សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 29, 2014

COMFREL៖រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការរំលោភបំពាន​លើ​សិទ្ធិ​ស្ត្រី​​


គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ក​កម្ពុជា COMFREL នៅ​ថ្ងៃអង្គារ​នេះ បាន​លើកឡើង​ថា រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន និង​អាជ្ញាធរ​ដែល​បាន​ប្រព្រឹត្តិ​ល្មើស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​អនុសញ្ញា (​ស៊ី ដ​) នៃ​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ​។​
សេចក្តីប្រកាស​ព័ត៌មាន​របស់ COMFREL ចេញផ្សាយ​នៅ​ថ្ងៃទី២៩ ខែមេសា​នេះ បង្ហាញថា ក្រោយពេល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ២០១៣ សកម្មភាព​របស់​រដ្ឋាភិបាល អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និង​កង​សន្តិសុខ​មិន​ផ្លូវការ តែង​រារាំង​ជា​ច្រើន​សារ​ដោយ​បង្ករបួសស្នាម ជេរ​ប្រមាថ​មើលងាយ​បៀតបៀន​កេរ្តិ៍ខ្មាស បំភិតបំភ័យ បំបាក់ស្មារតី និង​រហូត​ដល់​មានការ​ស្លាប់​បាត់បង់​ជីវិត ក៏​មាន​ទៅលើ​ស្ត្រី​ដែល​ជា​អ្នកនយោបាយ បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត សកម្មជន​អង្គការ​សង្គម​ស៊ីវិល សកម្មជន​ការពារ​ដីធ្លី កម្មការិនី​ដែល​ប្រមូលផ្តុំ​បញ្ចេញមតិ និង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​។​
សេចក្តីប្រកាស​បន្ត សកម្មភាព​របស់​រដ្ឋាភិបាល និង​អាជ្ញាធរ​បាន​ប្រព្រឹត្តិ​ល្មើស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​អនុសញ្ញា​(​ស៊ី ដ​) នៃ​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ ត្រង់​មាត្រា ៣ ចែងថា «​ក្នុង​គ្រប់​វិស័យ ជាពិសេស វិស័យ​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និង​វប្បធម៌ រដ្ឋ​ត្រូវ​ចាត់​វិធានការ​សមស្រប​ទាំងអស់​រួម​មាន ការធ្វើ​ច្បាប់​ផង ដើម្បី​ធានា​ការអភិវឌ្ឍន៍ និង​ការរីកចំរើន​ពេញលេញ​របស់​ស្ត្រី ដើម្បី​ធានា​ឲ្យ​ស្ត្រី​ប្រើប្រាស់ និង​អាស្រ័យ​ផល​សិទ្ធិមនុស្ស និង​សរី​ភាព​មូលដ្ឋាន​ដោយ​សមភាព​ជាមួយ​បុរស​»។​

សេចក្តីប្រកាស បន្តថា ជាក់ស្តែង​អំពើហិង្សា​ទាំងនេះ​បាន​ប្រព្រឹត្ត​លើ​ស្ត្រី​រួមមាន លោកស្រី មូរ សុខ​ហូរ ជា​ស្រី​លេចធ្លោ​ក្នុង​វិ​ស័​យនយោបាយ និង​ជា​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​កងកម្លាំង​សន្តិភាព​ខណ្ឌ​ដូនពេញ​រុញច្រាន​ ព្រមទាំង​ប្រើ​សំដី​អសុ​រស​ប្រមាថ​មើលងាយ និង​ចាប់​សែង​ទីណា​ត់ទី​ណែ​ង ខណៈ​ដែល​លោកស្រី ព្យាយាម​ចូល​ទីលាន​ប្រជាធិបតេយ្យ​ ដើម្បី​អាន​ច្បាប់​ស្តីពី​បាតុកម្ម​ដោយ​សន្តិវិធី ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​។ លើសពីនេះ​ទៀត សូម្បីតែ​លោក​ស្រី ធីតា ឃិះ ជា​ថ្នាក់ដឹកនាំ​ក្រុម​ស្ត្រី​អង្គ​នៃ​ការ​សង្គម​ស៊ីវិល ក៏​ត្រូវ​បាន​កងកម្លាំង​ប្រដាប់​ដោយ​ដំបង និង​ពាក់មួក​ឃ្លុំ​មុប​រាប់រយ​នាក់​រារាំង និង​រុញច្រាន​មិន​ញញើត​ដៃ​បណ្តាលឲ្យ​រង​របួស​ជើង​ក្នុងពេល​ដែល​លោកស្រី​ដឹកនាំ​ក្រុម​ស្ត្រី​ ចេញ​ប្រារព្វ​ទិវា​នារី​អន្តរជាតិ​។​
សេចក្តីប្រកាស ក៏​បាន​បង្ហាញថា អាកប្បកិរិយា​របស់​កម្លាំង​សន្តិសុខ​មិន​គោរព​ច្បាប់ និង​ឲ្យ​តម្លៃ​ចំពោះ​ស្ត្រី​ដោយ​សារ​ពួកគេ​ជា​កម្លាំង​សន្តិសុខ​ មិន​ស្របច្បាប់ ហើយ​គ្មាន​ការបណ្តុះបណ្តាល​ពី​សិទិ្ធមនុស្ស និង​សិទិ្ធ​ស្ត្រី ដូចនេះ រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រូវតែ​ទទួលខុសត្រូវ​ ចំពោះ​ការរំលោភបំពាន​លើ​សិទ្ធិ​ស្ត្រី​ទាំងអស់់​ដែល​បាន​ប្រព្រឹត្ត​កន្លងមក​៕

No comments:

Post a Comment

yes