សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 5, 2014

លោកសមរង្ស៊ីលោកកឹមសុខានឹង​ចូល​បំភ្លឺ​តាម​ការ​កោះ​របស់​តុលាការ​​

លោក សម រង្ស៊ី(ស្ដាំ) និងលោក កឹម សុខា ប្រធាននិងអនុប្រធាន
គ​ណបក្ស​សង្គ្រោះជាតិ នៅទីស្នាក់ការគណបក្ស​ថ្ងៃទី០៥ ខែមករា 
ឆ្នាំ២០១៤​ (រូបភាពដោយ ឡាយ សាមាន)

លោក សម រង្ស៊ី ប្រធាន និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា លោក​ទាំង​ពីរ​នឹង​ចូលខ្លួន​បំភ្លឺ​តាម​ការ​កោះ​របស់​អយ្យកា​រ អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ​ខែ​មករា ​តាម​ការកំណត់​។​
​ក្នុង​ពិធី​បង្សុកូល​ឧទ្ធិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​កម្មករ​នៅ​ព្រឹក​នេះ លោក សម រង្ស៊ី និង លោក កឹម សុខា បញ្ជាក់​ជំហ​រថា លោក​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​តាម ការ​កោះ​របស់​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទករណី​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​អំពើ​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បញ្ជាក់​ជំហរ​ប្រហាក់ប្រហែល​គ្នា​ថា លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច្នេះ​មិន​មាន​អ្វី​គួរឲ្យ​ព្រួយបារម្ភ​ទេ​។​
​ដីកា​កោះហៅ​ចំនួន​ពីរ ចុះ​កាលបរិច្ឆេត​ថ្ងៃទី​០៣ ខែ​មករា ដែល​អត្ថន័យ​ដូចគ្នា ឲ្យដឹងថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហៀ​ង សុ​ភក្ត្រ អញ្ជើញ​ឈ្មោះ​លោក សម រង្ស៊ី ចូល​ទៅ​កាន់​តុលាការ នៅ​ថ្ងៃ​ទី​១៤ ​ខែ​មករា វេលា​ម៉ោង​១០​ព្រឹក ចំណែក​លោក កឹម សុខា ចូល​ទៅ​បំភ្លឺ​នៅ​ម៉ោង​៩​ព្រឹក​។​

​ដីកា​ក៏​បាន​ណែនាំ​ឲ្យ​សាមីខ្លួន ត្រូវ​អញ្ជើញ​តាម​ដីកាកោះ​នេះ ឲ្យបាន​ទាន់​ពេលវេលា និង​យក​លិខិត​ ឬ​ឯកសារ​ផ្សេងៗ ដែល​ទាក់ទង​នឹង​រឿង​ខាងលើ​មក​ជាមួយ​ផង ប្រសិនបើ​មាន​៕

No comments:

Post a Comment

yes