Saturday, December 28, 2013

លោកសមរង្ស៊ីសង្ឃឹមថាលោកហ៊ុនសែនមានគំនិត​ថ្មី​ល្អ​ពី​ប្រទេស​វៀតណាម​​

លោក សម រង្ស៊ី ក្នុងសន្និសិទសារព័ត៌មាន
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រហែលជា​មាន​គំនិត​ថ្មី និង​ល្អ​មួយចំនួន បន្ទាប់ពី​មក​ពី​ប្រទេស​វៀតណាម​។​
​ក្នុង​សន្និសីទ​សារព័ត៌មាន លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់ឲ្យ​មាន​ការបើកទំព័រ​ថ្មី ឆ្នាំ​ថ្មី និង​គំនិត​ថ្មី​។ លោក​បាន​ថ្លែងថា លោក​សង្ឃឹមថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​នាំយក​មក​គំនិត​ថ្មី​ល្អ ព្រោះ​ទើបតែ​មក​ពី​ប្រទេស​វៀតណាម តែ​លោក​ក៏​បារម្ភ​ពី​រូប​ភាពអាក្រក់​ផងដែរ​។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ មានគំនិត​ថ្មី តែ​មិនដឹងថា គណបក្ស​ប្រជាជន​កម្ពុជា មានគំនិត​ថ្មី និង​ចង់​ដោះស្រាយ​បញ្ហា​ដែរឬទេ​។​លោក​បញ្ជាក់ថា ការធ្វើ​បាតុកម្ម គឺ​ចង់ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ដឹង និង​ឮ​ពី​ទុក្ខ​របស់​ប្រជាពលរដ្ឋ​។ លោក​ឲ្យដឹង​ទៀតថា គំនិត​ថ្មី គឺ​ចង់​សំដៅ​ទៅ​លើ​របៀប​ដឹកនាំ​ថ្មី និង​អ្នកដឹកនាំ​ថ្មី​។​
​លោក សម រង្ស៊ី មានប្រសាសន៍​ជា​លក្ខណៈ​ផ្ញើ​សារ​ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ថា លោក​ស្នើ​ឲ្យមាន​ការជួបជុំ​គ្នា​ជា​ទ្រង់ទ្រាយ​ធំ ដោយ​នាំមក​នូវ​គំនិត​ថ្មី ដើម្បី​រក​ដំណោះស្រាយ​ទៅលើ​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​។​

​លោក សម រង្ស៊ី បន្តថា ល្មម​ដល់​ពេល​គណបក្សនយោបាយ​ជួប​គ្នា​ហើយ​នៅ​សប្តាហ៍​ក្រោយ គឺ​ដើម​ឆ្នាំ​២០១៤ ដើម្បី​កុំឲ្យ​មាន​បញ្ហា​ស្មុគស្មាញ ដោយ​រក​គំនិត​ថ្មី​ខ្លះ កុំ​យក​តែ​គំនិត​ចាស់ៗ​។ លោក​ព្រមាន​ថា កុំឲ្យ​ការតវ៉ា​ហួស​វែងឆ្ងាយ និង​កុំ​ឲ្យ​កាន់តែ​ធំ​ធ្ងន់ធ្ងរ​។​
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​មកដល់​កម្ពុជា​វិញ​នៅ​ថ្ងៃ​សៅរ៍ ទី​២៨​ខែ​ធ្នូ​នេះ បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀត​ណាម​នេះ  ខណៈ​ដែល​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ចលនា​តវ៉ា​របស់​កម្មក​រ​ទាមទារ​ការដំឡើង​ប្រាក់​ឈ្នួល កំពុង​ពុះ​កញ្ជ្រោល​​៕

No comments:

Post a Comment

yes