លោកស្រី ធីតា ឃឺះ នាយិកាអង្គការសីលការ (រូបថត៖ ណាត សុភាព)
កម្មករ-កម្មការិនី
ស្នើឲ្យសង្គមស៊ីវិលបន្តជួយជំរុញទៅរដ្ឋាភិបាល
ដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារក្នុង១ខែ
ដើម្បីទ្រទ្រង់ជីវភាពរស់នៅសមរម្យ ខណៈទំនិញស្ទើរគ្រប់មុខ
ចេះតែបន្តឡើងថ្លៃ។
ការទាមទារនេះ
ធ្វើឡើងក្នុងសកម្មភាពសាមគ្គីជាមួយកម្មករ-កម្មការិនីកម្ពុជា
នៅមជ្ឈមណ្ឌលលីឡា នាព្រឹកថ្ងៃអង្គារនេះ
ដែលមានអ្នកចូលរួមប្រមាណជាង៥០នាក់។
តំណាងកម្មករររោងចក្រ SL អ្នកស្រី កង សុខមាន លើកឡើងថា
ការចូលរួមក្នុងកម្មវិធីសម្មភាពសាមគ្គីជាមួយកម្មករ-កម្មការិនី
កម្ពុជា
ក្នុងគោលបំណងស្នើឲ្យសង្គមស៊ីវិលជួយជំរុញទៅរដ្ឋាភិបាលកម្ពុជា
ដើម្បីផ្តល់ប្រាក់ឈ្នួលដល់កម្មករឲ្យបាន១៦០ដុល្លារក្នុង១ខែ។
អ្នកស្រីបន្តថា បច្ចុប្បនេះ ប្រាក់ឈ្នួល១០០ដុល្លារក្នុង១ខែ
មិនអាចផ្គត់ផ្គង់ជីវភាពរស់នៅសមរម្យបានទេ «គោលបំណងរបស់ខ្ញុំធំមកចូលរួមអង្គប្រជុំថ្ងៃហ្នឹង
គឺចង់ទាមទារ ប្រាក់ខែឲ្យបានសមរម្យ ដើម្បីជីវភាពពួកខ្ញុំរស់នៅឲ្យបានសមរម្យ។
រាល់ថ្ងៃនេះប្រាក់ខែតិចណាស់ ហើយខ្ញុំត្រូវការចិញ្ចឹមឪពុកចាស់
ហើយប្អូនតូចមួយទៀត នៅក្នុងបន្ទុក»។
ដោយឡែក អ្នកស្រី កង សុខមាន
ក៏ស្នើឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំទាំង២៣នាក់
នៅត្រពាំងផ្លុង ខេត្តកំពង់ចាម ដោយគ្មានលក្ខខណ្ឌ
ព្រោះអ្នកទាំងនោះគ្មានមានទោសកំហុសដូចការចោទប្រកាន់នោះទេ
គឺពួកគេគ្រាន់តែធ្វើបាតុកម្មទាមទារប្រាក់ឈ្នួល១៦០ដុល្លារ
សម្រាប់កម្មករតែប៉ុណ្ណោះ។
នាយិកាអង្គការសីលការ លោកស្រី ធីតា ឃឹះ មានប្រសាសន៍ថា
កន្លងមកសង្គមស៊ីវិលជាង១០០ស្ថាប័ន
ធ្លាប់ស្នើឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ
និងដោះលែងអ្នកជាប់ឃុំទាំង២៣នាក់ដោយគ្មានលក្ខខណ្ឌដែរ។
លោកស្រីបញ្ជាក់ថា សង្គមស៊ីវិលផ្សេងៗនឹងបន្តធ្វើការងាររបស់ខ្លួន
ដើម្បីជួយជំរុញអ្នកបញ្ជាទិញផលិតផលរោងចក្រ
ឲ្យដាក់សម្ពាធទៅរដ្ឋាភិបាល ដំឡើងប្រាក់ឈ្នួលកម្មករ
ឲ្យបានសមរម្យនាពេលឆាប់ៗខាងមុខនេះ «ក្នុងការទាមទារមិនមែនតែនៅក្នុងប្រទេសទេ
គឺធ្វើការទាមទារជាមួយហ្នឹង អ្នកដែលមានអំណាចនៅក្រៅស្រុកផងដែរ
មានអ្នកដែលជាអ្នកប្រទេសមានអំណាច ដែលផ្តល់នូវសក្តានុពល
ដល់ការនាំចេញនូវវាយនភណ្ឌ នៅក្នុងប្រទេសកម្ពុជាយើង
ដើម្បីគាត់ដាក់សម្ពាធមកលើប្រទេសកម្ពុជាយើង នៅក្នុងការចរចា
និងរៀបចំធ្វើយ៉ាងណា ឲ្យបា្រក់ខែរបស់កម្មកររបស់យើងធ្វើការនៅក្នុងរោងចក្រ
បានសមរម្យនិងរស់នៅឲ្យថ្លៃថ្នូរ និងសមរម្យ»។
VOD
មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក
ផៃ ស៊ីផាន និង អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ
នៅថ្ងៃអង្គារនេះ។
ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា (CPP) បានកំណត់គោលនយោបាយ
ជំរុញបង្កើនប្រាក់ឈ្នួលកម្មករឲ្យបានដល់១៦០ដុល្លារ ក្នុង១ខែ
និងបៀវត្សមន្ត្រីរាជការ ១លានរៀល ក្នុង១ខែ នៅឆ្នាំ២០១៨
ដើម្បីឲ្យស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែករណីនេះ
អ្នកវិភាគឯករាជ្យ សង្គមស៊ីវិល រួមទាំងសហជីពមួយចំនួនរិះគន់ថា
គោលនយោបាយនេះហាក់ដូចជាយឺតពេល
និងមិនស្របតាមតម្រូវការសេដ្ឋកិច្ចទីផ្សារបច្ចុប្បន្ននោះទេ
ហេតុដូច្នេះធ្វើឲ្យកម្មករភាគច្រើន
សម្រេចចិត្តធ្វើការចំណាកស្រុកដោយបង្ខំ៕

No comments:
Post a Comment
yes