សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 29, 2014

ពលរដ្ឋដុត​កង់​រថយន្ត​បិទ​ផ្លូវ​ជាតិ​លេខ​៥​នៅ​ឃុំ​ពញ្ញាឮរឿង​ក្រុមហ៊ុន​បោះបង្គោល​បំពាន​លើដី​​


ប្រជា​ពល​រាប់សិប​នាក់ នៅ​ឃុំ​ពញ្ញាឮ ស្រុក​ពញ្ញាឮ ខេត្ត​កណ្តាល នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ បាន​ដុត​កង់​រថយន្ត បិទ​ផ្លូវ​ជាតិ​លេខ​៥ ករណី​ទំនាស់​ជាមួយ​ក្រុមហ៊ុន​បោះបង្គោល​បំពាន​លើ​ដី​របស់​ពួកគាត់​។​

​លោក អ៊ូ ច័ន្ទ​ឫទ្ធិ បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​តាមដាន​ស្ថានការណ៍​នេះ មានប្រសាសន៍ថា ហេតុការណ៍​នេះ កើត​ឡើង​តាំងពី​ម៉ោង​១២​ថ្ងៃត្រង់ ដោយសារ​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​។ ពលរដ្ឋ​ចោទ​ក្រុមហ៊ុន​ថា​បាន​រំលោភ​ដី​ពលរដ្ឋ​ប្រមាណ​៦៣​ហិកតា ក្នុងភូមិ​ចំនួន​៣ និង​ប៉ះពាល់​ពលរដ្ឋ​រាប់​រយ​គ្រួសារ​។​


​លោក អ៊ូ ច័ន្ទ​ឫទ្ធិ បន្តថា រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ បាន​បញ្ឈប់​ដុត​កង់​រថយន្ត និង​បើកផ្លូវ​ឲ្យ​ដំណើរការ​ធម្មតា​។ តំណាង​ក្រុមហ៊ុន មន្ត្រី​សុរិយោដី រួម​ទាំង​ពលរដ្ឋ កំពុងតែ​ជួប​ចរចា​គ្នា​៕

No comments:

Post a Comment

yes