ជនរងគ្រោះ
ស្ត្រីចំណាស់០៣នាក់របួសធ្ងន់
និងជាច្រើននាក់ទៀតរបួសស្រាល
ក្នុងឧបទ្ទវហេតុមួយបានកើតឡើងកាលបីវេលាម៉ោង៣និង៣០នាទី
រសៀលថ្ងៃទី២៩ មេសា នៅចំណុចត្រើយម្ខាងទន្លេផ្សារក្រោម
ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
ខណៈដែលជនរងគ្រោះទាំងអស់ដែលជាភ្ញៀវទៅចូលរួមក្នុងពិធី
បុណ្យសពបុរសម្នាក់ ហើយបាក់ផ្ទះដែលកំពុងប្រារព្ធពិធីបុណ្យ ។
មន្ត្រីនគរបាលប៉ុស្តិ៍ផ្សារឆ្នាំង
ប្រាប់ឱ្យដឹងថា
ពិធីបុណ្យសពនេះបានធ្វើឡើងនៅផ្ទះបុរសឈ្មោះឈឹម ផុន
អាយុ៦២ឆ្នាំ បានស្លាប់ដោយសារជំងឺ
ហើយប្រពន្ឋឈ្មោះ ហុក ហ៊ាន អាយុ៥៧ឆ្នាំ
រួមជាមួយកូនប្រុសស្រី០៦នាក់
បាននិងកំពុងរៀបចំបុណ្យសពឱ្យប្តី និងជាឪពុក
នៅលំនៅឋានរបស់ខ្លួនស្ថិតនៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា
នៅពេលដែលមានភ្ញៀវមកយ៉ាងច្រើនកុះករ និងកំពុងសូត្រធម៌
ដែលមានព្រះសង្ឃគង់នៅពីមុខក្តារមឈូសផងនោះ
ស្រាប់តែបាក់ផ្ទះមួយកំណាត់ខាងមុខលាន់ប្រាវ
បណ្តាលឱ្យអ្នកចូលរួមបុណ្យសពធ្លាក់មកដីដែលមានកំព
ស់៤ម៉ែត្រ ទង្គិចក្បាលគ្នា
ខ្លះទៀតត្រូវទឹកតែដែលទើបដាំពុះកំពប់ស្រោចពីលើ
រងរបួសធ្ងន់ស្រាលជាច្រើននាក់ ។
សូមបញ្ជាក់ផងដែរ
ផ្ទះដែលបាក់នោះគឺបាក់មួយកំណាត់ខាងមុខ ចំណែកកា្តរមឈូស
ព្រះសង្ឃ និងលោកតាៗ
នៅកំណាត់ផ្ទះខាងក្រោយមិនបានបាក់ធ្លាក់នោះទេ ។
ជនរងគ្រោះត្រូវបានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តជាបន្ទាន់
ក្នុងនោះ អ្នករងរបួសធ្ងន់មានចំនួន៣នាក់ ១លោកយាយ
ម៉ុក ឆេងគី អាយុ៦២ឆ្នាំ មានទីលំនៅភូមិកណ្តាល
សង្កាត់ផ្សារឆ្នាំង រងរបួសបាក់ជើងទាំងសងខាង ២លោកយាយ ឈឹម ផាន
អាយុ៧៥ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង
រងរបួសត្រូវក្បាល និងរលាកទឹកក្តៅ គាត់ត្រូវជាបងបង្កើតរបស់ សព
ឈឹម ផុន និង៣ឈ្មោះអុំ ណាត អាយុ៧៦ឆ្នាំ មានទីលំនៅភូមិចុងកោះ
សង្កាត់ផ្សារឆ្នាំង រងរបួសត្រូវខ្លួន ក្បាល
និងដៃជើងសន្លប់មិនដឹងខ្លួន ។
ចំណែកអ្នករងរបួសស្រាលជាច្រើននាក់មិនឃើញមកមន្ទីរពេទ្យខេត្តទេ
តែគេប្រាប់ថាទៅពេទ្យឯកជន ។
No comments:
Post a Comment
yes