង្ហែរក្បួននៅតាមដងផ្លូវជាធម្មតាដូចសព្វមួយដងវិញ ហើយ អ្នកចូលរួម ក៏និងមានចំនួនច្រើនឡើងធ្វេរដងផងដែរ ។

ជាមួយគ្នានោះ នៅក្នុងពីធីដឹកនាំមហាវីរបាតុករ ធ្វើមហាបាតុកម្ម ដោយការដើរដង្ហែរតាមផ្លូវ ក្នុងទីក្នុងភ្នំពេញ ដែលមានមហាបាតុករចូលរួមរាប់ម៉ឺន សែន នាក់កាលពីថ្ងៃទី២៩ ធ្នូ នោះ លោកអនុប្រធាន កឹម សុខា បានថ្លែងទៅកាន់មហាវីរបាតុករថា ការធ្វើមហាបាតុកម្មអហិង្សា​របស់គណបក្សសង្គ្រោះ ជាតិ ហើយមានចំនួនមហាតុករចូលរួមរាប់ម៉ឺន សែន នាក់នេះ វាគឺជា​ប្រវត្តិសាស្រ្តសម្រាប់កម្ពុ ជា ក្នុងការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ក៏ដូចជាការទាម​ទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណាងជាដើមនោះ ហើយសមល្មមនិងលោក ហ៊ុន សែន ចេញមកធ្វើការឆ្លើយតប ចំពោះការទាមទាររបស់មហាវីរបាតុករ ។ (សម្លេង )

ចំណែកលោកប្រធាន សម រង្ស៊ី បានមានប្រសាសន៏ថា គ្មានហេតុផលណាមួយដែលលោក ហ៊ុន សែន ធ្វើមិនដឹងមិនឮទៀតឡើយ ហើយល្មមធ្វើតាមការទាមទាររបស់ពលរដ្ឋហើយ ។
( សម្លេង )


សូមជំរាបថា សន្ទុះនៃការទាមទាររបស់ពលរដ្ឋ ឲ្យលោក ហ៊ុន សែន ចុះចេញពីតំ​ណែងនៅ​ពេលនេះ គឺមិនអាចទប់បានឡើយ ហើយទីបំផុតលោក ហ៊ុន សែន ត្រូវតែធ្វើតាមការទាមទារ របស់ពលរដ្ឋ ប្រសិនបើលោក ហ៊ុន សែន ជាមេដឹកនាំឆ្លាត និងមានមនិសិការជាតិនោះ ដើម្បី ឲ្យមេដឹកនាំថ្មី ដែលមានចំណេះ ជំនាញ មានមនសិការជាតិ ឡើងដឹកនាំរដ្ឋាភិបាល ដើម្បីដឹក នាំនាវាកម្ពុជា ឆ្ពស់ទៅរកការរីកចំរើន ៕

No comments:

Post a Comment

yes