Thursday, January 9, 2014


ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤នេះតទៅ គណបក្សសង្គ្រោះជាតិ នឹងចាប់ផ្តើមធ្វើការជួបជុំប្រជា ពលរដ្ឋនៅ តាមបណ្តាខេត្តនានា។ នេះបើតាមការ សរសេររបស់លោក កឹម សុខា អនុប្រធាន គណ បក្សសង្រ្គោះជាតិ កាលពីយប់ថ្ងៃទី០៨ ខែមរាក។ 

ខេត្ត ដែលលោក សម រង្ស៊ីប្រធាន និងលោក កឹម អនុប្រធានគណបក្ស សង្រ្គោះជាតិ គ្រោងចុះជួប ប្រជាពលរដ្ឋនោះរួមមាន បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ជាដើម។ 

គម្រោង នៃចុះជួបជុំប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តនេះ គឺបន្ទាប់ពីមានការបង្ក្រាប របស់អាជ្ញា ធររាជ ធានីភ្នំពេញ លើបាតុករអហិង្សា របស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៤ មករា ដោយសាលារាជធានីភ្នំពេញ ឈប់ឲ្យគណបក្សសង្រ្គោះជាតិ បន្ដធ្វើបាតុកម្ម និងការដើរហែរក្បួនបាតុកម្មបន្ដទៀត នៅរាជធានីភ្នំពេញ។ 



គួរបញ្ជាក់ ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០៧ ខែមករា បានថ្លែង ក្នុងសន្និសីទកាសែត ថា គណបក្សសង្រ្គោះជាតិ នឹងបន្ដធ្វើបាតុកម្ម នៅថ្ងៃខាងមុខបន្ដទៀត ដើម្បីទាមទាររកយុត្ដិធម៌ ទាក់ទងនឹងការបោះឆ្នោត។ លោក សម រង្ស៊ី ជឿជាក់ ថា បាតុកម្មនៅក្រោយនេះ នឹងមានបាតុករ ចូលរួមច្រើនជាងមុនទៀត បើទោះបី មានការបង្រ្កាប កាលពីលើកមុនក៏ដោយ៕ 

No comments:

Post a Comment

yes