កាលពីទី ២ មករា រាជរដ្ឋាភិបាលខុសច្បាប់ហ៊ុនសែនបានបញ្ចាឲ្យទាហានកងកម្លាំងអន្តរាគមន៍
ពិសេសទ័ពឆត្រយោងលេខ៩១១ទៅចាប់ខ្លួនមេដឹកនាំសហជីពកម្មករសមាគមនិងព្រះសង្ឃយកទៅឃុំនិងបង្រ្កាមបាតុករដោយអំពើហឹង្សាដែលគេធ្វើបាតុកម្មដើម្បីទាមទារតំឡើងប្រាក់ខែពី៨០ទៅ១៦០ដុល្លាពីព្រោះតំឡៃការរស់នៅថ្លៃពេករស់ពុំបានដោយសារតែទំនិញថ្លៃពេកពីព្រោះពន្ធដារមានកំរិតខ្ពស់ដែលរាជរដ្ឋាភិបាលនេះតំរូវ។
អំពើអស់នេះជាការរំលោភបំពានលើសិទ្ធិសេរីភាពពលរដ្ឋដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនិងជាការគំរាមកំហែងក្រុមសហជីពដែលព្យាយាមតវ៉ាទាមទារដើម្បីអត្ថប្រយោជន៍កម្មករនេះតាមការយល់របស់អង្គការសង្គមសីវិលការពារសិទ្ធិមនុស្ស។
ដោយឃើញអំពើហិង្សាអស់នេះ និង មិនគោរពទៅតាមការសន្យារបស់អាជ្ញាធរ
ជាមួយនឹងគណ បក្សសង្គ្រោះជាតិ គណបក្សនេះបានប្រាប់ថាមិនព្រមជួបពិភាគសារដោះស្រាយបញ្ហា នយោបាយ នៅថ្ងៃទី៣
នេះទេ ដែលបានព្រមព្រាងគ្នាពីមុនដាច់ឆ្នាំ។
ហើយ គណបក្សសង្គ្រោះជាតិ ថ្លែងការណ៍បង្ហាញពីជំហរថានឹងពិនិត្យលទ្ធភាពឡើងវិញ លើគំរោង ចររកដំណោះស្រាយចំពោះវិបត្តិនយោបាយបច្ចុប្បន្ននៅពេលណាសមត្ថកិច្ចក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបញ្ឈប់ការប្រើអំពើហិង្សាមកលើការតវ៉ារបស់ព្រះសង្ឃប្រជាពលរដ្ឋនិងកម្មករជាដើម។
តែសេចក្តីថ្លែងការណ៍នេះរាជរដ្ឋាភិបាលខុសច្បាប់ហ៊ុនសែនអត់យកចិត្តទុកដាក់នោះទេស្អែកថ្ងៃទី៣គេបានធ្វើអំពើហិង្សាកាន់តែខ្លាំងដោយបញ្ចាឲ្យកងអាវុទ្ធបាញ់ចំរុះជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់៤នាក់យ៉ាងតិចរបូសជិត
៤០ នាក់និងចាប់ខ្លួនជាង១០នាក់ទៅបុស្តិបូលិស។
ការដែលរាជរដ្ឋាភិបាលខុសច្បាប់ហ៊ុនសែនប្រើទាហានកងកម្លាំងអន្តរាគមន៍ពិសេសទ័ពឆត្រយោងលេខ៩១១ទៅធ្វើអន្តរាគមន៍នេះបានសេចក្តីថាគេចាត់ពួកបាតុករជាសត្រូវនឹងគេទៅហើយបើមិនយ៉ាងដូច្នេះទេគេនឹងបញ្ជូនបូលិសមកឬមួយពួកគេលែងទុកចិត្តលើបូលិសទៅទៀត។
ការដែលប្រើទាហានឲ្យបង្គ្រាបពួកបាតុករនិងរក្សាសន្តិសុខក្នុងស្រុកនោះមិនមែនជាគំនិតថ្មីៗនោះទេពីព្រោះតាមរយៈរដ្ឋមន្ត្រីក្រសួងការពារជាតិទាបាញ់គេទិញឳទ្ធម្ភាចក្រជាច្រើនគ្រឿងសំរាប់បេសកកម្មនេះ។
នេះបញ្ជាក់ពីឆន្ទៈរបស់ពួកគណបក្សប្រជាជនកម្ពុជាដោយគេចាត់ទុកប្រជាពលរដ្ឋខ្មែរជាសត្រូវរបស់ពួកគេគ្រប់ពេលវេលា។
អំពើហិង្សាឡើងមួយកំរិតទៀតនេះដែលយើងអាចសន្និដ្ឋានថានឹងមានថែមទៅទៀតដែលគេមានគំរោងនឹងធ្វើក្រោយពីហុនសែនត្រឡប់មកពីហាណូយវិញ។
ដោយច្បាស់ជាវាបានពីគ្រោះជាមួយអ្នកដឹកនាំយួនស្តីពីវិបត្តិនយោបាយនៅស្រុកខ្មែរនេះ។
ការរាជរដ្ឋាភិបាលខុសច្បាប់ហ៊ុនសែនបង្កើតអំពើហិង្សាកាន់តែខ្លាំងគឺគេចង់បង្ហាញទៅប្រជាពលរដ្ឋថាគេមានអំណាចពេញដៃហើយម្យាងទៀតចង់ឲ្យប្រជាពលរដ្ឋឈប់គាំទ្រគណបក្សសង្គ្រោះជាតិដោយថាមិនបានផលអ្វីឃើញតែគ្រោះថ្នាក់។
បើប្រសិនណាជាគណបក្សសង្គ្រោះជាតិសុទ្ធចិត្តទៅអង្គុយចរចាជាមួយពួកវាប្រជាពលរដ្ឋក៏គេនឹងឈប់គាំទ្រដែរ។
នេះជាបញ្ហាដែលគណបក្សសង្គ្រោះជាតិត្រូវតែគិតពិចារណាឲ្យបានច្បាស់លាស់។ក៏ប៉ុន្តែនៅតាមមូលដ្ឋានប្រជាពលរដ្ឋមិនសុទ្ធចិត្តឲ្យគណបក្សសង្គ្រោះជាតិចូលទៅសហការជាមួយគណបក្សប្រជាជនកម្ពុជាតិទេ។
គេប្តេជ្ញាចិត្តជាដាច់ខាតគាំទ្រគណបក្សសង្គ្រោះជាតិបើគណបក្សនេះមិនទៅឃុបឃិតជាមួយគណបក្សប្រជាជនកម្ពុជាតិពីព្រោះគេយល់យ៉ាងច្បាស់ថាបើប្រសិនណាជាហុនសែននៅកាន់អំណាចតទៅទៀតគេនិងកូនចៅគេនឹងគ្មានអនាគតសោះឡើយ។
គង់តែនៅក្នុងមជ្ឈដ្ឋានសាសនាក៏ដោយក៏សុខចិត្តហែរបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិដោយមិនខ្វល់នឹងការព្រមានអ្វីឡើយ។
ហេតុនេះយើងសង្គេតឃើញនៅក្នុងស្ថាបន្ន័សាសនាចែកជាពីរក្រុមថ្នាក់លើសម្តេចសង្ឃមិនព្រមស្តាប់ឬធ្វើមិនឮពីសង្ឃមូលដ្ឋានទេគិតតែពីសំពះហុនសែនដែលវិន័យសង្ឃហាមជាដាច់ខានមិនឲ្យសំពះគ្រហស្ថតែប្លែកសម្តេចសង្ឃខ្មែរ។
ឯចំណែកអ្នករដ្ឋការបូលិសនិងទាហានខ្លះក៏មកគាំទ្រគណបក្សសង្គ្រោះជាតិដែរ។
ការដែលយើងសងឹ្ឃមក្នុងការដូរអ្នកកាន់អំណាចនៅអនាគតដ៏ខ្លីគឺសេចក្តីក្លាហានរបស់្នកដឹកនាំគណបក្សសង្គ្រោះជាតិដែលហ៊ានប្រឆាំងចេញមុននឹងហុនសែនដែលជំរុញឲ្យប្រជាពលរដ្ឋខ្មែរមានជំនឿនិងសេចក្តីក្លាហានហ៊ានដល់ទៅស្រែកជេហុនសែនដោយមិនញញើតនៅតាមផ្លូវដែលពី
៣ ខែមុនយើងមិននឹងស្មានពីសេចក្តីក្លាហានរបស់ប្រជាពលរដ្ឋខ្មែរទេ ។ការលើកទេវកថា (démythifier)របស់ហុនសែននេះជាកាជោគជ័យមួយរបស់គណបក្សសង្គ្រោះជាតិដែលវាប្រើអំណាចដល់ទៅឲ្យលើសម្តេចសង្ឃសង្ឃនិងមនុស្សទាំងអស់ឲ្យសំពះវានៅពេលដែលវាងាកទៅចំ
។ ហើយនៅទីសាធារណៈតំរូវឲ្យគេហៅវាថា « សម្តេចតេជា »
ដោយមិនអៀនខ្មាស់។
យើងសង្ឃឹមនិងជឿថាប្រជាពលរដ្ឋខ្មែរនឹងលើកទេវកថាអាសម្តេចផ្សេងទៀតដែលវាបំផ្លាញជាតិ។
លិម គិមយ៉ា
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំ
No comments:
Post a Comment
yes