សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 29, 2014

បណ្តាញ​សហគមន៍និង​ព្រះសង្ឃប្តេជ្ញា​ទប់​ស្តាត់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​អារ៉ែង​របស់​ចិន​​

សន្និសីទសារព័ត៌មាន ស្តីពីទំនប់អគ្គិសនីនៅតំបន់ឆាយអារ៉ែង 
(រូបថត៖ ឡាយ សាមាន)

​ប្រជា​សហគមន៍​អា​រ៉ែ​ង​ចលនា​មាតា​ធម្មជាតិ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​យុវជន​ខ្មែរ​មហានគរ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រកាស​ជំហរ​ប្តេជ្ញា​រួម​គ្នា​ទប់ស្កាត់ ការសាងសង់​ទំនប់វារី​អគ្គិសនី​នៅ​តំបន់​ឆាយ​អា​រ៉ែ​ង ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន​Sinohydro​។
​ក្នុង​សន្និសីទ​សារព័ត៌មាន​ ស្តីពី​ទំនប់​អគ្គីសនី​នៅ​តំបន់​ឆាយ​អា​រ៉ែ​ង ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អា​ឡិច ចាន់​ដ្រូ មានប្រសាសន៍ថា បើ​ក្រុមហ៊ុន​ចិន Sinohydro នៅតែ​បន្ត​គម្រោង​សាងសង់​វា​រី​អគ្គិសនី អា​រ៉ែ​ង​នេះ មានន័យ​ថា​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា ត្រូវបាន​បំផ្លាញ​ស្ទើរ​គ្មាន​សល់ និង​មាន​ផលប៉ះពាល់​ដោយ​ប្រយោល​ជាច្រើន​រួម​ទាំង​ធនធាន​ធម្មជាតិ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​។ លោក​ប្រកាស ប្រឆាំង​ដាច់ខាត ទៅ​នឹង​ការអភិវឌ្ឍន៍​ណា​ដែល​ប៉ះពាល់​ធនធានធម្មជាតិ មិន​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ និង​មិន​ស្រប​តាម​គោលការណ៍​ច្បាប់​។
លោក អា​ឡិច ចាន់​ដ្រូ បន្ថែមថា ទំនប់​វា​រី​អគ្គិសនី​អា​រ៉ែ​ង​នេះ ផ្តល់​ថាមពល​តិចតួច​ប៉ុណ្ណោះ តែ​វា​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​បរិស្ថាន​ធម្មជាតិ និង​សហគមន៍​មូលដ្ឋាន​ដែល​ជា​ប្រជាជន​ដើម​នៃ​ជនជាតិភាគតិច​។
​ប្រធាន​សហគមន៍​នៅ​អា​រ៉ែ​ង លោក វ៉ែន វ៉ន មានប្រសាសន៍ថា សហគមន៍​ខ្លួន ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​គម្រោង​នេះ ព្រោះ​វា​មាន​ផលប៉ះពាល់​ដល់​ការប្រកប​របរ​សព្វថ្ងៃ និង​អាស្រ័យ​ផល​លើ​ធនធានធម្មជាតិ​សម្បូរ​បែប​ទាំងនោះ​។ លោក​បន្តថា ជាងនេះទៅទៀត ប្រជា​សហគមន៍​នៅ​តំបន់​នោះ ភ័យ​ខ្លាច​នឹង​ការបណ្តេញ​ចេញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​កន្លែង​ផ្សេង ដោយ​យក​លេស​ពី​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ​។​

VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អភិបាល​ខេត្ត​កោះកុង និង​អភិបាលរង​ខេត្ត​លោក ស៊ុន ដា​រ៉ា បាន​នៅឡើយ​ទេ ដោយ​លោក​ប្រាប់ថា មិន​បានដឹង​ពី​បញ្ហា​នេះ​។​
​នាយក​ប្រតិ​ប​តិ្ត​សហព័ន្ធ​និស្សិត​បញ្ញវន្ត លោក ទិត ទី​វ មានប្រសាសន៍ថា គម្រោង​សាងសង់​វា​រី​អគ្គិសនី​អា​រ៉ែ​ង នឹង​ប៉ះពាល់​ដល់​ជីវ​សត្វ​ចម្រុះ​កម្រ​ជាង​៣០​ប្រភេទ ដែល​នឹង​បំផ្លាញ​រហូត​ឈាន​ទៅដល់​ការ​ផុត​ពូជ​ដូច​ជា​សត្វ​ក្រពើ​ភ្នំ និង​ត្រី​នាគ​ជាដើម​។ ​លោក​ថា ក្រុម​របស់​លោក នឹង​បន្ត​សកម្មភាព​ទប់​ស្តាត់ការ​សាងសង់​នេះ ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យបាន​ទូលំទូលាយ និង​ធ្វើ​សិក្ខាសាលា​ទាក់ទង​តំបន់​អា​រ៉ែ​ង ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បានដឹង និង​ជួយ​ទប់ស្កាត់​ទាំងអស់គ្នា​។
អា​រ៉ែ​ង​ជា​តំបន់​ដែល​នៅ​សេសសល់​ធនធានធម្មជាតិ និង​សត្វ​កម្រ​យ៉ាងច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​ជា​ព្រៃឈើ​ដ៏​សំខាន់​ចុងក្រោយ​ដែរ​។ ប្រសិនបើ​គម្រោង​នេះ​ត្រូវបាន​អនុម័ត​មែន ​ព្រៃឈើ ព្រៃ​អារក្ស ដីស្រែ​ចម្ការ និង​ផ្ទះសម្បែង​ចំនួន​២​ម៉ឺន​ហិកតា និង​ត្រូវបាន​បំផ្លាញ​៕

No comments:

Post a Comment

yes