ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ធ្វើសន្និសីទនៅថ្ងៃ
ទី០៤ខែមករានេះ (រូបថត ឡាយ សាមាន)
មន្ត្រីគណបក្សសង្គ្រោះជាតិ ច្រានចោលព័ត៌មានដែលថា លោកសម រង្ស៊ី នឹងចេញទៅក្រៅប្រទេស បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះ បំបែកក្រុមបាតុករគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD នៅល្ងាចថ្ងៃទី០៤ខែមករានេះថា នៅពេលនេះ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ កំពុងស្នាក់នៅប្រទេសកម្ពុជា ហើយលោកទើបនឹងទំនាក់ទំនងតាមទូរស័ព្ទជាមួយលោកសម រង្ស៊ី នៅម៉ោងជាង៥ល្ងាចនេះ។ លោកថា ថ្នាក់គណបក្សសង្គ្រោះជាតិ មិនមានគម្រោងចេញទៅក្រៅប្រទេស ដូចការចុះផ្សាយព័ត៌មានក្នុងស្រុកនោះទេ។
ការច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មានគម្រោងចេញទៅប្រទេសថៃនៅយប់នេះ ហើយនិងបន្តទៅកាន់ប្រទេសបារាំង នៅថ្ងៃទី០៥ខែមករា ស្អែកនេះ៕
No comments:
Post a Comment
yes